ឃាតកយកចបជីកវាយសម្លាប់ឪពុក ប្លន់យកកូនស្រី រត់ពីខេត្តព្រះសីហនុចាប់ខ្លួនបាននៅខេត្តព្រៃវែង
ខេត្តព្រះសីហនុ៖ ស្ត្រីវ័យក្មេងម្នាក់ ជាឃាតកដៃឆៅចិត្តសាហាវ យកចបជីកវាយសម្លាប់បុរសជាកម្មករចាំចំការឲ្យគេ ប្លប់យកកូនស្រីអាយុ១ខែ កាលពីកាលពីវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងភូមិ-សង្កាត់១ ក្រុងព្រះសីហនុនោះ ត្រូវបានកម្លាំង នគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រព្រហ្មទណ្ឌ នៃនាយកដ្ឋាននគរបាលយុត្តិធម៌ អង្គភាពការពារកុមារ CPU ស្នងការនគរបាលខេត្តព្រៃវែង បើកប្រត្តិបត្តិការស៊ើបអង្កេតយ៉ាងក្តៅគគុក ហើយបានឈាន ដល់ចាប់ខ្លួនឃាតកស្ត្រីវ័យក្មេងនៅខេត្តព្រៃវែង បញ្ជូនមកដល់ស្នងការដ្ឋានខេត្តព្រះសីហនុកាលពីវេលា ម៉ោង០០ និង១៥នាទី យប់ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥នេះ ដើម្បីសួរចម្លើយ និងកសាងសំណុំរឿងបញញជូនសាលាដំបូងខេត្ត។
លោកវរៈសេនីយ៍ឯក កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុទទួលបន្ទុកព្រហ្មទណ្ឌបានថ្លែងថា៖ ក្រោយពីបានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតលើសំណុំរឿងករណីមនុស្សឃាតកម្មគិតទុកជាមុន និង លួច មានស្ថានទម្ងន់ (ប្លន់សម្លាប់យកកូន) ដោយទទួលបទបញ្ជា និងដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយិ៍ត្រី ជួន ណារិនស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ កម្លាំងជំនាញ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយ កម្លាំងនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រព្រហ្មទណ្ឌ នៃនាយកដ្ឋាននគរបាលយុត្តិធម៌ អង្គភាពការពារកុមារ CPU ស្នងការនគរបាលខេត្តព្រៃវែង បានចាប់បានឃាតក និងរំដោះបានក្មេងស្រី អាយុ១ខែ៥ថ្ងៃ មកវិញបានយ៉ាងជោគជ័យ នៅវេលាម៉ោង១៦ល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ នៅខេត្តព្រៃវែង ។
លោកវរសេនីយ៍ឯក កុល ផាលី ឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ពត រដ្ឋា ភេទស្រី អាយុ២៤ឆ្នាំ មានស្រុក កំណើត និងទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់៤ ក្រុង- ខេត្តព្រះសីហនុ បានសារភាពថា ខ្លួនពិតជាបាន គិតទុកជាមុន ហើយបានយកចបជីក វាយទៅលើក្បាល ជនរងគ្រោះបណ្តាលអោយស្លាប់ និងបានយកក្មេងស្រី នោះ ជិះរថយន្តតាក់ស៊ីគេចខ្លួន ទៅរស់នៅខាងឪពុក ម្តាយក្មេក ខេត្តព្រៃវែង។ ស្ត្រីជនសង្ស័យបានបញ្ជាក់ពីមូលហេតុ ថា បើរូបគេមិនមានកូនទេ នោះប្តីរបស់ខ្លួននឹងលែងលះចុះចោល ទើបរូបគេសម្រេចចិត្តវាយឪពុកសម្លាប់ដើម្បីយលក្មេងនោះធ្វើជាកូនផ្គាប់ចិត្តប្តី។
