យុវជន៣នាក់ រក្សាទុកនិងចែកចាយថ្នាំញៀនត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនឡើងតុលាការ
ខេត្តព្រះសីហនុ៖ យុវជន៣នាក់ រក្សាទុក និងចែកចាយថ្នាំញៀនយ៉ាងសកម្ម ត្រូវបានកំលាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនកាលពីវេលាម៉ោង២១ និង០០នាទី នាយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៥ ត្រង់ចំនុចក្រុមទី៤ភូមិ៤ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោកវរៈសេនីយ៍ទោ តាក សារិទ្ធ នាយការិយាល័យប្រឆាំងការជួញដូរថ្នាំញៀននៃស្នង ការដ្ឋាននគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថា៖ ការឃាត់ខ្លួនយុវជនខាងលើនេះ បន្ទាប់ពីកម្លាំងរបស់លោកធ្វើការស៊ើបអង្កេតអស់ជាច្រើនសប្តាហ៍កន្លងមក ប៉ុន្តែកាល នោះដោយពុំទាន់វត្ថុតាងច្បាស់លាស់ ទើបសមត្ថកិច្ចពុំលទ្ធភាពចាប់ខ្លួន។ រហូតដល់យប់ថ្ងៃទី០៣ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង២១និង០០នាទី ត្រង់ចំណុចក្រុមទី៤ ភូមិ៤ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ខណះពេលជនសង្ស័យ កំពុងធ្វើដំណើរទៅធ្វើសកម្មភាពចែកចាយនៅស្រុកស្ទឹងហាវ ទើបកំលាំងជំំនាញ ស្ទាក់ឃាត់ខ្លួនបានចំនួន០៣ ។
ជនសង្ស័យទាំង៣នាក់មានឈ្មោះ ទី០១-ឌួង សាវិន ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅ ភូមិកម្មករ ឃុំទំនប់រលកស្រុក ស្ទឹងហាវ ខេត្ត ព្រះសីហនុ (ពីបទ ជូញដូ ចែកចាយ និងរក្សាទុកគ្រឿងញៀនខុសច្បាប់) ទី០២-ឈ្មោះម៉ិច រិទ្ធធូ ប្រុសអាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅ ភូមិកម្មករ ឃុំទំនប់រលកស្រុក ស្ទឹងហាវ ខេត្ត ព្រះសីហនុ(ពីបទ ជូញដូ ចែកចាយ និងរក្សាទុកគ្រឿងញៀនខុសច្បាប់) ទី៣-ឈ្មោះ ឈឹម សាមៀនភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ១០៣ឃុំទនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ(ពីបទ ជូញដូ ចែកចាយ និងរក្សាទុកគ្រឿងញៀនខុសច្បាប់) ដោយរឹបអូសបានវត្ថុតាងមួយចំនួនរួម មានៈ ថ្នាំញៀនមេតំហ្វេតាមិនចំនួន០១កញ្ចប់ធំ ស្មើនឹង៣.៣ក្រាម -ម៉ូតូចំនួន ០១គ្រឿង -ទូរស័ព្ទដៃ០១គ្រឿង – កាបូបលុយ០១ -អាវជជុស២បាវ-លុយ ខ្មែរ១៣០០០០រៀល ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាងកំពុងត្រូវបានកំលាំងសមត្ថកិច្ចសាកសួរនិងកសាងសំណុំរឿងបញ្ជូន ទៅកាន់ សាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនិតិវិធី៕ ដោយ សមុទ្រខៀវ
http://ift.tt/1cgFTbD