Insurance

728x90

ថៅកែ​ឈើ​វៀតណាម​ចូលមក​ប្រមូល​ទិញ​ឈើ​ល្មើសច្បាប់​យ៉ាង​ពពាក់ពពូន​នៅ​ខេត្តរតនគិរី តែ​ពុំមាន​ការរំខាន​ណាមួយ​ពី ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដឹកនាំ​ដោយ​លោកនាយ​ខណ្ឌ វង្ស សុក្រ​សេរី ឡើយ​

​ខេត្តរតនគិរី​៖ ជំនួញ​ឈើ​ប្រណីត​នៅ​ខេត្តរតនគិរី បច្ចុប្បន្ននេះ​ឈានដ់ល ក្រុម​ឈ្មួញ​វៀតណាម​ធំៗ​ចូល​ពេញទំហឹង​មក​ក្នុង​ទឹកដី​កម្ពុជា ក្នុង​ការដើរ​ប្រមូល​ទិញ​ឈើ​ប្រណីត​ដោយផ្ទាល់​ដល់​កន្លែង​ប្រភព​ឈើ​តែម្តង ដោយមាន​ឈ្មួញ​ខ្មែរ និង​មន្ត្រី​មានអំណាច​ពាក់ព័ន្ធ​ជួយ​សម្របសម្រួល​ដោយ​ទទួលបាន​លាភសក្ការៈ​ពីបទ​ល្មើស​នេះ​រៀងៗ​ខ្លួន ទើប​ក្រុម​ឈ្មួញ​វៀតណាម​មានឱកាស​មក​ឈរជើង​ជម្រុញ​ឲ្យ​មាន​ការកាប់​លួច​បំផ្លាញ​ព្រៃឈើ​យ៉ាង​គឃ្លើន​។ ជាក់ស្តែង​បច្ចុប្បន្ននេះ​ក្រុម​ឈ្មួញ​ឈើ វៀតណាម​កំពុង​ពពាក់ពពូន​គ្នា​ប្រមូល​ទិញ​ឈើ​ប្រណីត​ចំនួន​២​ស្រុក គឺ​ស្រុក​វ៉ើ​ន​សៃ និង​ស្រុក​តា​វែង គ្មាន​ការរំខាន​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឡើយ ទំនង​កំពុងតែ​ស្វាគមន៍​គ្នា​យ៉ាង​កក់ក្តៅ​សើម​មាត់​ទៀតផង​ក៏​មិនដឹង​?​។

​បើតាម​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ទាំង​២​ស្រុក​ខាងលើ​បាន​និយាយ​ដូចគ្នា​ថា​៖ ឈើ​ប្រណីត​ទាំងអស់នេះ​មានដូចជា​ធ្នង់ នាងនួន គ្រញូង​ជាដើម​។ ពួកគាត់​បាន​បន្តទៀត​ថា ឈើប្រណិត​ចំនួន​២​ប្រភេទ​កាប់​ចេញពី​តំបន់​ឧ​ស្យា​ជាតិ​វរៈជ័យ ដោយឡែក​ឈើប្រណិត​ប្រភេទ​ក្រញូង​យក​មកពី​ខេត្តស្ទឹងត្រែង​តាម​ស្រុក​សៀម​ប៉ាង តាមផ្លូវ​កាត់​ចូល​ទឹកដី​ខេត្តរតនគិរី​ក្នុងស្រុក​វ៉ើ​ន​សៃ ហើយ​មាន​មេ​ឈ្មួញ​វៀតណាម​ធំៗ​ឈរ​ចាំ​ទិញ​ឈើប្រណិត​នៅ​ទីនោះ​។ ពេល​ប្រមូល​ទិញ​បាន​ហើយ​ក្រុម​ឈ្មួញ​វៀតណាម​បាន​ជួល​រថយន្ត​ទាំង​មនុស្ស​របស់​ឈ្មោះ​ម៉េង (​ហៅ​ម៉េង​ស្រមូម​) ដែលមាន​ទីលំនៅ​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។

