Insurance

728x90

អាជ្ញាធរ និង​សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង ហៅ​ម្ចាស់​គោយន្ត​២៥​នាក់ ក្នុង​សង្កាត់​កំពង់ឆ្នាំង​មក​អប់រំ និង​បំពាក់​ចំណាំងផ្លាត​ពីក្រោយ​គោយន្ត​បញ្ចៀស​គ្រោះថ្នាក់​

​ខេត្តកំពង់ឆ្នាំង​៖ ដោយ​ពិនិត្យឃើញ​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​ដោយសា​គោយន្ត​កន្លងមក ម្ចាស់​គោយន្ត​២៥​គ្រឿង​នៅក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ត្រូវបាន​អាជ្ញាធរ និង​នគរបាល​ក្រុង​កំពង់ឆ្នាំង​កោះហៅ​មក​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ណែនាំ​បំពាក់​ចំណាំងផ្លាត​ពីក្រោយ​គោយន្ត​ទាំងអស់ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នៅពេល​យប់​ឃើញ​។ ការផ្សព្វផ្សាយ​នេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៥ នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំ​ពង់​ឆ្នាំង ដែលមាន​ការចូលរួម​ពី​អាជ្ញាធរ​ក្រុង​សង្កាត់ នគរបាល​ចរាចរណ៍​ក្រុង និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​គោយន្ត​។​

​លោក ហង្ស ប៊ុន​ហាក់ អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​ទទួលបន្ទុក​សណ្តាប់ធ្នាប់​ក្រុង​កំពង់ឆ្នាំង​បាន​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយបាន​ពន្យល់​អោយ​ម្ចាស់​គោយន្ត​ទាំងអស់​យល់​អំពី​ហានិភ័យ នៃ​ការបើក បរ​គោយន្ត​ពេលយប់​នៅលើ​ផ្លូវជាតិ ដែល​គ្មាន​ភ្លើង​បំភ្លឺ​ពីមុខ និង​ពិសេស​គ្មាន​បំពាក់​ចំណាំងផ្លាត​ពីក្រោយ​។ លោក​បាន​ណែនាំ​ទៀតថា ការចត​គោយន្ត​នៅតាម​ផ្លូវជាតិ ឬ​ផ្លូវលំ​ត្រូវ​ចត​នៅ​កៀន​ចិញ្ចើមផ្លូវ​អោយ​ផុត ពី​តួ ផ្លូវ​ដែល​យានយន្ត​ធ្វើ​ចរាចរណ៍ បើ​មិន​ចត​ដូច​ការណែនាំ​នេះ​ទេ ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង គឺ​យើង ជា​ម្ចាស់​គោយន្ត ជា​អ្នកទទួលខុសត្រូវ​សង​គេ និង​មានទោស​ចំពោះមុខ​ច្បាប់​។​

លោក​បាន​បន្តថា​៖ នៅក្នុង​ក្រុង​កំពង់ឆ្នាំង មាន​៤​សង្កាត់ និង​មាន​អ្នកប្រើប្រាស់​គោយន្ត​ប្រមាណ​៩០​គ្រឿង នៅពេល​ខាងមុខនេះ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង នឹង​អញ្ជើញ​ម្ចាស់​គោយន្ត​ទាំងអស់​មក​ផ្សព្វ ផ្សាយ ច្បាប់ ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាលមកពី​ការមិនយល់​ច្បាប់ និង​ការបើកបរ ប្រើប្រាស់​គោយន្ត​កែឆ្នៃ​។​ ​ ​

​លោក ហ៊ីង ភ័ព្វ​មិនា អភិបាលរងក្រុង​កំពង់ឆ្នាំង​ដែល​បាន​ចូលរួម​ក្នុងការ​ផ្សព្វផ្សាយ​ខាងលើនេះ បាន​ណែនាំ ដល់​ម្ចាស់​គោយន្ត​ទាំងអស់​ថា​៖​ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍ កុំអោយ​កើតមាន​ដល់​ខ្លួន និង​អ្នកដទៃ ម្ចាស់​គោយន្ត​ទាំងអស់​ត្រូវតែ​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍ គោរ​រព​ផ្លាកសញ្ញា​ចរាចរណ៍ ពេល​ផឹក​ស្រវឹង​កុំ​បើកបរ ពិសេស​គោយន្ត​ទាំងអស់​ត្រូវតែមាន​ភ្លើង បំភ្លឺ​ពី​ខាងមុខ និង​មាន​ចំណាំងផ្លាត​ពាក់​ពីក្រោយ​ជាប់​ជានិច្ច​។ កន្លងមក​ថ្មីៗ នេះ​អ្នកបើក​គោយន្ត​ដឹកអុស​ស្ទែរ​ម្នាក់ ដែល​មិនបាន​បំពាក់​ចំណាំងផ្លាត​នៅ​ពីក្រោយ​គោយន្ត បាន​បង្ក​អោយ​អ្នកជិះ ម៉ូតូ​ម្នាក់​រងរពួស​ធ្ងន់ធ្ងរ ដោយសារ​បុក​គូថ​គោយន្ត​ពីក្រោយ​ពេញទំហឹង​ព្រោះតែ​មើល មិនឃើញ ហើយ​អ្នកបើក បរ​គោយន្ត​រូបនោះ ត្រូវបាន​តុលាការខេត្ត​ចាប់ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត ដែល​រូបគេ​ត្រូវ​ប្រឈម​នឹង​ការ​ផ្តន្ទា ទោស​តាម​បញ្ញត្តិ​ច្បាប់​។​

នៅក្នុង​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ ម្ចាស់​គោយន្ត​ទាំងអស់​ក៍បាន​សំណូមពរ​ផងដែរ ស្នើ​សុំអោយ​មន្ទីរជំនាញ​ជួយ ដាក់​ផ្លាកសញ្ញា​ចរាចរណ៍​ដែលមាន​សត្វ​គោ​ឆ្លងកាត់ និង​ស្នើសុំ​ជួយ​អប់រំ​ណែនាំ​ដល់​សិស្សានុសិស្ស​កុំ អោយ​បើក បរ​ម៉ូតូ​លឿនៗ​ពេក និង​ជួយ​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​នៅក្នុង​មូលដ្ឋាន ដើម្បីអោយ​ប្រជាពលរដ្ឋ​ជ្រួត ជ្រាប​គ្រប់ៗ​គ្នា ទើប​ទប់ស្កាត់បាន និង​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​៕ ដោយ រិ​ទ្ធិ ជ័យ ​

KA-03-05-2015-07 KA-03-05-2015-06 KA-03-05-2015-05 KA-03-05-2015-18 KA-03-05-2015-09 KA-03-05-2015-08


http://ift.tt/1ETvygr
អាជ្ញាធរ និង​សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង ហៅ​ម្ចាស់​គោយន្ត​២៥​នាក់ ក្នុង​សង្កាត់​កំពង់ឆ្នាំង​មក​អប់រំ និង​បំពាក់​ចំណាំងផ្លាត​ពីក្រោយ​គោយន្ត​បញ្ចៀស​គ្រោះថ្នាក់​ អាជ្ញាធរ និង​សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង ហៅ​ម្ចាស់​គោយន្ត​២៥​នាក់ ក្នុង​សង្កាត់​កំពង់ឆ្នាំង​មក​អប់រំ និង​បំពាក់​ចំណាំងផ្លាត​ពីក្រោយ​គោយន្ត​បញ្ចៀស​គ្រោះថ្នាក់​ Reviewed by yim PH on 12:44 PM Rating: 5

Entertainment

ads
Powered by Blogger.