ទើបចេញពីគុកបាន៦ខែបន្តមុខរបរលក់ថ្នាំញៀន និងវាយកូនបំណុលយកម៉ូតូកាត់កងថ្លៃជំពាក់ទិញថ្នាំញៀន ប្តឹងទៅPM តែត្រូវ PM ឃាត់ខ្លួនទាំង២នាក់
ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ជាប់គុក៦ខែ ចេញមកវិញប្រកបមុខរបរលក់ថ្នាំញៀតទៀត និងវាយបង្ខំអោយម៉ូយម្នាក់ទិញថ្នាំញៀនយកទៅសេពសងលុយថ្លៃទិញថ្នាំញៀនជឿ រហូតកាត់កងរឹបអូសយកម៉ូតូគេ តែករណីនេះបន្ទាប់ពីបុរសជំពាក់ប្រាក់តែជាអ្នកប្រើថ្នាំញៀនទៅប្តឹងមន្ត្រីកងរាជអាវុធហត្ថប៉ុស្តិ៍លេខ៨៨៨ ហើយបន្ទាប់ពីដឹងរឿ ក៏ចាប់ខ្លួនឃុំទាំងពីរនាក់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ នៅចំណុចផ្ទះនៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថាជន សង្ស័យ ដែលបានចាប់ខ្លួនឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ៤៤ឆ្នាំ (មានមុខរបបលក់ថ្នាំញៀន និងជួញ ឈើពក) ស្នាក់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលត្រូវបានបញ្ជូនទៅ តុលាការខេត្តបន្ទាយមានជ័យ អនុវត្តតាមច្បាប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥។
លោកមេបញ្ជាការបន្តថា កម្លាំងកងរាជអាវុធហត្ថប៉ុស្តិ៍លេខ៨៨៨ ប្រចាំឃុំគោករមៀត ក្រោយពីបានទទួលពាក្យបណ្តឹងឈ្មោះ ពៅ សីហា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអណ្តូងខួង ឃុំគំរូ ស្រុកថ្មពួក ហើយកម្លាំងកងរាជអាវុធហត្ថប៉ុស្តិ៍លេខ៨៨៨ បានឃាត់ខ្លួនឈ្មោះសុខ ចាន់កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ នៅចំណុចផ្ទះនៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ។ សូមបញ្ជាក់ថាជនជាប់ចោទ ទើប ចេញពីមណ្ឌលអប់រំ និងកែប្រែជីវិតថ្មីភ្នំបាក់(គុក) ទើបបានរយៈពេលជាងកន្លះខែ បានប្រើប្រាស់គ្រឿងញៀន និងធ្វើសកម្មភាពល្មើសឡើងវិញ។
ដោយយោងពាក្យបណ្តឹងឈ្មោះ ពៅ សីហា បានប្តឹងឈ្មោះ សុខ ចាន់ ថា បានអោយទិញគ្រឿងញៀន ជឿ ហើយវ៉ៃបង្ខំអោយសងលុយ តែដោយ ពៅ សីហា គ្មានលុយសង គេ(សុខ ចាន់) រឹបអូសយក ម៉ូតូធុន ហុងដា សេរីឆ្នាំ២០០៨ ចំនួន ១គ្រឿងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥ កន្លងមកនៅចំណុចក្រោយផ្សារ បឹង ត្រកួន ឃុំគោករមៀត ស្រុកថ្មពួក។
លោកមេបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចសាកសួរនាំ ជនសង្ស័យបានឆ្លើយសារភាពកំហុករបស់ខ្លួនដែរបានប្រព្រឹត្តកន្លងមកនេះ។ ចំណែកអ្នកប្រើប្រាស់វិញនោះក៏ឆ្លើយសារភាពថាខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនមែន ។ ករណីនេះសមត្ថកិច្ចបានសាងសំណុំរឿងជនសង្ស័យទាំង២នាក់ បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការទៅតាមច្បាប់៕ ដោយយុវតីក្រុងប៉ោយប៉ែត
http://ift.tt/1GiMcGo