Insurance

728x90

ស្គាល់គ្នា​តាម​ទូរស័ព្ទ​៥​ខែ ណាត់ជួប​ក្រោយ​ផ្ទះ ចាប់រំលោភ​បានសម្រេច

​ខេត្តកណ្តាល​៖ យុវជន​ម្នាក់​ជាប់​ចោទថា​ចាប់រំលោភ​សេព​សន្ធ​វៈ​កុមារី​ជា​អនីតិជន​ម្នាក់ ទើបតែ​មាន​អាយុ​១៤​ឆ្នាំ បានសម្រេច​នៅ​ចំណុច​គុម្ព​ព្រៃ​ដីឡូត៍​ចំការ​ស្វាយ​មួយកន្លែង ហើយ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥​នេះ នៅ​ភូមិ​ទេព​មន្ត្រី ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​លោក​វរសេនីយ៍ទោ ម៉ែន សុខឿន អធិការ​ស្រុក​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ហេង រ៉ូ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​កម្មករ​ឡឥដ្ឋ ចំណែក​នារី​រងគ្រោះ​មានឈ្មោះ ភ​.​ណ​.​ស​.​ផ​.​ន​.​ណ អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា​។ ជនសង្ស័យ និង​នារី​រងគ្រោះ​បាន​ស្គាល់គ្នា​តាម​ទូរស័ព្ទ​រយៈពេល​៥​ខែ មកហើយ​ពួកគេ​តែងតែ​សាសង​គ្នា​តាម​ទូរស័ព្ទ​។

ចំពោះ​ចម្លើយសារភាព​ជនសង្ស័យ​បាន​និយាយថា​៖ កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៥ វេលា​ម៉ោង​១៦ និង​៣០​នាទី​ខ្លួន​បាន​ទៅ បបួល​ក្មេងស្រី​ជា​សង្សារ​ជួបគ្នា​នៅ​ខាង ក្រោយ​ផ្ទះ​ម្ដាយ​របស់​នាង ។ ពេលទៅដល់ ក្រោយ​ផ្ទះ​ជួបគ្នា​និយាយបាន​មួយសន្ទុះ ខ្លួន​បាន​បបួល​នាង​ទៅលេង​ផ្ទះ​ជីតា​នៅ ភូមិ​ព្រែក​តា​ទន់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់ កណ្ដាល ។ ពេលនោះ​នាង​ក៏បាន​យល់ព្រម​ទៅជា​មួយ​ខណៈ​ដើរ​ដល់​ចំណុច​ចំការ​ស្វាយ​ដីឡូត៍​ខ្លួន​ក៏បាន​បបួល​ក្មេងស្រី​ជា​សង្សារ​រួមរ័ក​ជាមួយគ្នា​រហូត​បានសម្រេច​មួយ​លើក ដោយ​ពុំមាន​ការបង្ខិតបង្ខំ​អ្វី​ឡើយ ។ បន្ទាប់មក​ក៏បាន​ទៅផ្ទះ​របស់​ឪពុកម្ដាយ​របស់ខ្លួន​វិញ តែដោយសារ​ឪពុកម្ដាយ របស់ខ្លួន​មានការ​ភ័យខ្លាច​ក៏បាន​រាយ ការណ៍​ប្រាប់​ប្រធានភូមិ និង​បាន​យក ដំណឹង​ទៅប្រាប់​ឪពុកម្ដាយ​របស់​ក្មេងស្រី​ជា​សង្សារ​ឲ្យ​មក​យក​នាង​ត្រឡប់​ទៅកាន់​លំនៅឋាន​វិញ ។​

បើទោះបីជា​ការនិយាយ​បែបនេះ​របស់ ជនសង្ស័យ​ក៏ដោយ​ឪពុក​ក្មេងស្រី​រងគ្រោះ​បាន​បញ្ជាក់ថា អ្វីដែល​ជនសង្ស័យ​និយាយ នេះ​គ្រាន់តែ​ជាការ​ដោះសារ​ប៉ុណ្ណោះ​។ ឪពុក​ក្មេងស្រី​រងគ្រោះ បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ព​ន្លឿ​ន​សំណុំ​រឿងនេះ​ឲ្យ​បាន​លឿន​និង​ចាត់ ការ​ទៅតាម​ផ្លូវច្បាប់ ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ស្រុក​ខ្សាច់កណ្តាល ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕

KA-24-05-2015-19


http://ift.tt/1GwOIdb
ស្គាល់គ្នា​តាម​ទូរស័ព្ទ​៥​ខែ ណាត់ជួប​ក្រោយ​ផ្ទះ ចាប់រំលោភ​បានសម្រេច ស្គាល់គ្នា​តាម​ទូរស័ព្ទ​៥​ខែ ណាត់ជួប​ក្រោយ​ផ្ទះ ចាប់រំលោភ​បានសម្រេច Reviewed by yim PH on 8:20 PM Rating: 5

Entertainment

ads
Powered by Blogger.