Insurance

728x90

លោក សុច សឿង បំពេញ​ជា​កុលបុត្រ សាង​ភ្នួ​ស​ក្នុង​ព្រះពុទ្ធសាសនា​

(​ភ្នំ​បាសិត​,​ខេត្តកណ្តាល​)៖ ក្នុង​ត្រកូល​កសិករ កើត​ឆ្នាំ​១៩៧២ នៅ​ភូមិធំ ឃុំ​ពញ្ញា​ពន់ ស្រុក​ពញ្ញាឮ ខេត្តកណ្តាល កុមារា សុច សឿង ក៏ដូចជា​ជនកម្ពុជា​គ្រប់រូប បាន​ឆ្លងកាត់​ក្នុង​សង្គ្រាមស៊ីវិល​ហែកហួរ រហូត​ចុក​ក្រោយ​ប្រទេស​កម្ពុជា​ទាំងមូល​បាន​ធ្លាក់​ក្នុង​យុគ​ដ៏​ខ្មៅ​ងងឹត នៃ​សករាជ​ថ្មី គឺ​របប​ប៉ុលពត ដែល​ទាំងអស់នេះ​ជា​លទ្ធផល​នៃ​ស​ង្គ្រ​ម​ដ៏​វិនាសកម្ម​ខ្មែរ​បំផ្លាញ​ខ្មែរ ក្រោម​ការចូល​ជ្រៀតជ្រែក និង​រៀបចំ​សេនារីយោ​នៃ​ពួក​បរទេស​។​

​ក្រោយ​ការដួលរលំ​នៃ​របប​ប៉ុលពត កុមារា សុច សឿង ត្រូវបាន​ឪពុកម្តាយ​បញ្ជូន​ឲ្យ​ទៅ​រៀន​។ ហើយ​អាស្រ័យ​ដោយ​ស្ថានភាព​គ្រួសារ​ក្រលំបាក​ក្នុង​ជីវភាព ជាហេតុ​តម្រូវ​ឲ្យ​កុមារា ត្រូវ​ផ្ញើខ្លួន​យ៉ាងច្រើន​ជាមួយនឹង​វត្ត​អារាម ដើម្បី​រៀនសូត្រ​រហូត​បានបញ្ចប់​ការសិក្សា​ថ្នាក់ បរិញ្ញាប័ត្រ​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​នា​ឆ្នាំ​១៩៩៩៦ លើ​មុខវិជ្ជា​អក្សរសាស្ត្រ​-​មនុស្សសាស្ត្រ​។ លោក សុច សឿង ធ្លាប់ជា​សាស្ត្រាចារ្យ​អក្សរសាស្ត្រ ហើយ​លោក​ក៏​ជា អ្នកកាសែត​ម្នាក់​ដែល​បាន​ចូលរួម​លើក​កំពស់​ក្នុង​វិស័យ​ការពារ​សិទ្ធិសេរីភាព​បញ្ចេញមតិ តាំងតែ​ពី​ឆ្នាំ​១៩៩៣​មក ហើយក៏​ធ្លាប់​សិ​ក្ស​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​លើ​មុខ​វិ​ជា្ជ​មួយចំនួន​ជាអាទ៍ វិទ្យាសាស្ត្រ​នយោបាយ និង​សង្គម​ច្បាប់ ហើយក៏​ធ្លាប់បាន​ឆ្លងកាត់​សាលា​ភូមិន្ទ​រដ្ឋបាល និង​ក៏​ធ្លាប់ជា​នាយទាហាន នៃ​កងឯកភាព​អង្គរក្ស សម្តេច​នាយ​យក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​ជា​អ្នកច្បាប់​ឯករាជ្យ លោក​បាន​ចូលរួម​សកម្មភាព​សង្គម​យ៉ាងច្រើន​ផងដែរ​។​ ​

ឥឡូវនេះ​ដើម្បី​យល់​ឲ្យ​កាន់តែច្បាស់ និង​ស៊ីជម្រៅ​ក្នុង​ព្រះពុទ្ធសាសនា ក៏ដូចជា​ប្រតិបត្តិ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង​តាំងពី​បុរាណកាល​មក និង​ជាពិសេស​ដើម្បី​តបស្នង​សងគុណ​នូវ​ឧបការគុណ​ដ៏​មហា​ធំធេង​របស់លោក​អ្នកមាន​គុណ​ទាំងពីរ​នោះ លោក សុច សឿង ក៏បាន​សម្រេច​សាង​ភ្នួ​សកាល​ពីថ្ងៃ​១០​កើត ខែជេស្ឋ ឆ្នាំមមែ សប្ត​សក ពុទ្ធសករាជ ២៥៥៩ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៥ នៅ​ទី​អាវាស​វត្ត ត្រៃ​យ៍​ត្រឹ​ង្ស លើ​កំពូលភ្នំ​ត្រៃ​យ៍​ត្រឹ​ង្ស (​ភ្នំ​បាសិត​) ហើយ​ក្នុងឋានៈ​ជា បព្វជិត​កុលបុត្រ នឹង​ប្រឹងប្រែង​ក្រេបជញ្ជក់​ពុទ្ធឱវាទ ពោលគឺ​សិក្សា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ អដ្ឋង្គិក​មគ្គ ដែល​បង្រួម​បែប​ខ្លី​គឺ សី សមាធិ បញ្ញា​៕ បក្សី​ចាំ​ក្រុង​ ​

KA-28-05-2015-10 KA-28-05-2015-01 KA-28-05-2015-06 KA-28-05-2015-04 KA-28-05-2015-07 KA-28-05-2015-05 KA-28-05-2015-08 KA-28-05-2015-13 KA-28-05-2015-02


http://ift.tt/1AzrIJo
លោក សុច សឿង បំពេញ​ជា​កុលបុត្រ សាង​ភ្នួ​ស​ក្នុង​ព្រះពុទ្ធសាសនា​ លោក សុច សឿង បំពេញ​ជា​កុលបុត្រ សាង​ភ្នួ​ស​ក្នុង​ព្រះពុទ្ធសាសនា​ Reviewed by yim PH on 1:14 PM Rating: 5

Entertainment

ads
Powered by Blogger.