Insurance

728x90

ជិះ​ម៉ូតូ​ទៅបុក​គោយន្ត​គ្មាន​ភ្លើង​បំភ្លឺ​ពីក្រោយ​របួសធ្ងន់​ម្នាក់ អ្នកបើក​គោយន្ត​ត្រូវ​ចាប់​បញ្ជូនទៅ​តុលាការខេត្ត​

ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ដោយសារ​ជិះ​ម៉ូតូ​ទៅបុក​នឹង​គោយន្ត​ដឹកអុស​មួយគ្រឿង​ពីក្រោយ ពេញទំហឹង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧ និង​២០​នាទី​យប់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៣ និង​៦៤ ស្ថិតក្នុង ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ចំណែក​អ្នកបើក​គោយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​កំពង់ត្រឡាច​បាន​និយាយ​អោយដឹងថា​៖ បុរសរងគ្រោះ​មានឈ្មោះ គ្រេង មករា អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​តា​ជេស ស្រុ​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​មុនពេល​កើតហេតុ​បុរស​រង គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1K.0249 ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ទៅបុក នឹង​គោយន្ត​ដឹកអុស​ស្ទែរ គ្មាន​ភ្លើង​បំភ្លឺ និង​គ្នា​ស្លាក​ចំណាំងផ្លាត​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាលអោយ​ជនរងគ្រោះ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ហូរឈាម​ជោគ​ប្រាណ ចំណែក​ម៉ូតូ​រង​ការខូចខាត​មួយ​កំណាត់​មុខ​។​

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់ត្រឡាច ប៉ុន្តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ក្រុមគ្រូពេទ្យ​បានសម្រេច​បញ្ជូន​បន្តទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល ម៉ែត្រ​ក្រុងភ្នំពេញ​ជា​បន្តទៀត​ដើម្បី​សង្គ្រោះ​ជីវិត ។​ ចំណែកអ្នកបើកបរ​គោយន្ត មានឈ្មោះ​តាក តុល អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​កំពែង ឃុំ​ត្រងិល​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិសាត់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​កសាង​សំណុំរឿង ប​ញ្ញ​ជូ​ប​ខ្លួន​និង​គោយន្ត​១​គ្រឿង​ទៅ​តុលាការខេត្ត ចាត់ការ​តាម​និតិ​វិធី​៕ ដោយ រិ​ទ្ធិ ជ័យ ​

KA-24-04-2015-07 KA-24-04-2015-13 KA-24-04-2015-14


http://ift.tt/1zUJp0d
ជិះ​ម៉ូតូ​ទៅបុក​គោយន្ត​គ្មាន​ភ្លើង​បំភ្លឺ​ពីក្រោយ​របួសធ្ងន់​ម្នាក់ អ្នកបើក​គោយន្ត​ត្រូវ​ចាប់​បញ្ជូនទៅ​តុលាការខេត្ត​ ជិះ​ម៉ូតូ​ទៅបុក​គោយន្ត​គ្មាន​ភ្លើង​បំភ្លឺ​ពីក្រោយ​របួសធ្ងន់​ម្នាក់ អ្នកបើក​គោយន្ត​ត្រូវ​ចាប់​បញ្ជូនទៅ​តុលាការខេត្ត​ Reviewed by yim PH on 9:59 PM Rating: 5

Entertainment

ads
Powered by Blogger.