Insurance

728x90

ក្នុង​ហាង​ផឹកស៊ី ស្ទាវ​បង្ករឿង​២​នាក់ ដើរទៅ​បន្ទប់ទឹក​បុក​ដៃ​គេ​កំពុង​រាំ ឈរ​សម្លក់​មិន​អស់ចិត្ត បាន​ទាញ​កាំ​បិ​ត្ត​ប៉័ងតោ​កាប់​យុវជន​មាន​គ្នា​៤​នាក់​ចំ​១​កាំបិត តែ​ពួកគេ​ទាញ​កែវ ថូ​ស្រា​គប់ និង​ដណ្តើមបាន​កាំបិត​កាប់​សង​វិញ​របួសធ្ងន់​១​នាក់​និង​ស្រាល​១​នាក់​

​ខេត្ត​ព្រះសីហនុ​៖ ក្មេងស្ទាវ​ពីរ​ក្រុម ផឹកស៊ី​រាំរែក ដើរ​ប៉ះ​ដៃ​គ្នា រួច​ឈរ​សម្លក់​គ្នា​មិន​អស់ចិត្ត ក្នុងនោះ​ភាគី​ក្មេងស្ទាវ​ដែលមាន​គ្នា​ចំនួន​២​នាក់ មាន​ម្នា​ក់បាន​ឡើង​ជិះ​ម៉ូតូ​ចេញទៅ​បាត់​ទំនង​ទៅយក​កាំបិតប៉័ងតោ លុះ​វិល​ត្រឡប់មកវិញ​បាន​ហៅ​ស្ត្រី​ថៅកែ​ម្ចាស់​ហាង​គិតលុយ បន្ទាប់មក​ស្ទាវ​ដែលមាន​គ្នា​២​នាក់​នោះបាន​បញ្ចេញ​កាំបិតប៉័ងតោ ផ្តើម​បើកឆាក​ប្រយុទ្ធ​ដោយ​ស្ទុះ​ទៅ​កាប់ យុវជន​ម្នាក់​ក្នុងចំណោម​៤​នាក់ ចំ​មួយ​កាំបិត​ដោយ​ពួកគេ​ទ័លច្រក​បាន​ព្យាយាម​តដៃ ដោយ​ព្រួត​គ្នា​យក​កែវ និង​ថូ​ស្រា​គប់ និង​ស្ទុះ​ចូលទៅ​ដណ្តើម​កាំបិត​កាប់​សង​វិញ​លើ​ស្ទាវ​បង្ក​បណ្តាល​ឲ្យ​១​នាក់​ត្រូវ​១​កាំបិត​ហូរឈាម​ដូច​គេ​អា​រកគោ​របួស​ធ្ងន់ធ្ងរ និង​ម្នាក់ទៀត​របួសស្រាល​។ ហេតុការណ៍​កាប់​ចាក់​គ្នា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៥ នៅក្នុង​ហាង​ខារ៉ាអូខេ​ឈ្មោះ​វិបុល​សំណាង ក្រុម​៣ ភូមិ​៤ សង្កា​ត់ទី​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​ 

លោក​វរសេនីយ៍ត្រី ភុល ភ័​ស្តា អធិការនគរបាល​ក្រុងព្រះសីហនុ​បានអោយដឹងថា​៖ ក្មេងស្ទាវ​ដែល​ដែល​ផឹកស៊ី​ហើយ​ផ្ទុះ​ជម្លោះ​វាយ​កាប់​គ្នា​នោះ​ភាគី​ទី​១​មានឈ្មោះ ទី​១_​ឈ្មោះ ធន វ៉ាន់​នី ហៅ ភ័​ត្តិ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មានមុខ​របរ​ជាង​ឡាន​នៅ​អូ​សំអាត ស្ថិត​ក្នុងភូមិ​១​សង្កាត់​៣ ក្រុងព្រះសីហនុ​, ទី​២_​ឈ្មោះ​វ៉ាន់ បញ្ជា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានមុខ​រប​ជាងដែក មាន​ទីលំនៅ​អូរ​សំអាត ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​, ទី​១៣_​ឈ្មោះ ឌិ​ម គឹម​ស្រន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មានមុខ​របរ​ជាង​ឡាន​នៅ​អូ​សំអាត​ស្ថិត​ក្នុងភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​, ទី​៤_​ឈ្មោះ យ៉ែម កៃ​ហ៊​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជាង​ឡាន​នៅ​អូ​សំអាត ស្ថិត​ក្នុងភូមិ​១​សង្កាត់​៣ ក្រុងព្រះសីហនុ​។ ចំណែក​ភាគី​ទី​២​គឺ​យុវជន​រងរបួស មានឈ្មោះ​គង់ សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​របួសធ្ងន់​) និង​ឈ្មោះ​ផាន់ តុលា ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​របួសស្រាល​) ជនរងគ្រោះ​ទាំង​២​នាក់​ស្នាក់​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

