ក្មេងស្រីអាយុ១៥ឆ្នាំ ធ្វើអោយភ្ញាក់ ផ្អើលពេញ ពិភពអិនធើណេត ដោយសារតែ ការវះកាត់ សម្ផស្សរបស់នាង
ក្មេងស្រីអាយុ ១៥ ឆ្នាំបានធ្វើអោយអ្នកប្រើប្រាស់ អ៊ីនធឺណិតមានការភ្ញាក់ផ្អើល បន្ទាប់ពី វះកាត់កែសម្ផស្សក្មេងស្រី ដែលមានអាយុទើបតែ ១៥ ឆ្នាំ មកពី ខេត្ត Henan បានធ្វើអោយអ្នកប្រើប្រាស់អ៊ីនធឺណិតចាប់អារម្មណ៍ទៅលើនាង យ៉ាងខ្លាំង នៅពេលនាងបានបង្ហោះរូបភាពជាច្រើន ដែលបង្ហាញពីសម្រស់ដ៏ស្រស់ស្អាត បន្ទាប់ពីនាងធ្វើការវះកាត់ កែសម្ផស្ស។
នេះបើយោងតាមសារពត៌មាន Phoenix បានអោយដឹងថា ប្រជាជនចិនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវរូបរាងថ្មី របស់ក្មេងស្រីរូបនេះ ហើយគេបានបញ្ចេញយោបល់ថា ចង្កាស្រួចនិងស្បែកសដូចព្រិលរបស់នាងបានធ្វើឱ្យនាង ដូចជា ទេពធីតាមានវិញ្ញាណពស់ ដោយគេយោងទៅតាមរឿងព្រេងដែលពេញនិយមបំផុតរបស់ប្រទេសចិន។
អ្នកខ្លះទៀតបានបញ្ចេញចោទជាសំនួរថា “តើ ក្មេងស្រីអាយុ 15 ឆ្នាំសោះ អាចមានដើមទ្រូងធំយ៉ាងនេះមែនទេ ? ” វាមិនគួរអោយជឿឡើយ ។ គេហទំព័រមួយផ្សេងទៀតរបស់ចិនគឺ cbg.cn បានអោយដឹងផងដែរថា ក្មេងស្រីនេះ បានធ្វើការកែសម្ផស្សផ្លាស់ប្តូរមុខមាត់ និងរូបរាងកាយ ក្នុងគោលបំណងដើម្បីយកឈ្នះចិត្តមិត្ត ប្រុសចាស់របស់ ខ្លួនវិញ ។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនចិនមួយចំនួនបានធ្វើការវះកាត់កែសម្ផស្សជាជាងប្រើប្រាស់គ្រឿងសំអាង ដើម្បីថែរក្សាសម្ផស្ស ។ កាលពីដើមឆ្នាំនេះបុរសម្នាក់មកពីខេត្ត Anhui បានធ្វើការវះកាត់ជាច្រើនលើកច្រើនសារ ដើម្បី អោយមុខគាត់មើលទៅដូចលោក Lei Feng ជាទាហានចិនដែលជាអ្នកឃោសនារបស់គណបក្សកុម្មុយនិស្តនៅ ទសវត្សឆ្នាំ 1960 ៕
ដោយ៖ ខ្មែរណូត
ប្រភព៖ បរទេស
from Khmernote - The best entertainment website in Cambodia http://ift.tt/1HnprkY