Insurance

728x90

ក្មេងស្ទាវ​ម្នាក់ រំលោភ​ក្មេងស្រី​អាយុ​៨​ឆ្នាំ ដោយ​ម្រាមដៃ ត្រូវ​ប៉ូល​ស​ចាប់​វ៉ៃខ្នោះ​

​ខេត្ត​ព្រះសីហនុ​៖ ក្មេងស្ទាវ​ម្នាក់​ដេក​លេង​ក្បែរ កុមារី​ម្នាក់​នៅក្នុង​បន្ទប់​ឡៅតឿ លើ​ឥដ្ឋ ខណៈ​នាង​ដេក​លង់លក់​លែង​ដឹងខ្លួន បាន​រំលោភ​លើ​កុមារី​នោះ ដោយ​ជនសង្ស័យ​ប្រើ​ម្រាម​ចង្អុល​ដៃស្តាំ​រុកចូល​ប្រដាបភេទ​ជាច្រើន​ដង ពេល​នាង​ភ្ញាក់​ដឹងខ្លួន​មាន​អា​ការៈឈឺ​ផ្សា​ហើម​ប្រដាប់ភេទ និង​មាន​ហូរឈាម​ប្រឡាក់​ខោ ខណៈ​នាង​ភ្ញាក់ឡើង ក្មេងស្ទាវ​នោះ បានគេច​ខ្លួន​បាត់ទៅហើយ​។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១៤ និង​១០​នាទី ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥ ត្រង់ចំណុច​ក្រុមទី​១៣ ភូមិ​២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

លោក​វរសេនីយ៍ទោ ញ៉ែ​ត ភ័​ណ្ឌ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់ថា​៖ ជនសង្ស័យ​បាន​ប្រព្រឹត្ត​សកម្មភាព​រំលោភ សេពសន្ថវៈ​ដោយ​ប្រើ​ម្រាមដៃ​ទៅលើ​កុមារី​រងគ្រោះ​ស្ថិតនៅ​ក្នុងផ្ទះ​លើ​ឡៅតឿ​នៅពេល​ជនរងគ្រោះ​ដេកលក់​។ កុមារី​រងគ្រោះ​ឈ្មោះ នុត ស្រី​ណា ភេទ​ស្រី អាយុ​៨​ឆ្នាំ ជា​សិស្ស សាលា ស្នាក់នៅ​កន្លែងកើតហេតុ​ខ​ង​លើ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ប្រាក់ សា​យ័ន ហៅ​ក្រួច ភេទ​ប្រុស អាយុ​១៦ ឆ្នាំ​មុខរបរ​រត់​តុ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​។

​ក្រោយពី​ទទួល​ពាក្យបណ្តឹង​ពី​អ​ណា​ព្យាបាល​កុមារី​រងគ្រោះ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចុះទៅ​ឃាត់​ជនសង្ស័យ​យកមក​សួរនាំ​ឃាត់ខ្លួន នៅ​យប់​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥ ត្រង់ចំណុច​ក្រុមទី​១៣ ភូមិ​២ សង្កាត់​លេខ​៤ ក្រុង​ព្រះ​។​

​កុមារី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​១៤​ល្ងាច នាង​បាន ឡើង​ទៅលើ​ឡៅតឿ ដែល​នាង​ស្នាក់នៅ​ជាមួយ​បងប្រុស​ឈ្មោះ ណុប សារិន​។ ពេល​ឡើង ទៅ​ក៏​ឃើញ​ពួ​ក្រួច​(​ជនសង្ស័យ​) កំពុង​អង្គុយ​ហិតកាវ​នៅ​ទីនោះ​។ នាង​ក៏​និយាយ​ទៅកាន់​ជន សង្ស័យថា «​ពូ​ក្រួច​ឈប់​ហិត​ទៅ​បែក​ហើយ រួចហើយ​គាត់​ក៏​ស្ទុះ​មក​ទះកំភ្លៀង​ខ្ញុំ​ខាងស្តាំ​០១ ដៃ ខ្ញុំ​ក៏​ជេរ​ម៉ែ​គាត់​ហើយ​ខ្ញុំ​ក៏​ដេក​លេង​ក្បែរ​នោះ​(​លើ​ឥដ្ឋ​) គាត់​ក៏​មក​ដេក​ក្បែរ​ខ្ញុំ ក្នុងពេលនោះ​ខ្ញុំ​បាន​ដេកលក់ ហើយ​ពេល​ខ្ញុំ​ដឹងខ្លួន​ឡើង​ហាក់​មានការ​ឈឺចាប់​ត្រង់​ប្រដាប់ភេទ​ដោយ មាន​ឈាម​ហូរ​ប្រឡាក់​ខោ​ក្នុង​(​លី​អូរ​)​ទៀតផង ហើយក៏​មិនឃើញ​គាត់​ដែរ​»​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​៖ តាម​ចម្លើយសារភាព​របស់​យុវជន​សង្ស័យ​បាន​ឲ្យ​ដឹងថា ខ្លួនគេ​ពិតជា​បាន យក​ម្រាម ចង្អុលដៃ​រុកចូល​ក្នុង​ប្រដាប់ភេទ​ក្មេងស្រី​នោះ​ជម្រៅ​២​ថ្នាំងដៃ​ជាច្រើន​ដង​។ បច្ចុប្បន្ន​យុវជន​សង្ស័យ​ត្រូវ​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕ ដោយ​សមុទ្រ​ខៀវ​ ​

KA-14-05-2015-02 KA-14-05-2015-01


http://ift.tt/1HhX5HQ
ក្មេងស្ទាវ​ម្នាក់ រំលោភ​ក្មេងស្រី​អាយុ​៨​ឆ្នាំ ដោយ​ម្រាមដៃ ត្រូវ​ប៉ូល​ស​ចាប់​វ៉ៃខ្នោះ​ ក្មេងស្ទាវ​ម្នាក់ រំលោភ​ក្មេងស្រី​អាយុ​៨​ឆ្នាំ ដោយ​ម្រាមដៃ ត្រូវ​ប៉ូល​ស​ចាប់​វ៉ៃខ្នោះ​ Reviewed by yim PH on 9:43 PM Rating: 5

Entertainment

ads
Powered by Blogger.