Insurance

728x90

ឧកញ៉ា ឆាយ ជ្រាយ ជះ​លុយ​ទិញ​ទឹកចិត្ត ចៅហ្វាយខេត្ត​ក្រចេះ​ខេត្ត​ត្បូងឃ្មុំ​មន្ត្រី​ជំនាញ និង​ភ្នាក់ងារ​ទូរទស្សន៍​កាសែត​មួយចំនួន ដើម្បី​បិទបាំង​ការធ្វើ​ជំនួញ​ឈើ​ល្មើសច្បាប់​ដឹក​ចេញពី​ព្រៃ​ឡង់​ទៅ​លក់​នៅ​វៀតណាម​

​ខេត្ដ​ត្បូងឃ្មុំ ៖ បច្ចុប្បន្ន ឧកញ៉ា ឆាយ ជ្រាយ មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ដ៏​ល្បី​ប្រចាំខេត្ត​ត្បូងឃ្មុំ​បាន​ប្រើ​ងារ​ជា​«​ឧកញ៉ា​» ដែល​ប្រទាន​ដោយ​ព្រះមហា​ក្ស័​ត្រ​ខ្មែរ ប្រឡូក​ក្នុង​បណ្ត​ញ​ជំនួញ​ឈើ​ខុសច្បាប់ ដោយបាន​កេណ្ឌ​​ពលរដ្ឋ​ឲ្យ​ប្រាក់ឈ្នួល​បន្តិច​ប​ន្ទួ​ច​ចូល​ព្រៃ​កាប់​ប្រមូលយក​ឈើ​ប្រណីត​ដ៏​មានតម្លៃ​នៅ​តំបន់​ព្រៃ​ឡង់​ខេត្តកំពង់ធំ​-​ក្រចេះ ហើយ​បាន​ប្រើប្រាស់​រថយន្ត​សម្រុក​ដឹកជញ្ជូន​ឈើ​យ៉ាង​មមាញឹក​ឆ្លង​កំពង់ចម្លង​ព្រែក​ព្រលូង នៅ​ចំណុច​ភូមិ​ព្រែក​ព្រលូង ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ និងកំពង់ដឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារងងឹត​វៀតណាម​តាម​ច្រក​ចាន់​មូល ស្រុក​មេមត់ និង​ច្រក​ទន្លេ​ចាម ខេត្ដ​ត្បូងឃ្មុំ​។​

​មានការ​កត់សម្គាល់ឃើញ​ថា ចាប់តាំងពី​ចុងឆ្នាំ​២០១៤​រហូតមកដល់ខែមេសា ​ឆ្នាំ​២០១៥ នេះ គេ​មិន​បានឃើញ លោក ស ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ ចេញ​បទបញ្ជា​ឲ្យ​មន្ត្រី​គ្រប់​ជំនាញ​ថ្នាក់ក្រោម បង្ក្រាប​សកម្មភាព​បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ល្មើសច្បាប់ របស់ ឧកញ៉ា ឆាយ ជ្រាយ ម្តងណា​ទេ ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​ភាពទន់ខ្សោយ របស់​អាជ្ញាធរខេត្ត​ទាំងពីរ ក្នុងការ​អនុវត្ត​ច្បាប់​ប្រឆាំងនឹង​សកម្មភាព​ល្មើស​នេះ ហើយ​សូម្បីតែ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​ក៏​មិនមាន​ឥទ្ធិពល​អ្វី​ធ្វើ​ឲ្យ​ឧកញ៉ា ឆាយ ជ្រាយ ខ្លាចរអែង ​ឬ​ព្រឺ​ប៉ុន​សរសៃសក់​ឡើយ​។

