ចាប់បានមេក្លោងជួញដូរ ចែកចាយ និងប្រើប្រាស់ថ្នាំញៀន៤នាក់ប្រចាំស្រុកបរិបូរណ៌ ដោយដកហូតបានថ្នាំញៀនយ៉ាម៉ា៦៧គ្រាប់ ទូរសព្ទ័១២គ្រឿង ដាវសាំម៉ូរ៉ៃ១ដើម និងម៉ូតូ៤គ្រឿង
ខេត្តកំពង់ឆ្នាំង៖ មេក្លោងជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដុះស្លែ៤នាក់ប្រចាំស្រុកបរិបូណ៌ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបរិបូរណ៌ព័ទ្ធ ចាប់ខ្លួនបានក្រោមការដឹកនាំ និងបញ្ជារបស់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ដោយបានរឹបអូស និងដកហូតបានថ្នាំញៀន យ៉ាម៉ាចំនួន៦៧ គ្រាប់និងវត្តុតាងមួយចំនួនទៀត។ កិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាខាងលើនេះបានធ្វើឡើង នៅវេលា ម៉ោង ១៣ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ក្នុងភូមិកែឡាត ឃុំពន្លៃ ស្រុកបរិបូរណ៌។
លោក ជុន ថារិទ្ធ ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើសបាន អោយដឹងថា៖ កិច្ចបង្ក្រាបមេក្លោងជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខាងលើនេះដឹកនាំដោ យបញ្ជាដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាសាលាដំបូងខេត្ត និងលោក ជាង សុវណ្ណារិទ្ធ អធិការនគរបាលស្រុកបរិបូរណ៌ ដោយមានការសហការណ៍ជាមួយមន្ត្រីនគរបាលមូលដ្ឋានផងដែរ។ ជនល្មើស ដុសស្លែទាំង៤នាក់ដែលសមត្ថកិច្ចព័ទ្ធចាប់ខ្លួនបាននៅក្នុងលំនៅដ្ឋានមេក្លោងខាងលើនេះមាន៖ ១.ឈ្មោះ សយ បូរិន អាយុ២៨ឆ្នាំ ជាមេក្លោងដ៏ធំនិងសកម្មប្រចាំស្រុក មានទីលំនៅក្នុងភូមិកែឡាត ឃុំពន្លៃ ,២.ឈ្មោះ សយ សារឿន អាយុ២៧ឆ្នាំ (ប្អូនបង្កើត) រស់នៅភូមិពន្លៃ ឃុំពន្លៃ ,៣ឈ្មោះ ធន់ គាសាន អាយុ២៨ឆ្នាំ រស់នៅភូមិជើងខ្នារ ឃុំពន្លៃ និង៤.ឈ្មោះ គឹម ថេង អាយុ២៥ឆ្នាំ រស់នៅភូមិពន្លៃ ឃុំពន្លៃ ពួកគេទាំង៣នាក់ជាអ្នកចែកចាយនិងប្រើប្រាស់ថ្នាំញៀនដ៏សកម្មប្រចាំស្រុកបរិបូរណ៌ ជាមួយបក្ខពួកមួយចំនួនទៀតដែលបានរត់គេចខ្លួនបាត់អស់ពីលំនៅដ្ឋាន នៅពេលសមត្ថកិច្ចចាប់បានគ្នីគ្នា និងបក្ខពួកគេ។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានឡោមព័ទ្ធឆែកឆេរផ្ទះឈ្មោះ សយ បូរិន គឺរឹបអូសបានថ្នាំញៀនយ៉ាម៉ាចំនួន៦៧គ្រាប់ ម៉ូតូ៤គ្រឿង ទូរសព្ទ័ដៃចំនួន១២គ្រឿង ដាវសាំម៉ូរ៉ៃ១ដើម ក្រដាសអាលុយមីញូម២ដុំធំ ខោអាវប៉ារា និងឧបករណ៍ប្រើប្រាស់សំរាប់ជក់គ្រឿងញៀនមួយចំនួនទៀត។ជនល្មើស និងវត្ថុតាងត្រូវ បានសមត្ថកិច្ចបញ្ជូនមកដល់ស្នងការដ្ឋាននៅម៉ោង៦និង៤៥នាទីយប់ ដោយឡែកម៉ូតូ៣គ្រឿងទៀត និងបញ្ជូនមកតាមក្រោយព្រោះតែរថយន្តមួយបាំងកន្លះរបស់សមត្ថកិច្ចដឹកមិនអស់។
ជនល្មើស និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងតាមនិតិវិធីច្បាប់ដើម្បីបញ្ជូនខ្លួនទៅ កាន់សាលាដំបូងខេត្ត ធ្វើការចោទប្រកាន់និងផ្តន្ទាទោសតាមបញ្ញត្តិច្បាប់។ ករណីបង្ក្រាបមុខសញ្ញាជាមេ ក្លោងខាងលើនេះត្រូវបានប្រជាពលរដ្ឋក្នុងស្រុកបរិបូរណ៌ចោមរោមមើលរាប់រយនាក់ និងអបអរសាទរចំពោះស្នាដៃរបស់សមត្ថកិច្ច និងព្រោះតែចង់ឃើញមុខជនល្មើស ដែលបានធ្វើអោយកូនចៅពួកគាត់ក្នុង ភូមិរាប់សិបនាក់ទៀតញៀនថ្នាំពិបាកនឹងកែខ្លួនវិញណាស់។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនម្នាក់បាននិយាយអោយដឹងថា៖ បញ្ហាដែលកំពុងប្រឈម និងលំបាកក្នុងការប្រឆាំងបទល្មើសគ្រឿងញៀនបច្ចុប្បន្នរបស់ខេត្ត គឺថ្នាក់លើមិនបានផ្តល់ថវិកាអោយការខិតខំបង្ក្រាបសព្វថ្ងៃ គឺប្រឹងប្រែងអស់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ពេលខ្លះអស់ទាំងប្រាក់ខែខ្លួនឯងទៅទៀត។ក្នុងមួយឆ្នាំៗឭថាថ្នាក់លើផ្តល់អោយខេត្តកំពង់ឆ្នាំង៥៨លានរៀលប៉ុន្តែពេលសួរថ្នាក់លើកាលពីឆ្នាំ២០១៤ថា បានទម្លា្កក់អោយខេត្តហើយ ពេលសួរទៅសាលាខេត្តថាអត់បានទទួលទេ មិនដឹង ថា៥៨លាននោះជ្រុះបាត់នៅត្រឹមណាទេសូមឯកឧត្តមថ្នាក់លើៗ និងឯកឧត្តមប្រធានអង្គភាព ប្រឆាំងអំពើពុក និងម៉ែរលួយ មេត្តាជូយស្រាវជ្រាវ និងគិតគូរអោយខ្លះៗផង ចំណែកខេត្តផ្សេងៗមួយចំនួនទៀត១ឆ្នាំៗឮថាទម្លាក់អោយរាប់រយលានរៀល ក៏អត់ឃើញដូចគ្នាដែរ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1Fv0dkm