Insurance

728x90

កូនអ្នកមានទ្រព្យ សម្បត្ដិម្នាក់ ដេកស្លាប់ ក្បែរស្ពាន អាកាស៧មករា

ភ្នំពេញ ៖ យុវជនម្នាក់ ដែលដំបូងឡើយ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរអះអាងថា ជា មនុស្សអនាថា ដោយប្រទះឃើញដេកស្លាប់ នៅក្បែរស្ពានអាកាស៧មករា ក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ ដែលប្រភពព័ត៌មាន បានឱ្យដឹងថា ជាមនុស្សញៀនថ្នាំ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ គឹម រតនៈវីរ៉ូណា អាយុ១៩ឆ្នាំ ស្នាក់ នៅផ្ទះលេខ៣១បេ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បានដេកស្លាប់ដោយខ្លួនទទេ នៅក្បែរស្ពានអាកាស៧មករា តាមបណ្ដោយ ផ្លូវសហព័ន្ធរុស្សី ទល់មុខមជ្ឈមណ្ឌលសុខ ភាពទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានបន្ដទៀតថា ក្រោយទទួល បានព័ត៌មាននៃការប្រទះឃើញសពជនរង គ្រោះរួចមក សមត្ថកិច្ចនិងអាជ្ញាធរបានយក សពជនរងគ្រោះទៅតម្កល់ទុកនៅវត្ដទឹកថ្លា ហើយទាក់ទងទៅក្រុមគ្រួសារ ដើម្បីមក ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

ពីដំបូងឡើយ សមត្ថកិច្ចនិងអាជ្ញាធរអះ អាងថា ជនរងគ្រោះជាមនុស្សអនាថា គ្មាន ញាតិសណ្ដាននិងសាច់ញាតិ ប៉ុន្ដែក្រោយពី យកសពទៅតម្កល់ទុកនៅវត្ដទឹកថ្លានោះ ស្រាប់តែមួយសន្ទុះក្រោយមក គេឃើញសុទ្ធ តែរថយន្ដទំនើបទៅទទួលយកសព ពេល នោះ ទើបគេដឹងថា ជាកូនអ្នកមានទ្រព្យ សម្បត្ដិម្នាក់ក្នុងសង្គម ប៉ុន្ដែមិនដឹងថា ឪពុក ម្ដាយរបស់យុវជនរូបនេះ ធ្វើការអ្វីនោះ ឡើយ ។

សម្រាប់ការស្លាប់របស់ជនរងគ្រោះត្រូវ បានសាច់ញាតិរបស់គេអះអាងថា ជាមនុស្ស សសៃប្រសាទ ហើយបាត់ខ្លួនតាំងពីថ្ងៃចូល ឆ្នាំមកម្ល៉េះ ពេលនោះក្រុមគ្រួសារនិងបង ប្អូនបានប្រកាសផ្សព្វផ្សាយតាមវិទ្យុ និងផ្ដល់ សគុណ១០០០ដុល្លារ ចំពោះប្រជាពលរដ្ឋ ណាដែលបានឃើញយុវជនរូបនេះ ។

ជាមួយគ្នានេះ ក្រុមគ្រួសាររបស់យុវជន ខាងលើ ក៏បានយករូបថតទៅបាចចែកចាយ នៅម្ដុំវត្ដភ្នំ នៅម្ដុំវត្ដស្រះចក ដើម្បីឱ្យប្រជា ពលរដ្ឋឃើញនិងផ្ដល់ដំណឹង ប៉ុន្ដែបែរជា ឃើញសពជនរងគ្រោះ នៅក្បែរស្ពានអាកាស ៧មករាទៅវិញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅពេល ដែលក្រុមគ្រួសារជនរងគ្រោះ ដែលមានសុទ្ធ តែរថយន្ដទំនើបធ្វើដំណើរទៅដល់វត្ដទឹកថ្លា នោះ ក៏មិនបានឱ្យសមត្ថកិច្ចធ្វើកោសល្យ វិច័យលើសពជនរងគ្រោះនោះទេ ពោលបាន ដឹកសពកូនប្រុសរបស់ខ្លួនត្រឡប់ទៅធ្វើបុណ្យ នៅផ្ទះឯសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ទៅវិញ ៕

Hong-0176

Hong-0177 Hong-0175

ផ្តល់សិទ្ធិដោយ ដើមអម្ពិល

 



from Khmernote - The best entertainment website in Cambodia http://ift.tt/1Hnprl8
កូនអ្នកមានទ្រព្យ សម្បត្ដិម្នាក់ ដេកស្លាប់ ក្បែរស្ពាន អាកាស៧មករា កូនអ្នកមានទ្រព្យ សម្បត្ដិម្នាក់ ដេកស្លាប់ ក្បែរស្ពាន អាកាស៧មករា Reviewed by yim PH on 5:31 PM Rating: 5

Entertainment

ads
Powered by Blogger.