​ប្រភព​បាន​រាយការណ៍​ឲ្យ​ដឹងថា លោក​ឧកញ៉ា ឆាយ ជ្រាយ បាន​រួមដៃគ្នា​ជាមួយ​ឈ្មោះ ប៉េង គី មាន​តួនាទី​ជា​អធិការរង​ស្រុក តំបែរ ដែល​ត្រូវជា​បងថ្លៃ​នឹង​គ្នា សហ​ការណ៍​គ្នា​កាប់ និង​ប្រមូល​ទិញ​ឈើ​ពី​ព្រៃ​ឡង់ ខេត្ដ​កំពង់ធំ ហើយ​ការដឹកជញ្ជូន​ដោយ​រត់ការ​បង់លុយ​ដាក់​ខែ និង​ខ្លះ​បង់​ជា​ក្បាល​ឡាន​ជូន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ សូម្បីតែ​លោក ស ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ ក៏មាន​ការសង្ស័យថា ទទួលបាន​កញ្ចប់​ប្រចាំខែ​ដែរ ដើម្បី​ច​ញ្ចៀ​ស​ការរំខាន​ដល់​ឡាន​ដឹកឈើ ចាប់តាំងពី​តំបន់​ព្រៃ​ឡង់​រហូតដល់ មាត់ច្រក​ចេញទៅ​វៀតណាម ។

​ប្រភព​បន្តថា បច្ចុប្បន្ននេះ​ឈើ​ប្រមូល​ទិញ​ពី​តំបន់​ព្រៃ​ឡង់​គឺ​ដឹក​ឆ្លង កាត់​ស្រុក​ព្រែក​ប្រសព្វ និង​ឆ្លង​បន្ដ​តាម កំពង់ដ​ស្រុក​ឆ្លូង ឆ្ពោះទៅកាន់​កំពង់ដ​កំពង់​ប្រមារ​(​ស្ថិតក្នុង​ស្រុក​មេមត់ ខេត្ដ​ត្បូងឃ្មុំ​) និង​បន្ដ​ឆ្លងកាត់​ផ្លូវ​ចិន​ចំណុច​គីឡូ ម៉ែត្រ​លេខ​៤១ ក្នុង​ឃុំ​កំពាន់ ឃុំ​រំចេក ឬ​ឆ្លងកាត់​គីឡូម៉ែត្រ​លេខ​៥១ ក្នុង​ឃុំ មេ​ម៉​ង់​សំដៅ​មក​ផ្លូវជាតិ​លេខ​៧ ដើម្បី​ចូលមក​តាមផ្លូវ​ឃុំ​តា​មួង ហើយ​ឆ្លងទៅ វៀតណាម​តាម​ច្រក​ចាន់​មូល​ដោយ​សុវត្ថិភាព ។ ក្នុង​មួយថ្ងៃ​ឧកញ៉ា ឆាយ ជ្រាយ បាន​ដឹកឈើ​ដោយ​ប្រើប្រាស់​ប្រភេទ​រថយន្ដ​យី​ឌុប​ធ្វើជា​មធ្យោបាយ​មាន​២​ទៅ​៣ គ្រឿង និង​រថយន្ត​ឃ្លុប​ដឹកទំនិញ​ធុន​កណ្តាល​បន្លំ​ធ្វើ​ដូច​ដឹកទំនិញ ។ សកម្មភាព​ការដឹកឈើ​ល្មើសច្បាប់​នោះ ឧកញ៉ា ឆាយ ជ្រាយ បាន​ផ្ទុក​លើស​ទម្ងន់ បំផ្លាញ​ផ្លូវជាតិ​ដ៏​ធ្ងន់ធ្ងរ​។

ឧកញ៉ា ឆាយ ជ្រាយ បាន​រួមដៃគ្នា​ជាមួយ​ឈ្មោះ ប៉េង គី ជះ​លុយ​ទិញ​ទឹកចិត្ត​ចៅហ្វាយខេត្ត​, ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ក្រចេះ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ត្បូងឃ្មុំ និង​សមត្ថកិច្ច​ជាប់​ពាក់ព័ន្ធ ជាពិសេស​ភ្នាក់ងារ​ទូរទស្សន៍ និង​កាសែត​មួយចំនួន​នៅ​ប្រចាំខេត្ត​ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ច​ញ្ចៀ​ស​ការចាប់ និង​ផ្សព្វផ្សាយ​មុខរបរ​ល្មើសច្បាប់​នេះ​។ ជាក់ស្តែង​តាមរយៈ​ការឃុបឃិត និង​បិទបាំង​ជាង​កន្លះ​ឆ្នាំនេះ​បានធ្វើ​ឲ្យ ឧកញ៉ា ឆាយ ជ្រាយ មានឱកាស​ប្រព្រឹត្ត​សកម្មភាព​ដឹកឈើ​ធ្វើឡើង​ពេញទំហឹង ក្នុង​លួច​កាប់​ឈើ និង​ដឹក​យកទៅលក់​នៅ​វៀតណាម​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល ក្រោម​អំពើ​បន្លំ​លួច​ទ្រព្យសម្បត្តិ​​ធន​ធាន​ធម្មជាតិ​ខែ្មរ​។​

