ស្ត្រីម្នាក់កំពុងដេកកំដរប្តីឈឺ ត្រូវបុរសម្នាក់បន្លំសើយសំពត់លួចរំលោភបានសម្រេច
ខេត្តកណ្ដាល៖ ស្ត្រីវ័យចំណាស់ម្នាក់កំពុងតែដេកលង់លក់លើគ្រែក្រោមផ្ទះ កំដរប្តីឈឺ លុះដល់វេលាពាក់កណ្តាលអធ្រាត្រ ត្រូវបុរសស្វែងរកសម្រេចកាមម្នាក់ បន្លំខ្លួនឡើងលើគ្រែដេកនៅចន្លោះកណ្តាល ហើយបានបានធ្វើសកម្មភាពសើយសំពត់ រំលោភជនរងគ្រោះ រហូតបានសម្រេច ហើយបានធ្វើឲ្យ ជនរងគ្រោះស្វាងងងុយដេកក៏គិតឃើញថា ប្តីរបស់ខ្លួនឈឺដេកនៅតែកន្ទេលសោះហេតុអី បានជាមានកម្លាំងរុញសន្ធាប់គាត់ខ្លាំងម្ល៉េះ។ ភ្លាមនោះស្ត្រីរងគ្រោះបានស្រវាយកពិលចុចមើលចំមុខជនល្មើស ហើយស្ត្រីរងគ្រោះបានស្រវាចាប់ខុយៗ ត្រូវជនល្មើសស្ទុះលើកខោលោតចុះរត់គេចខ្លួនបាត់ទាំងកណ្តាលយប់។ កើតហេតុនេះបានកើតឡើងកាលពីវេលាម៉ោង០០ និង៣០នាទី រំលងអាធ្រាត្រ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ នៅចំណុចលើគ្រែក្រោមផ្ទះជនរងគ្រោះ ភូមិឈើទាលឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ (សូមលាក់ឈ្មោះ) ភេទស្រីអាយុ៥០ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនល្មើសឈ្មោះចាន់ សំអូន ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបររត់ម៉ូតូឌុប នៅភូមិឃុំកើតហេតុជាមួយជនរងគ្រោះ។ ជារៀងរាល់ថ្ងៃយប់ជនរងគ្រោះ តែងតែដេកនៅលើគ្រែក្រោមផ្ទះកំដរប្ដីរបស់ខ្លួនដែលមានជម្ងឺ ។ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ វេលាម៉ោង២០ និង៣០នាទី ជនរងគ្រោះបានចូលទៅ ដេកជាមួយប្ដីដូចសព្វដង លុះដល់វេលាម៉ោង០០ និង៣០នាទីឆ្លងចូល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ ជនល្មើសបានលបចូលទៅដេក នៅចន្លោះកណ្ដាលរវាងជនរងគ្រោះនិងប្ដី ពេលនោះជនល្មើសបានធ្វើសកម្មភាពលាត់សំពត់ ជនរងគ្រោះរំលោភ ជនរងគ្រោះ រហូតបានសម្រេច ជនរងគ្រោះ បានគិតថា«ប្ដីអញឈឺទេហេតុអី ធើអញកើត» ពេលនោះជនរងគ្រោះ ចាប់អារម្មណ៍ថា មិនមែនជាប្ដី របស់ខ្លួនក៍យកពិលចុចបំភ្លឺមើលបានឃើញមុខជនល្មើស ហើយក៍ចាប់ជនល្មើស តែជនល្មើស បានស្ទុះរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានបន្តឲ្យទៀតដឹងថា ភ្លាមនោះជនរងគ្រោះដេញតាមរកហើយក៍បានជួបអ្នកភូមិជាមួយ២នាក់ ជនរង គ្រោះក៍ប្រាប់អ្នកទាំង២នាក់ឲ្យដឹងពីហេតុការណ៍ខាងលើ និងបានពឹងឲ្យអ្នកទាំងពីរនាក់ ជួយរកជនល្មើស រហូតដល់ ម៉ោ២ និង០០នាទីថ្ងៃខែឆ្នាំដដែល ក៍បានឃើញជនល្មើស ហើយក៍នាំយកមកផ្ទះរបស់ខ្លួនរួចក៍រាយការណ៍ឲ្យ សមត្ថ កិច្ចនគរបាលប៉ុស្តិ៍ព្រែកអញ្ចាញ។ កម្លាំងសមត្ថកិច្ច បានទៅនាំខ្លួនជនល្មើស មកធ្វើការសាកសួរនៅប៉ុស្តិ៍ ហើយជនល្មើស ឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពលួចរំលោភ ជនរងគ្រោះរហូតបានសម្រេចពិតប្រាកដមែន។ សមត្ថកិច្ចបានកសាងសំណុំរៀងបញ្ជូនជនល្មើសទៅអធិការស្រុកដើម្បីចាត់ការមន្ត៕
http://ift.tt/1K49akW