Insurance

728x90

អ្នកសារព័ត៌មាន​ប្រចាំ​នៅ​ខេត្តរតនគិរី អាជ្ញាធរខេត្ត​រំលឹក​ឲ្យ​អនុវត្ត​វិជ្ជាជីវ​ឈរលើ​មូលដ្ឋាន​ច្បាប់ និង​ក្រមសីលធម៌

​ខេត្តរតនគិរី​៖ អាជ្ញាធរ​ខេត្តរតនគិរី បាន​កោះអញ្ជើញ​អ្នកសារព័ត៌មាន​ដែលជា​តំណាង​របស់​អង្គភាព​ព័ត៌មាន​វិទ្យុ ទូរទស្សន៍ កាសែត និង​គេហទំព័រ មកពី​អ​អ្គ​ភាព​ផ្សេងៗ​គ្នា​ប្រមាណ​៣០​នាក់​បានធ្វើការ​សំណេះសំណាល ជាមួយ​លោក ញ៉ែម សំអឿន អភិ​របាល​រង​ខេត្ត ទទួលបន្ទុក​វិស័យ​ព័ត៌មាន និង​ជា​តំណាង​លោក​អភិបាលខេត្ត ដោយមាន​ការចូលរួម​ពី​មន្ត្រី​តំណាង​មន្ទីរ​ជុំវិញ​ខេត្ត កាលពី​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៥ នៅ សាលប្រជុំ​សាលាខេត្ត​រតនគិរី​ដើម្បី​បង្កើន​ទំនាក់ទំនង និង​កិច្ចសហការ និង​ជម្រុញ​ឲ្យ​អ្នកសារព័ត៌មាន​ប្រកាប់​ខ្ជាប់​គោលការណ៍​ច្បាប់ និង​ក្រ​មសិល​ធម៌​។​ ​ ​

លោក​ញ៉ែម សំអឿន មានប្រសាសន៍ថា​ការ​ដែរ​អញ្ជើញ​ក្រុម​អ្នក​សារពត៌មាន​មក​ថ្ងៃនេះ​មិនមែន​អាជ្ញាធរខេត្ត​រឹតបណ្តឹង​វិស័យ​ព័ត៌មាន​នោះទេ តែ​នេះ​គឺជា​ការជួបជុំ​ស្គាល់គ្នា​ឲ្យ​កាន់តែ​ជិតស្និត​បន្ថែមទៀត​រវាង​អាជ្ញាធរខេត្ត និង​ក្រុម​អ្នកសារព័ត៌មាន​។ លោក​បាន​បញ្ជាក់ថា តួនាទី​អ្នកសារព័ត៌មាន​មាន​សារៈសំខាន់​ណាស់​។ អ្នកសារព័ត៌មាន​ស្ថិតក្នុង​ស្ថាប័ន​ឯករាជ្យ ជា​អ្នក​ផ្តល់ព័ត៌មាន ជួន​សាធារណៈជន ដែល​សកម្មភាព​អ្នកសារព័ត៌មាន​ក៏​ជាការ​ចូលរួមចំណែក​អភិវឌ្ឍន៍​សង្គមជាតិ​ដែរ​។ បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជាមាន​ស្ថាប័ន​ព័ត៌មាន​ជាច្រើន​អង្គភាព​ដែល​នេះ​ជាការ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក្នុងការ​ផ្តល់​សិទ្ធិ​បញ្ចេញមតិ ប៉ុន្តែ​អ្នកសារព័ត៌មាន​ត្រូវតែ​គោរព​ច្បាប់ និង​ក្រមសីលធម៌​របស់ខ្លួន​។​

​លោក ឆាយ បូ​រិ​ន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី បាន​លើកយក ពន​យល់​ចំណុច​សំខាន់ៗ​នៃ ច្បាប់​ស្តី ពី​របប​សារព័ត៌មាន ជម្រាបជូន​អ្នកសារព័ត៌មាន​រំលឹក​អំពី​តួនាទី តួនាទី ភារៈកិច្ច អ្នក​សា​រព​ត៌ មាន ក្នុងការ ជួយ​ដល់​សង្គម ជាពិសេស​ផ្តោតលើ​ការទទួលខុសត្រូវ​រប​ស់​អ្នកសារព័ត៌មាន​ក្នុងការ​ផ្តល់ព័ត៌មាន​ទៅកាន់​មិត្ត​អ្នកអាន​អ្នក​ស្តាប់ ដោយ​ប្រភពព័ត៌មាន ជា​ព័ត៌មាន​ពិត មាន​ប្រភព​ត្រឹមត្រូវ ទើប​ផ្សព្វផ្សាយ​ទៅ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថេរភាព​នយោបាយ​សង្គម និង​សិទ្ធ​សេរីភាព​អ្នក​ដ៏​ទៃ​។

​នា​ឱ​ការ​នោះ​អ្នកសារព័ត៌មាន​បាន​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​ថា​៖ គួរ​ជម្រុញ​ឲ្យ​មានការ​ទំនាក់ទំនង​គ្នា​ដោយ​មន្ត្រីរដ្ឋបាល​សាលាខេត្ត ស្ថាន​ប័ន​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ជួយ​សហការ និង​ផ្តល់ព័ត៌មាន ទៅវិញទៅមក ដើម្បី​ភាព​រីកចំរើន​ក្នុង​ខេត្ត ជាពិសេស​ព័ត៌មាន​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ផ្សព្វផ្សាយ​ដល់​សាធារណៈជន​ឲ្យ​បានដឹង​។ ក្នុងឱកាស​នោះ​ផងដែរ​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​នោះបាន​បង្ហើប​អំពី​គម្រោង នឹង​បង្កើតជា​សមាគមន៍​អ្នកសារព័ត៌មាន​ប្រចាំខេត្ត​រតនគិរី​ផងដែរ​ដើម្បី​ធ្វើ​ឲ្យ​កិច្ចសហការ​សាមគ្គី និង​ការពារ​គ្នា​ផលប្រយោជន៍​អ្នកសារព័ត៌មាន​៕ លី វណ្ណៈ​ ​

KA-27-05-2015-30 KA-27-05-2015-29​លោក ញ៉ែម សំអឿន អភិ​របាល​រង​ខេត្តរតនគិរីKA-27-05-2015-26


http://ift.tt/1FgLMwS
អ្នកសារព័ត៌មាន​ប្រចាំ​នៅ​ខេត្តរតនគិរី អាជ្ញាធរខេត្ត​រំលឹក​ឲ្យ​អនុវត្ត​វិជ្ជាជីវ​ឈរលើ​មូលដ្ឋាន​ច្បាប់ និង​ក្រមសីលធម៌ អ្នកសារព័ត៌មាន​ប្រចាំ​នៅ​ខេត្តរតនគិរី អាជ្ញាធរខេត្ត​រំលឹក​ឲ្យ​អនុវត្ត​វិជ្ជាជីវ​ឈរលើ​មូលដ្ឋាន​ច្បាប់ និង​ក្រមសីលធម៌ Reviewed by yim PH on 12:30 AM Rating: 5

Entertainment

ads
Powered by Blogger.