នៅ​ពីក្រោយ​ការបំផ្លិចបំផ្លាញ​ព្រៃឈើ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​តាម​អំពើ​ចិត្ត​នេះ ឧកញ៉ា ឆាយ ជ្រាយ តែងតែ​លើក​គុណសម្បត្តិ​ថា​គាត់​ប្រមូល​លុយ​ជួយ​បក្ស​ប្រជាជន​កម្ពុជា​ក្នុងការ ចុះ​ពង្រឹង​មូលដ្ឋាន តែ​គេ​មិនដឹងថា​ហេតុផល​នេះ​ជា​រឿង​ពិត ឬក៏​ជា​ល្បិច​បន្លាច​មន្ត្រី​តូចតាច​ដែល​ចង់​កោសរូស​លុយ​ពី​គាត់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ល្មើស​នេះ​ឬ​យ៉ាងណា​នោះទេ​។ ពលរដ្ឋ​ទាមទារ​ឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ជម្រុញ​លោក អភិបាលខេត្ត​ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ ង​នុ​វត្ត​ច្បាប់​ប្រឆាំង​បទល្មើស​ការកាប់បំផ្លាញ​ព្រៃឈើ​ធ្វើ​អាជីវកម្ម និង​ការដឹកជញ្ជូន​គ្មាន​ច្បាប់ទម្លាប់​យកទៅលក់​នៅ​ប្រទេស​វៀតណាម ហើយ​គួរ​ចាប់ផ្តើម​ទប់ស្កាត់​ឧកញ៉ា ឆាយ ជ្រាយ ដែល​កំពុង​ប្រព្រឹត្ត​ជាក់ស្តែង​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ៕ ​ដោយ ផ្កា​ច័ន្ទ​ ​

KA-09-04-2015-46 KA-09-04-2015-04 KA-09-04-2015-08 KA-09-04-2015-07 KA-09-04-2015-06 KA-09-04-2015-03 KA-09-04-2015-02 KA-09-04-2015-05


http://ift.tt/1CXKoA9
ឧកញ៉ា ឆាយ ជ្រាយ ជះ​លុយ​ទិញ​ទឹកចិត្ត ចៅហ្វាយខេត្ត​ក្រចេះ​ខេត្ត​ត្បូងឃ្មុំ​មន្ត្រី​ជំនាញ និង​ភ្នាក់ងារ​ទូរទស្សន៍​កាសែត​មួយចំនួន ដើម្បី​បិទបាំង​ការធ្វើ​ជំនួញ​ឈើ​ល្មើសច្បាប់​ដឹក​ចេញពី​ព្រៃ​ឡង់​ទៅ​លក់​នៅ​វៀតណាម​ ឧកញ៉ា ឆាយ ជ្រាយ ជះ​លុយ​ទិញ​ទឹកចិត្ត ចៅហ្វាយខេត្ត​ក្រចេះ​ខេត្ត​ត្បូងឃ្មុំ​មន្ត្រី​ជំនាញ និង​ភ្នាក់ងារ​ទូរទស្សន៍​កាសែត​មួយចំនួន ដើម្បី​បិទបាំង​ការធ្វើ​ជំនួញ​ឈើ​ល្មើសច្បាប់​ដឹក​ចេញពី​ព្រៃ​ឡង់​ទៅ​លក់​នៅ​វៀតណាម​ Reviewed by yim PH on 5:00 PM Rating: 5

Entertainment

ads
Powered by Blogger.