Insurance

728x90

ទំនាស់​រឿង​ធ្វើ​របង​បិទផ្លូវ​មិន​ឲ្យ​ឆ្លងកាត់​ដីស្រែ​ឈានដល់​កាប់​គ្នា​

​ខេត្ត​មណ្ឌល​គី​រី​៖ បុរស​វ័យ​៣៤​ឆ្នាំ​ម្នាក់ បាន​រងរបួស​ត្រង់​ដើមដៃ​ដេ​អស់​ជាច្រើន​ថ្នេរ គ្រា​ដែល​កំពុង​ដើរទៅ​ស្រែ​ក៏ត្រូវ​មនុស្សម្នា​ក់លប​ចេញមក ពីក្រោយ​កាប់​មួយ​កាំបិតផ្គាក់ បណ្ដាល​ឲ្យ​រងរបួស នឹងត្រូវ​បញ្ជូនមក​ស​ង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​ខេត្ត ។ ហេតុការណ៍​នេះ​បានកើត ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែឧសភា ២០១៥ ស្ថិតក្នុង​ភូមិ​តា​ងោ​ល ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។​

បុរសរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ក្នុង​ថ្ងៃទី​០២ ខែឧសភា ២០១៥​នេះ គឺ​គាត់​បាន​បិទផ្លូវ​ចូល​ស្រែ​របស់គាត់ បំណង​កុំ ឲ្យ​មាន​គេ​ជិះ​ម៉ូតូ​ឆ្លងកាត់​ធ្វើ​ឲ្យ​បែក​ដីស្រែ ក្រោយមក​ជនបង្ក​ដែល​គេ​ស្គាល់​ថា ជា​ប្អូនថ្លៃ​របស់​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​មេ​ម៉​ង់ បាន ជិះ​ម៉ូតូ​ដើម្បី​ឆ្លងកាត់​ដីស្រែ​នោះ​ដូច​សព្វមួយដង ប៉ុន្តែ​គាត់​បានធ្វើ​របង​បិទ​ទៅហើយ រំពេច​នោះ​ជនបង្ក​បាន​បោះសម្ដី​ថា (​មាន​ដីស្រែ ប៉ុណ្ណឹង​ហេតុអ្វី​អឿ​ម្លេះ សមតែ​កាប់​ក្បាល​ហុតឈាម​ទេ ) ហើយ​ពាក្យសម្ដី​នេះ​បានឮ​ដល់​គាត់​។ ក្នុង​យប់​ថ្ងៃ​ដដែល​គាត់​បាន​យក​ដំបង និង​កាំបិតផ្គាក់​ទៅ​សួរនាំ​បង្កជម្លោះ​នៅផ្ទះ​ជនបង្ក ប៉ុន្តែ​មិនមាន​អំពើហិង្សា​កើតឡើង​ឡើយ ។

​លុះ​ព្រឹក​ឡើង​ឈាន​ចូលដល់​ថ្ងៃកើតហេតុ គាត់​បាន​ដើរទៅ​ស្រែ​របស់ខ្លួន​ដូច​ពេល​ធម្មតា ខណៈដែល​ជនបង្ក​បាន​ទៅ​ពួន​ចាំ​នៅ​ទីនោះ គ្រានោះ​ជនបង្ក​បាន​លប​ចេញមក ពីក្រោយ​កាប់​មកលើ​គាត់​មួយ​កាំបិតផ្គាក់​ត្រូវចំ​ដើមដៃ បណ្ដាល​ឲ្យ​ដួល​ផ្កាប់មុខ ហើយ​ជនបង្ក​បាន​រត់​គេចខ្លួនបាត់​។​

លោក កប ធន នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​មេ​ម៉​ង់​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ទុក​ហើយ រួម​នឹង វត្ថុតាង ហើយ​ជនសង្ស័យ​ឈ្មោះ នី អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​តា​ងោ​ល ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ។ ចំណែក​ជនរងគ្រោះ ឈ្មោះ ញេ​ក អឿន អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​តា​ងោ​ល ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ដូចគ្នា ៕ ដោយ ឦសាន​២

KA-06-05-2015-26 KA-05-05-2015-24 KA-05-05-2015-22


http://ift.tt/1dJGeEi
ទំនាស់​រឿង​ធ្វើ​របង​បិទផ្លូវ​មិន​ឲ្យ​ឆ្លងកាត់​ដីស្រែ​ឈានដល់​កាប់​គ្នា​ ទំនាស់​រឿង​ធ្វើ​របង​បិទផ្លូវ​មិន​ឲ្យ​ឆ្លងកាត់​ដីស្រែ​ឈានដល់​កាប់​គ្នា​ Reviewed by yim PH on 2:05 PM Rating: 5

Entertainment

ads
Powered by Blogger.