Insurance

728x90

លោក ឡុង ស៊ីថា ចាប់​អ្នកកាសែត​២​នាក់ ដាក់​ព​ន្ឋ​នាគារ​ជិត ៣​ខែ ហើយ​ពុំមាន​ពាក្យបណ្តឹង ផ្គាប់ចិត្ត​ឈ្មួញ​ឈើ​មាន​លុយ ហើយ​ទើបតែ​បើកសវនាការ

​ខេត្តព្រះវិហារ ៖ សាលាដំបូង​ខេត្តព្រះវិហារ បាន​បើកសវនាការ សំណុំរឿង​អ្នកកាសែត ២​រូប ដែល​ត្រូវបាន​ឈ្មួញ​ឈើ ប្តឹង​ពីបទ​កំហែង​យក និង​ជ្រៀតជ្រែក មុខងារសាធារណៈ ហើយ​ត្រូវបាន​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តព្រះវិហារ ឃាត់ខ្លួន​អ្នកកាសែត​ដែលមាន​ឈ្មោះ ឈឿង ចាន់ នៅ​អង្គភាព ទូរទស្សន៍ អប្សរា និង​ឈ្មោះ ទិ​ត្យ ស្រ៊ នៅ​អង្គភាព AKP ដាក់​ព​ន្ឋ​នាគារ​ជាង ២​ខែ ទើបតែ​លើក​មក​ជំនុំជម្រះ នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៥​។​

​ក្នុង​ទិដ្ឋភាព​នៃ​អង្គជំនុំជម្រះ ដោយមាន​ការចូលរួម ដោយ​លោក យិ​ត ពន្លឺ ចៅក្រម​ជំនុំជម្រះ លោក កៅ ស៊ូផា មេធាវី​តំណាង ឲ្យ​ជនជាប់ចោទ ២​រូប ចំណែក​លោក ឡុង ស៊ីថា តំណាង​អយ្យការ មិនបាន​ចូលរួម​នោះទេ ធ្វើ​ឲ្យ​សេចក្តី​នៃ​អង្គជំនុំជម្រះ ប្រព្រឹត្តទៅ ដោយ​ឲ្យ​លោក ស្រេង វុ​ទ្ធា តំណាង​អយ្យការ​ជំនួស​។ រឿងក្តី​របស់​អ្នកកាសែត សំណុំរឿង​លេខ​. ៣៥ ចុះ​ថ្ងៃទី​១០ ខែ កុ​ម្ភះ ឆ្នាំ ២០១៥ ដោយមាន​ដើមបណ្តឹង ៦​នាក់ បាន​ព្រួត​គ្នា​ប្តឹង ទី​១-​ឈ្មោះ ហេង​សម្បត្តិ ទី​២-​លោក ឈៀង ម៉ៅ ទី​៣-​លោក ហេង សម្បត្តិ ទី​៤-​លោក ផៃ នឿន ទី​៥-​លោកស្រី តួន​អូន និង​ទី​៦-​ឈ្មោះ ម៉ៅ ហើយ​ការបើក​សវនាការ​នេះ ត្រូវបាន​ធ្វើឡើង ចាប់ពី​ម៉ោង ៩​និង​៣០ នាទី ដល់​ម៉ោង ១១​និង​៣០ នាទី ហើយ​បន្ត​នៅ ម៉ោង ២​និង​៣០ នាទី ដល់​ម៉ោង ៤​និង​៣០ នាទី តែ​ពុំទាន់​ទទួលបាន​លទ្ធផល យ៉ាងណា​នោះទេ ។​

​ក្នុង​ថ្ងៃ​កាត់ក្តី​ជំ​នុះ​ជម្រះ មានការ​ចូលរួម ដោយ​លោក សុខ សុវណ្ណ ប្រធាន​សមាគម អ្នក​សារពត៌មាន​កម្ពុជា និង​ប្រធាន​សមាគម មួយចំនួនទៀត រួមទាំង​អ្នកកាសែត ទូរទស្សន៍ ក្នុងស្រុក​ចំនួន ៣២​នាក់ មកពី​បណ្តា​ខេត្ត ចូលរួម​ស្តាប់​សវនាការ​ជំនុំជម្រះ នៅ​តុលាការ ខេត្តព្រះវិហារ ។ ក្រោយពី​បាន​ស្តាប់ នូវ​អង្គហេតុ នៃ​អង្គ​សវនាការ​រួចមក គឺ​ទទួលបាន​ចម្លើយ​ថា លោក ឈឿង ចាន់ ពុំបាន​ប្រព្រឹត្ត​ខុស ដូច​ការចោទប្រកាន់ គឺ​គ្រាន់តែ​ជាការ​ពឹងពាក់ របស់​ឈ្មួញ​ឲ្យ​ទទួល​លុយ ទៅ​ឲ្យ​បុគ្គល​ម្នាក់ទៀត តែប៉ុណ្ណោះ ចំណែក​លោក ទិ​ត្យ ស្រ៊ ត្រូវបាន​ជាប់ចោទ ពីបទ​កំហែង​យក ដោយសារ​ការ ធ្វេសប្រហែស​ក្នុងតួនាទី​។​

