Insurance

728x90

ជន​បរទេស​ថត​វីដេអូ​បង្ហាញ​ពី​ចិត្ត​លង់​ស្នេហ៍​​ទឹក​ដី​កម្ពុជា

“​ខ្ញុំ​បាន​ថត​វីដេអូ​នៅ​ថៃ វៀតណាម និង​កម្ពុជា​ជាង​១០​ខែ ក្នុង​រយៈ​ពេល ៣​ឆ្នាំ​ចុង​ក្រោយ​នេះ។ ខ្ញុំ​បាន​ទៅ​លេង​កន្លែង​អស្ចារ្យ​ច្រើន​ណាស់ ប៉ុន្តែ​បែរ​ជា​លង់​ស្នេហ៍​ជាមួយ​ទឹក​ដី​កម្ពុជា”។ នេះ​គឺ​ជា​ការ​បញ្ជាក់​របស់​ផលិត​ករ​វីដេអូ​ម្នាក់ ដែល​បាន​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​ស្រស់​បំព្រង​នៃ​ដែន​ដី​សុវណ្ណភូមិ អម​ជា​មួយ​ពាក្យ​ពេចន៍​បង្ហាញ​ពី​ក្ដី​ស្រលាញ់​យ៉ាង​ជ្រាល​ជ្រៅ។

 

2

 

អ្នក​ផលិត​វីដេអូ ដែល​មាន​ផលិតកម្ម​ឈ្មោះ Jan Trnka Productions បាន​រៀបរាប់​ពី​ភាព​ស្រស់​ស្អាត​របស់​ប្រទេស​កម្ពុជា ជា​ពិសេស​ប្រាសាទ​អង្គរវត្ត​ដ៏​អស្ចារ្យ និង​ជីវិត​ដ៏​សាមញ្ញ​របស់​ប្រជាជន។ លោក​បាន​និយាយ​ថា “គ្រប់​ពេល​ខ្ញុំ​ចាក​ចេញ​ពី​ព្រលាន​យន្តហោះ​ភ្នំពេញ ខ្លួន​ប្រាណ​ខ្ញុំ​បាន​គាំង​មួយ​សន្ទុះ ហើយ​គិត​ថា… Wow ខ្ញុំ​កំពុង​ចាក​ចេញ​ពី​កន្លែង​អស្ចារ្យ​នេះ​ហើយ”។
​​​
ផលិតករ​វីដេអូ បាន​ចំណាយ​ពេល​ជិត ៤​ខែ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា។ ពេល​វេលា​នេះ ធ្វើ​ឲ្យ​លោក​បាន​ជួប​ប្រទះ​ជីវិត​ពិត​របស់​ប្រជាជន ដែល​កំពុង​រស់​នៅ​ក្នុង​ទីក្រុង ក៏​ដូច​ជា​ប្រជាជន​នៅ​តាម​ជន​បទ​ចុង​កាត់​មាត់​ញក ដែល​អ្នក​ទេសចរណ៍​ធម្មតា​មិន​ធ្លាប់​ទៅ​ដល់។

 

“ខ្ញុំ​បាន​ជួប​ប្រជាជន​ដែល​មាន​ចិត្ត​ល្អ ហើយ​ភាព​ស្និទ្ធស្នាល និង​ស្នាម​ញញឹម​នៅ​លើ​ទឹក​មុខ​របស់​ពួក​គេ ជា​អ្វី​ដែល​បស្ចិមប្រទេស​ពិបាក​រក។ វា​ជា​បទ​ពិសោធន៍​ជីវិត​ដ៏​ធំ​មួយ ហើយ​ក៏​ជា​ការ​ជំរុញ​ចិត្ត​ដ៏​អស្ចារ្យ​ក្នុង​អាជីព​ផលិត​វីដេអូ ដែល​ខ្ញុំ​បាន​ចំណាយ​ពេល​នៅ​ក្នុង​ប្រទេស​ដ៏​ស្រស់​បំព្រង​មួយ​នេះ”។ ផលិត​ករ​វីដេអូ​បញ្ជាក់។

 

3

 

ទោះ​យ៉ាង​ណា ជន​បរទេស​រូប​នេះ ក៏​បាន​លើក​ឡើង​ពី​ចំណុច​អវិជ្ជមាន​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។ លោក​បាន​បញ្ជាក់​ថា បេះដូង​នៃ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ កំពុង​ជួប​ប្រទះ​​បញ្ហា​កាកសំណល់ ភាព​ក្រី​ក្រ និង​អំពើ​​ពុក​រលួយ ដែល​កើត​មាន​លើ​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ៕ ​

 

ចង់​ដឹង​ថា កម្ពុជា​ស្រស់​បំព្រង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ៖

 

ចុចអាន៖ ជនជាតិ​អូស្ត្រាលី​ជួល​កោះ​សង្សារ ១៥០០០​ដុល្លារ​ប្រែ​ក្លាយ​ជា​រមណីយដ្ឋាន​ប្រណីត

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ Vimeo

http://ift.tt/1RvAcDL
ជន​បរទេស​ថត​វីដេអូ​បង្ហាញ​ពី​ចិត្ត​លង់​ស្នេហ៍​​ទឹក​ដី​កម្ពុជា ជន​បរទេស​ថត​វីដេអូ​បង្ហាញ​ពី​ចិត្ត​លង់​ស្នេហ៍​​ទឹក​ដី​កម្ពុជា Reviewed by yim PH on 3:46 PM Rating: 5

Entertainment

ads
Powered by Blogger.