Insurance

728x90

អ្នក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​រត់​រួច​២​នាក់ ចាប់បាន​៣​នាក់ បញ្ជូន ទៅ​តុលាការខេត្ត​

​ខេត្តកំពង់ឆ្នាំង​៖ ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុងចំណោម​បក្ខពួក​៥​នាក់ ត្រូវបាន​សមត្ថកិច្ច នគរបាល​ស្រុក​កំពង់ត្រឡាច ចាប់ខ្លួនបាន​ខណៈ​ជនសង្ស័យ​ទាំងនោះ​កំពុង​ជួបជុំគ្នា​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​។ ករណី​បង្ក្រាប​ថ្នាំញៀន​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៥ និង​១០​នាទី ល្ងាច​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងជើង​ព្រែក ក្នុងភូមិ​កំពង់ត្រឡាច ឃុំ និង​ស្រុក​កំពង់ត្រឡាច​។

​លោក ហ៊ុល វាសនា អធិការនគរបាល​ស្រុក​កំពង់ត្រឡាច បាន​និយាយ​អោយដឹងថា​៖ ខណៈដែល​ ​សមត្ថកិច្ច​នគរបាល​របស់លោក​កំពុង​ចេញ​ល្បាត បាន​ជួប​ជនសង្ស័យ​ទាំង​៥​នាក់​កំពុង​ចែកចាយ​ថ្នាំ​ ​ញៀន​នៅ​ចំណុច​ខាងលើ ភ្លាមនោះ​សមត្ថកិច្ច​បាន​ឡោមព័ទ្ធ​ចាប់បាន​៣​នាក់ ២​នាក់​ទៀត​រត់​រួច ។​

​ជនសង្ស័យ​ជា​អ្នក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​ទាំង​៣​នាក់​នោះ​មាន​៖១. ឈ្មោះ ហួយ សារ៉ាត់ អា​ ​យុ​២៣​ឆ្នាំ​, ២.​ឈ្មោះ គង់ បូ​រិ​ន អាយុ​១៩​ឆ្នាំ និង​៣​ឈ្មោះ អឹម ភារៈ អាយុ​២១ ឆ្នាំ ទាំង​៣​នាក់​មាន​ទីលំនៅ ភូមិ​ពាម​លង្វែក ឃុំ​កំពង់ហ្លួង ស្រុក​ពញ្ញាឮ ខេត្តកណ្តាល ពួកគេ​បាន​ឆ្លងដែន​មក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​ក្នុងស្រុក​កំពង់ត្រឡាច រីឯ​វត្ថុតាង​មាន​ឧបករណ៍​ប្រាស់​ថ្នាំញៀន និង​ម៉ូតូ​ចំនួន​២​គ្រឿង ។

លោក​អធិការ​បាន​បន្តថា​៖ ជនសង្ស័យ​ទាំង​៣​នាក់ រួមជាមួយ​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ ​កសាង​សំណុំរឿង​បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា​នេះ​ដើម្បី​បំពេញ​សំ​ ​ណុំ​រឿង​បន្ថែម បញ្ជូន​ខ្លួន​ពួកគេ​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​និតិ​វិធី ៕ ដោយ រិ​ទ្ធិ ជ័យ

KA-24-04-2015-11 KA-24-04-2015-10 KA-24-04-2015-08


http://ift.tt/1JBCzSo
អ្នក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​រត់​រួច​២​នាក់ ចាប់បាន​៣​នាក់ បញ្ជូន ទៅ​តុលាការខេត្ត​ អ្នក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​រត់​រួច​២​នាក់ ចាប់បាន​៣​នាក់ បញ្ជូន ទៅ​តុលាការខេត្ត​ Reviewed by yim PH on 9:13 PM Rating: 5

Entertainment

ads
Powered by Blogger.