តាម​ការស្នើសុំ​របស់លោក កៅ ស៊ូផា មេធាវី​តំណាង ឲ្យ​ជនរងគ្រោះ បាន​សំណូមពរ​ឲ្យ​ចៅក្រម មានការ​អធ្យាស្រ័យ លើកលែងទោស ឲ្យ​អ្នកកាសែត ២​រូប ដោយ​យល់ឃើញថា ការចោទប្រកាន់ របស់លោក ឡុង ស៊ីថា បាន​អនុវត្ត​មិន​ត្រឹមត្រូវ តាម​នីតិវិធី​ច្បាប់ គឺ​គ្រាន់តែ​គេ​ឆ្លើយ​ដាក់ ក៏​ចាប់​អ្នកកាសែត ដាក់​ព​ន្ឋ​នាគារ​ជិត ៣​ខែ ហើយ​ពុំមាន ពាក្យបណ្តឹង​នោះទេ​ពាក់​ព័​ន្ឋ​ទៅនឹង លោក ឈឿង ចាន់ សូម្បីតែ​លោក ឈឿង ម៉ៅ ដែលជា​ដើមបណ្តឹង បាន​ឆ្លើយ​នៅក្នុង​សវនាការ​ថា លោក​មិនបាន​ប្តឹង​ទេ ហើយក៏​មិនបាន​ឲ្យ​លុយ ៥០​ម៉ឺន ទៅ​លោក ឈឿង ចាន់ នោះដែរ​។​

​ចំណែក​លុយ ១០ ម៉ឺន​រៀល លោក​បាន​អះអាងថា បាន​ឲ្យ​ទៅ​លោក ឈឿង ចាន់ ទុក​ចាក់​សាំង ជា​មនោ​ស​ញ្ជេ​ត​នា​នោះទេ តែ​ទោះជា​ម្ចាស់​ដើមបណ្តឹង បាន​អះអាង​បែបនេះ​ក្តី ក៏​លោក ឡុង ស៊ីថា បាន​ព្យាយាម ឃាត់ឃាំង​សេរីភាព ដាក់​ព​ន្ឋ​នាគារ​ជិត ៣​ខែ រួចមកហើយ និង​ពុំទាន់​ធ្វើការ​ដោះលែង នោះទេ ។ ពាក់​ព័​ន្ឋ​ទៅនឹង​ការចោទប្រកាន់​នេះ មហាជន​បាន​រិះគន់​យ៉ាង​ចាស់ដៃ ទៅលើ​លោក ឡុង ស៊ីថា ហើយ​ចោទ​សួរថា បើ​អាង​តែ​ខ្លួន ជា​ព្រះរាជអាជ្ញារង និង​ជា​ស្ថាប័ន​ច្បាប់ ចាប់​ហើយ​ព្យាយាម​លាប​ពណ៌ រឿង​តូច​ទៅជា​រឿង​ធំ ចោទប្រកាន់​ដោយ​ខុស​នីតិវិធី​បែបនេះ តើ​ត្រូវ​បានទទួល​ការណែនាំ និង​មានទោស​ដែរឬទេ ៕ ដោយ សមាគម អ្នកសារព័ត៌មាន ​

KA-08-05-2015-26 KA-08-05-2015-27 KA-08-05-2015-25


http://ift.tt/1zRBQ04
លោក ឡុង ស៊ីថា ចាប់​អ្នកកាសែត​២​នាក់ ដាក់​ព​ន្ឋ​នាគារ​ជិត ៣​ខែ ហើយ​ពុំមាន​ពាក្យបណ្តឹង ផ្គាប់ចិត្ត​ឈ្មួញ​ឈើ​មាន​លុយ ហើយ​ទើបតែ​បើកសវនាការ លោក ឡុង ស៊ីថា ចាប់​អ្នកកាសែត​២​នាក់ ដាក់​ព​ន្ឋ​នាគារ​ជិត ៣​ខែ ហើយ​ពុំមាន​ពាក្យបណ្តឹង ផ្គាប់ចិត្ត​ឈ្មួញ​ឈើ​មាន​លុយ ហើយ​ទើបតែ​បើកសវនាការ Reviewed by yim PH on 11:57 PM Rating: 5

Entertainment

ads
Powered by Blogger.