Insurance

728x90

យុវជន​៣​នាក់ រក្សាទុក និង​ចរាចរណ៍​អាវុធ​ដាវ​សា​ម៉ូ​រ៉ៃ ត្រូវ​តុលាការខេត្ត​ឃុំខ្លួន​

​ខេត្តកំពង់ឆ្នាំង​៖ សាលាដំបូង​ខេត្តកំពង់ឆ្នាំង បា​នស​ម្រ​ច​ឃុំខ្លួន​យុវជន​៣​នាក់ ក្នុង​ពន្ធនាគារ ខេត្តកំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៥ ដោយ​ចោទប្រកាន់​ពីបទ​រក្សាទុក និង​ចរាចរណ៍​អាវុធ (​ដាវ​សា​ម៉ូ​រ៉ៃ​មួយ​ដើម​) ខុសច្បាប់ ដែល​បាន​ប្រព្រឹត្តឡើង​កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី​យប់​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច ភូមិ​សូវ​ង្ស ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ។ 

លោក ទេព សារ៉ាត់ នាយការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បាន​និយាយ​អោយដឹងថា​៖ ជនសង្ស័យ​ទាំង​៣​នាក់ មាន ៖ ១​ឈ្មោះ ពូ កៅ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រក​រមៀត​ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច , ២​ឈ្មោះ ឃួន បញ្ញា អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ខ្សាច់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ , និង​៣ ឈ្មោះ សឿង វ៉ែន អាយុ​១៩ ឆ្នាំមាន​ទីលំនៅ​ភូមិ​ព្រែក​រាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ។​

លោក​បាន​អោយដឹងទៀតថា​៖ មុនពេល​ឃាត់ខ្លួន សមត្ថកិច្ច​នគរបាល ស្រុក​កំពង់ ត្រឡាច​បានដាក់ កម្លាំង ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ នៅ​ចំណុច​ភូមិ​សូវ​ង្ស ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ពេលនោះ​សមត្ថកិច្ច​បាន​ឃាត់​ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ជិះ​ម៉ូតូ​មួយគ្រឿង មាន​កាន់​ដាវ​សា​ម៉ូ​រ៉ៃ​មួយ​ដើម ជាប់​ខ្លួន ហើយ​បាន​ទាត់​ខ្លួន​កសាង​សំណុំរឿង​បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ បន​ញ​តាប់​មក​បាន បញ្ជូន ខ្លួន​បន្តទៅ​តុលាការខេត្ត​ទើប​តុលាការខេត្ត​បានសម្រេច​ឃុំខ្លួន​តែម្តង ដោយ​ចោទប្រកាន់​ពីបទ​លាក់ ទុក និង​ចរាចរណ៍​អាវុធ​។

​លោក នាយការិយាល័យ​ព្រហ្ម​ទ​ណ្ឌ័​កម្រិត​ស្រាល​ខេត្ត​បាន​បន្តថា​៖ បើទោះបី​ជនសង្ស័យ​ខាងលើ​មិនទាន់មាន​សកម្មភាព​កាប់​ប្រហារ ទៅលើ​អ្នកណាម្នាក់​អោយមាន​របួស​ក៏ពិតមែន ប៉ុន្តែ​ក្នុង​ផ្លូវច្បាប់ ការរក្សា​ទុក ការ​ចរាចរណ៍ អាវុធ​ដែល​អាច​បង្ក​អោយ​មនុស្ស​ស្លាប់ និង​របួស​បាន គឺ​ត្រូវ​មានទោស​ពី ៣​ទៅ​៦​ខែ ដូច​ករណី​ខាងលើនេះ ជនសង្ស័យ​ខាងលើ​អាច​ជាប់ទោស​យ៉ាង​តិ​ក៏​៣​ខែ​ដែរ ករណីនេះ​គឺជា​សារ​មួយ​ដល់​យុវជន​ទាំងឡាយ​គួរតែ​ប្រុង​យ​ត្ន័​និង​ជៀសវាង​អោយ​ឆ្ងាយ​ពី​ដាវ​សា​ម៉ូ​រៃ ដែលជា​អាវុធ​ប្រហារ​មនុស្ស​៕ ដោយ រិ​ទ្ធិ ជ័យ​ ​

KA-03-05-2015-13 KA-03-05-2015-14 KA-03-05-2015-15


http://ift.tt/1dJKxzo
យុវជន​៣​នាក់ រក្សាទុក និង​ចរាចរណ៍​អាវុធ​ដាវ​សា​ម៉ូ​រ៉ៃ ត្រូវ​តុលាការខេត្ត​ឃុំខ្លួន​ យុវជន​៣​នាក់ រក្សាទុក និង​ចរាចរណ៍​អាវុធ​ដាវ​សា​ម៉ូ​រ៉ៃ ត្រូវ​តុលាការខេត្ត​ឃុំខ្លួន​ Reviewed by yim PH on 2:51 PM Rating: 5

Entertainment

ads
Powered by Blogger.