ប្រភព​ដ៍ដែល​បាន​បន្តថា​៖ ការបើកឆាក​ប្រយុទ្ធ​ស៊ីសាច់ហុតឈាម​រវាង​យុវជន​ពី​ក្រុម​នេះ​កើតឡើង​ដោយសារតែ​ផឹកស៊ី​ក្នុង​ហាង​យីហោ វិបុល​សំណាង ហើយ​បាន​រាំ​ប៉ះគ្នា និង​សម្លឹងមុខ​គ្នា​។ ពេល​ចប់​ភ្លេង​ហើយ​ខណៈពេល​យុវជន​រងគ្រោះ​ទាំងពីរ​នាក់ ដើរទៅ​បន្ទប់ទឹក ទើប​កើតជា​ទំនាស់​ពាក្យសំដី​រហូត​ឈានដល់​យក​កែប និង​ថូរ​ស្រា​បៀរ ព្រមទាំង​កាំបិតប៉័ងតោ​កាប់ និង​គប់​គ្នា​ទៅវិញទៅមក​យ៉ាង​សាហាវ ប្រៀប​ដូច​ក្នុង​ឆាក​ឈុត​ជម​អន្ធពាល​ប្រយុទ្ធ​គ្នា​ក្នុង​ខ្សែភាពយន្ត​ដ៏​ព្រឺព្រួច​ញាក់សាច់ ។ ក្រោយ​កើតហេតុ​បន្តិច ម្ចាស់​ហាង​ផឹកស៊ី​បាន​ប្តឹង​សមត្ថកិច្ច​ភ្លាម ហើយ​នគរបាល​ប៉ុស្តិ៍ កម្លាំង​អធិការដ្ឋាន​ដែល​កំពុង​ល្បាត​បាន​ចុះ​អន្តរាគមន៍​ដល់ កន្លែងកើតហេតុ នឹង​ឃាត់ខ្លួន​យុវជន​បង្ក បាន​ចំនួន​៤​នាក់ រួច​បញ្ជូន​ជនរងគ្រោះ​ទៅកាន់ មន្ទី​ពេទ្យ​ភ្លាមៗ​ដែរ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​។​

​ដោយឡែក​បើ​យោងតាម​ការអះអាង​ពី​ស្ត្រី​ម្ចាស់​ហាង​ថា​៖ ជម្លោះ​កាប់​ចាក់​នេះ ដើមឡើយ​បង្កឡើង​ដោយ​ក្រុមយុវជន​រងគ្រោះ ព្រោះ​មុន​កើតហេតុ​ខណៈពេល​យុវជន​មួយក្រុម​ដែលមាន​គ្នា​៤​នាក់ (​ក្រុម​ជនបង្ក​របួសស្នាម​) បាន​ឡើង​រាំ​នៅ​កណ្តាល​ហាង​ក៏មាន​ក្មេងស្ទាវ មួយក្រុម​ទៀត​មាន​គ្នា​២​នាក់ (​ក្រុម​ជន​រងរបួស​) ដើរ​សំដៅទៅ​បន្ទប់ទឹក​ក៏បាន​ប៉ះ​ដៃ ជាមួយ​ក្រុមស្ទាវ​ដែល​កំពុង​រាំ នៅពេលនោះ​យុវជន​ទាំងពីរ​បាន​ឈរ​សំឡក់​គ្នា​ផ្លៀកៗ ទៅ​ក្រុមស្ទាវ​ដែល​កំពុង​រាំ រួច​ដើរទៅ​បន្ទប់ទឹក​ហើយ​បាន​ត្រឡប់មកវិញ ក្នុងនោះ​ស្ទាវ​ម្នាក់ បាន​ឡើង​ជិះ​ម៉ូតូ​ចេញ​មួយសន្ទុះ​ក៏​ត្រឡប់​វិញ​ហើយ​ហៅ​រូបគាត់​គិតលុយ​។

