Insurance

728x90

ស្លាប់​១​នាក់ និង​រងរបួស​២​នាក់ ដោយសារ​រថយន្ត​ឆ្លាម បើក​ជែង​វ៉ា​បុក​ពីក្រោយ​

​ខេត្តបន្ទាយមានជ័យ​៖ រថយន្ត​កាមរី​ឆ្លាម​ដឹក​អ្នកដំណើរ​ល្បឿន​លឿន​បើក​ជែង​ឡើង​វ៉ា​បុក​ម៉ូតូ​២​គ្រឿង បណ្តាលអោយ​មនុស្ស​ស្លាប់​ម្នាក់ និង​របួស​២​នាក់​។ ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ នៅវេលា​ម៉ោង​១០​និង​១៥​នាទី កាល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ខាងលិច​ស្ពាន​ទី​៤​ស្ថិត​ភូមិ​-​សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

មន្ត្រីនគរបាល​ចរាច​រណ៍ នៃ​ស្នងការ​នគរបាល​ខេត្ត​ប្រាប់ថា គ្រោះថ្នាក់​ចរាចរ​បណ្ដាល​អោយស្លាប់​បុរស​ម្នាក់​ឈ្មោះ​មៃ ឈឿន ភេទ​ប្រុស អាយុប្រមាណ​ជាង​៥០​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ និង​របួសស្រាល​២​នាក់ ឈ្មោះ លី ពាណិជ្ជ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ប្តី​ឈ្មោះ ហួត បូ​ទុ​ម្យ អាយុ​៣០​ឆ្នាំ ត្រូវជា​ប្រពន្ធ​ដែល​រស់នៅ​ភូមិ​ត្រពាំងថ្ម​កើត ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា​៖ នៅពេលដែល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​រថយន្ត​ធុន​កាំ​ម៉ា​រី​ឆ្លាម​ពណ៌​ស្ករ សេរី​ឆ្នាំ​១៩៩៧ ពាក់​ស្លាក់​លេខ​បន្ទាយមានជ័យ​2A-2164 បាន​បើកបរ​ទិសដៅ​ពី លិច​មក​កើត ក្នុង​ល្បឿន​លឿន​ហើយ​បាន​ឡើង​វ៉ា​ឆ្វេង ទៅបុក​ម៉ូតូ​សេ​១០០​សេរី ចាស់​ពណ៌​ក្រហម អូស​រឺ​ម៉ក ខាងក្រោយ​ហើយ​រុល​ទៅបុក​ម៉ូតូ​១​គ្រឿង​ម៉ាក់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​បន្ទាយមានជ័យ​1D-6298 ដែល​ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ បណ្តាល​របួសស្រាល​ត្រូវ​ដឹង​សង្គ្រោះបន្ទាន់​ទៅ​មន្ទីរពេទ្យ​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ប្រមូលយក​រថយន្ត បង្ក និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សេរី​សោភ័ណ ដើម្បី​ដោះស្រាយ​គ្នា​តាម​និតិ​វិធី​ច្បាប់​នាពេល​ក្រោយ​៕ ដោយ វ៉ាន់ វត្ថា

KA-14-05-2015-90 KA-14-05-2015-91


http://ift.tt/1JN788k
ស្លាប់​១​នាក់ និង​រងរបួស​២​នាក់ ដោយសារ​រថយន្ត​ឆ្លាម បើក​ជែង​វ៉ា​បុក​ពីក្រោយ​ ស្លាប់​១​នាក់ និង​រងរបួស​២​នាក់ ដោយសារ​រថយន្ត​ឆ្លាម បើក​ជែង​វ៉ា​បុក​ពីក្រោយ​ Reviewed by yim PH on 10:49 PM Rating: 5

Entertainment

ads
Powered by Blogger.