លោកវរសេនីយ៍ឯក កុល ផាលី ឲ្យដឹងទៀតថា៖ តាមចម្លើយសារភាពរបស់ស្ត្រីជនសង្ស័យថា ខ្លួនពិតជាបានវាយសម្លាប់ជនរងគ្រោះឈ្មោះ ផល នោះពិតមែន ព្រោះតែខ្លួនចង់បានកូនស្រីនោះផ្គាប់ចិត្តប្តី។ នៅថ្ងៃកើតហេតុម៉ោងប្រហែល១១ជាង ខណៈប្រពន្ធជនរងគ្រោះទៅបើកលុយវីង រូបនាងបានមកជួបជនរងគ្រោះឈ្មោះ ភិន សុផល ហើយបានសុំដោយប្រាប់ថា៖ «អោយកូនហ្នឹងមកខ្ញុំមក ខ្ញុំនឹងអោយលុយ តែជនរងគ្រោះមិនអោយ នោះទេ ទើបនៅពេលឈ្មោះ ភិន ផល ដេកលក់ រូបនាងក៏បានយកចបជីក នៅក្បែរនោះ វាយក្បាលជនរងគ្រោះ ជាច្រើនដងសម្លាប់ចោល ហើយស្រវាយកកូនស្រីតូចនោះរត់ មកផ្លូវជាតិ រួចជិះរថយន្តមកវាលរិញ និងបានជិះរថយន្តទូរីសមកភ្នំពេញ ហើយបានប៉ាវរថយន្តមួយទៅកាន់ខេត្តព្រៃវែងដល់ម៉ោង៨យប់»។
សូមរំលឹកថា៖ ជនរងគ្រោះឈ្មោះ ភិន សុផល ជាកម្មករ ចាំដីអោយគេ មានជីវភាពក្រីក្រ ត្រូវជនមិនស្គាល់មុខយកចបជីកវាយ បែករយះក្បាលផុងលលាដ៍ចេញខួរ និងចាប់យកកូនស្រី អាយុ១ខែគេចខ្លួនទៅបាត់ កាលពីវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងភូមិ-សង្កាត់១ ក្រុងព្រះសីហនុ ។ យោង តាមសំដីប្រពន្ធរបស់ជនរងគ្រោះឈ្មោះ អុង ស្រីម៉ៅ អាយុ៣៥ឆ្នាំ បានអោយដឹងថា ប្តីរបស់គាត់ ត្រូវជនមិនស្គាល់មុខវាយនឹងចបជីក បណ្តាលឲ្យរងគ្រោះធ្ងន់ធ្ងរ សង្ឃឹមរស់តិចតួចណាស់ គាត់មានឈ្មោះ ភិន សុផល អាយុ៣៤ឆ្នាំ មានកូន៣នាក់ (គិតទាំងកូនស្រីដែលជនល្មើសចាប់យកទៅនោះម្នាក់ផង) ហើយគាត់ជាគ្រួសារក្រីក្របំផុតរស់នៅក្នុងភូមិ-សង្កាត់ខាងលើ។
ប្រពន្ធជនរងគ្រោះបានឲ្យដឹងទៀតថា៖ មុនពេលកើតហេតុខ្លួន (ប្រពន្ឋ) បានចេញទៅបើកលុយតាមប្រព័ន្ធវីងចំនួន៤ម៉ឺនរៀល ពីប្អូនថ្លៃ ដើម្បីយកមកទិញទឹកដោះគោអោយកូនស្រី ខណៈនោះប្តីនាងនៅមើលមើលកូនស្រី ឈ្មោះផន ហានណា ភេទស្រីអាយុទើបបាន១ខែ ដែលជនល្មើសចាប់យកទៅនោះ និងកូន២នាក់ទៀតអាយុ៦-៧ឆ្នាំទៅដើរលេងបាត់។ លុះពេលនាងត្រឡប់មកដល់ខ្ទមវិញក៏ឃើញប្តីសន្លប់ដេកលើគ្រែដោយមានឈាមហូរពេញខ្លួន-ក្បាល ហើយឃើញចបជីកប្រឡាក់ឈាម និងបាត់កូនស្រី ទើបដឹងថាប្តីត្រូវគេលបវ៉ៃធ្វើឃាត ។ តែស្ត្រីជាប្រពន្ធបានអះអាងថា ប្តីគាត់មិនធ្លាប់មានគំនុំជាមួយអ្នកណានោះទេ។ នៅពេលនេះ ជនរងគ្រោះត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យចម្ការចេក ប៉ុន្តែបើតាមគ្រូពេទ្យថា ជនរងគ្រោះសង្ឃឹមរស់តិចបំផុតព្រោះតែមុខរបួសផុងលលាដ៍ធ្លាយខួរ ។ តែអកុសលរងគ្រោះបានស្លាប់ នៅវេលាម៉ោង ៣រសៀល ថ្ងៃកើតហេតុ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ចម្ការចេក៕ ដោយ សមុទ្រខៀវ
http://ift.tt/1cHVmBg