​ស្ត្រី​ម្ចាស់​ហាង​បាន​បន្តថា​៖ បន្ទាប់ពី​គិតលុយ​រួចរាល់​ហើយ​យុវ​ជ​រងគ្រោះ​ទាំងពីរ​នាក់​បាន​ស្ទុះ​ទៅ​កាប់​លើ​ក្រុមយុវជន​ម្នាក់​ក្នុងចំណោម​៤​នាក់ ត្រូវ​មួយ​កាំបិត​។ ឃើញ​ដូច​នោះ​ក្រុម​យុវ ជន​មាន​គ្នា​៤​នាក់​ក៏បាន​ទាញ​កែវ និង​ថូ​ស្រា​បៀរ គប់​មកលើ​យុវជន​ទាំងពីរ និង​ហក់​ទៅ ដណ្តើម កាំបិត​កាប់​សង​វិញ​យ៉ាង​សាហាវ​ធ្វើ​ឲ្យ​ស្ទាវ​បង្កហេតុ​របួសធ្ងន់​ហូរឈាម​ដេក​ដួល​ដូច​គេ​អារ ក ក្របី​។ ជម្លោះ​នោះបាន​ធ្វើអោយ​គាត់​ម្ចាស់​ហាង​មានការ​តក់ស្លុត​ភិតភ័យ យ៉ាងខ្លាំង​រត់​ស្ទុះ​មក​ក្រៅ​ហាង​ស្រែ​ករក​ជំនួយ​នឹង​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​។​ ​ជនជាប់ចោទ​ចំនួន​៤​នាក់ ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូនទៅ​ស្នងការ​ខេត្ត សាកសួរ​ទាំងយប់​នៅ អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​។ ចំណែក​យុវជន​ទាំងពីរ​នាក់​កំពុង​ព្យាបាល​នៅ​គ្លីនិក​ឯកជន​រស្មី​កំពង់សោម​៕ ដោយ សមុទ្រ​ខៀវ​ ​

KA-24-05-2015-12 KA-24-05-2015-11 KA-24-05-2015-10 KA-24-05-2015-09 KA-24-05-2015-08


http://ift.tt/1F8Uv4b
ក្នុង​ហាង​ផឹកស៊ី ស្ទាវ​បង្ករឿង​២​នាក់ ដើរទៅ​បន្ទប់ទឹក​បុក​ដៃ​គេ​កំពុង​រាំ ឈរ​សម្លក់​មិន​អស់ចិត្ត បាន​ទាញ​កាំ​បិ​ត្ត​ប៉័ងតោ​កាប់​យុវជន​មាន​គ្នា​៤​នាក់​ចំ​១​កាំបិត តែ​ពួកគេ​ទាញ​កែវ ថូ​ស្រា​គប់ និង​ដណ្តើមបាន​កាំបិត​កាប់​សង​វិញ​របួសធ្ងន់​១​នាក់​និង​ស្រាល​១​នាក់​ ក្នុង​ហាង​ផឹកស៊ី ស្ទាវ​បង្ករឿង​២​នាក់ ដើរទៅ​បន្ទប់ទឹក​បុក​ដៃ​គេ​កំពុង​រាំ ឈរ​សម្លក់​មិន​អស់ចិត្ត បាន​ទាញ​កាំ​បិ​ត្ត​ប៉័ងតោ​កាប់​យុវជន​មាន​គ្នា​៤​នាក់​ចំ​១​កាំបិត តែ​ពួកគេ​ទាញ​កែវ ថូ​ស្រា​គប់ និង​ដណ្តើមបាន​កាំបិត​កាប់​សង​វិញ​របួសធ្ងន់​១​នាក់​និង​ស្រាល​១​នាក់​ Reviewed by yim PH on 4:19 PM Rating: 5

Entertainment

ads
Powered by Blogger.