​ប្រភព​ដដែល​បាន​បន្តទៀតថា ពួកក្រុម​ឈ្មួញ​ជនជាតិ​វៀតណាម​ជាច្រើន​ក្រុម​បាន​ទិញ​ឈើ​ប្រណីត​បាន​ហើយ ពួកគេ​ប្រគល់​ឲ្យ​ឈ្មោះ​ម៉េង (​ហៅ​ម៉េង​ស្រមូម​) ជា​អ្នក​រត់ការ​បង់លុយ​ឲ្យ​គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ​ចេញពី​ស្រុក​វ៉ើ​ន​សៃ និង​ស្រុក​តា​វែង ដើម្បី​ដឹក​ទៅ​វៀតណាម​។ ជាមួយគ្នា​នោះដែរ​ឈ្មោះ ម៉េង​(​ហៅ​ម៉េង​ស្រមូម​) មាន​រថយន្ត​៣​គ្រឿង ១.​ម៉ាក​តូ​យូ​តា ២.​សាំ​យ៉ុង​២​គ្រឿង សម្រាប់ ដឹកជញ្ជូន​ឈើ​ប្រណីត​ឲ្យ​ឈ្មួញ​វៀតណាម រៀងរាល់​យប់ រាល់ថ្ងៃ​ធ្វើឡើង​ដោយ​រលូន​។

ទាក់ទិន​នឹង​ករណី​ជំនួញ​ឈើ​ប្រណីត​យ៉ាង​របស់​ជនជាតិ​វៀតណាម​ដែល​ចុះមក​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ដោយផ្ទាល់​នៅលើ​ទឹកដី​កម្ពុជា ដោយ​គ្មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ជំនាញ​បែបនេះ អ្នក​សារពត៌មាន​យើង​បាន​សុំ​ការបំភ្លឺ​ពី លោក​ប៊ូ សំ​វាំង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ កាន់​ចំនួន​៣​ស្រុក​គឺ ស្រុក​តា​វែង ស្រុក​វ៉ើ​ន​សៃ និង​ស្រុក​អូរ​ជុំ​នោះបាន​ឆ្លើយ​ឲ្យ​ដឹងថា​៖ «​រថយន្ត​ដឹកឈើ​ខាងលើ​នោះ​គាត់​មិន​បានដឹង​នោះទេ ចាំ​ខ្ញុំ​សួរ​កូនចៅ​សិន​» ប៉ុន្តែ​រហូតមកដល់​ថ្ងៃទី​១៦ ខែឧសភា​នេះ​គ្មាន​ចម្លើយ​បញ្ជាក់​ពី​បញ្ហា​នេះ​នៅឡើយ​ទេ ទំនង​លោក​ប៊ូ សំ​វាំង ព្យាយាម​បិទបាំង​ឆ្នាំងបាយ​ដែល​ទទួលផល​ពីបទ​ល្មើស​។

​ប្រជាពលរដ្ឋ​សាមញ្ញ និង​មន្ត្រីរាជការ​តូចតាច​នៅក្នុង​ខេត្តរតនគិរី​បានធ្វើ​ការរិះគន់ ទៅលើ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ និង​ស្ថាប័ន​រដ្ឋបាល​ព្រៃឈើ​ខេត្ត ក្រោម​ការគ្រប់គ្រង របស់ លោក វង្ស សុក្រ​សេរី នៅតែមាន​ភាព​ធូរ​លង់ ក្រៅពី​ឈ្មួញ​ខ្មែរ រហូត​មាន​ឈ្មួញ​វៀតណាម ចេញចូល​ដឹកជញ្ជូន​ឈើ បាន​តាមចិត្ត តាម​រថយន្តក្រុង និង​រថយន្ត​តូចៗ​ធ្វើ​សកម្មភាព​ដូច​ភ្លៀងរលឹម ដែល​ធ្វើ​ព្រៃ​ឲ្យ​ឈើ​ជាតិ​រលាយ​ហិនហោច​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​យ៉ាងធ្ងន់ធ្ងរ ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មិន​ដែលថា​ដឹង​ម្តងណា​ឡើយ ៕ ​ដោយ យក្ស​តូច​ ​

KA-16-05-2015-13 KA-16-05-2015-15


http://ift.tt/1LbAKND
ថៅកែ​ឈើ​វៀតណាម​ចូលមក​ប្រមូល​ទិញ​ឈើ​ល្មើសច្បាប់​យ៉ាង​ពពាក់ពពូន​នៅ​ខេត្តរតនគិរី តែ​ពុំមាន​ការរំខាន​ណាមួយ​ពី ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដឹកនាំ​ដោយ​លោកនាយ​ខណ្ឌ វង្ស សុក្រ​សេរី ឡើយ​ ថៅកែ​ឈើ​វៀតណាម​ចូលមក​ប្រមូល​ទិញ​ឈើ​ល្មើសច្បាប់​យ៉ាង​ពពាក់ពពូន​នៅ​ខេត្តរតនគិរី តែ​ពុំមាន​ការរំខាន​ណាមួយ​ពី ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដឹកនាំ​ដោយ​លោកនាយ​ខណ្ឌ វង្ស សុក្រ​សេរី ឡើយ​ Reviewed by yim PH on 10:02 PM Rating: 5

Entertainment

ads
Powered by Blogger.