Insurance

728x90

នេះហើយទឹកចិត្តឪពុក! បុរសម្នាក់សុខចិត្ត ស្លៀកពាក់ជាស្រី ដើម្បីរៃអង្គាស ប្រាក់ព្យាបាល កូនប្រុស កើតជំងឺមហារីក

ចិន៖ បុរសម្នាក់រស់នៅខេត្ត Shanxi បានតុបតែងខ្លួនជាស្រី អំពាវនាវ សុំថរិកាពីសប្បុរសជន ដើម្បីយកទៅព្យាបាល កូនប្រុសដែលកំពុងតែមានជំងឺ ។ រូបថតទាំងអស់នេះ ដែលត្រូវបានចែកចាយដោយគេហទំព័រ Tencent បានបង្ហាញ ពីសកម្មភាព បុរសនេះកំពុងព្យាយាមធ្វើឲ្យសាធារណជនចាប់អារម្មណ៍មកលើរូបគាត់ ។ កូនប្រុសរបស់គាត់ អាយុ ៩ ឆ្នាំ បានកើតជំងឺមហារីក កាលពីឆ្នាំ ២០១៣។ ការព្យាបាលដោយប្រើឱសថ មិនទទួលបានប្រសិទ្ធភាព ទើបកូន គាត់ត្រូវធ្វើការវះកាត់ ប្តូរខួរឆ្អឹងខ្នងចេញ កាលពីខែកុម្ភ:កន្លងទៅ ។

shanxi-crossdressing-beggar-1

ទោះបីជាការវះកាត់ ទទួលបានជោគជ័យក៏ពិតមែន តែត្រូវការការសំរាកព្យាបាលបន្តទៀត ។ ការចំនាយទៅលើ ការព្យាបាលចេះតែ កើនឡើងជាបន្តបន្ទាប់ ធ្វើឲ្យឪពុកម្តាយរបសក្មេងប្រុស ដែលគ្មានការងារធ្វើ ត្រូវស្វែងរកជំនួយ ដើម្បីសងបំណុលគេ សរុប ជាង ៩៧,០០០ដុល្លារអាមេរិក ។ ខណៈពេល ដែលម្តាយរបស់ក្មេងប្រុស កំពុងមើល ថែទាំកូនប្រុស នៅឯមន្ទីរពេទ្យ ស្របពេល បុរសជាឪពុក ត្រលប់ទៅ ខេត្ត Shanxi ដើម្បីសុំប្រាក់ពីសប្បុរសជន តាមផ្លូវ ។

shanxi-crossdressing-beggar-2

គាត់បានស្លៀក សំលៀកបំពាក់ ជាមនុស្សស្រី ពាក់សក់ក្លែងក្លាយ ផាត់មុខ និងមានកាន់ បដាអំពាវនាវដល់ អ្នកឆ្លង កាត់ទីនោះ ចាប់អារម្មណ៍លើស្ថានភាពជំងឺកូនរបស់គាត់ ។ នេះ ជាសញ្ញាដែលអាចជួយជំរុញ សប្បុរសជន ដើម្បីជួយ សង្គ្រោះកូនរបស់គាត់ហើយផ្សព្វផ្សាយបន្តពីពត៌មាននេះទៅកាន់សប្បុរសជនផ្សេងទៀត ៕

ដោយ៖ ខ្មែរណូត

ប្រភព៖ បរទេស

shanxi-crossdressing-beggar-3 shanxi-crossdressing-beggar-4



from Khmernote - The best entertainment website in Cambodia http://ift.tt/1aTGbDE
នេះហើយទឹកចិត្តឪពុក! បុរសម្នាក់សុខចិត្ត ស្លៀកពាក់ជាស្រី ដើម្បីរៃអង្គាស ប្រាក់ព្យាបាល កូនប្រុស កើតជំងឺមហារីក នេះហើយទឹកចិត្តឪពុក! បុរសម្នាក់សុខចិត្ត ស្លៀកពាក់ជាស្រី ដើម្បីរៃអង្គាស ប្រាក់ព្យាបាល កូនប្រុស កើតជំងឺមហារីក Reviewed by yim PH on 11:15 AM Rating: 5

Entertainment

ads
Powered by Blogger.