Insurance

728x90

​ជិះ​ម៉ូតូឌុប​គ្នា​ផ្លាត​ដួល​លើ​ថ្នល់ ត្រូវ​រថយន្ត​មកពី​ក្រោយ​បុក​ចំ​ពេញទំហឹង ស្លាប់​១​នាក់ និង​របួសធ្ងន់​២​នាក់​

​ខេត្តកណ្តាល​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​ឆក់យក​ជីវិត​បុរស​ម្នាក់​ជា​អ្នកបើក​ម៉ូតូ និង​អ្នករួមដំណើ​២​នាក់​ប្រុស​ស្រី​រងរបួស​ធ្ងន់ និង​ស្រាល ខណៈ​កំពុង​បើកបរ​លើ​ដងផ្លូវ​ជាតិ​លេខ​១ បាន​ក្រឡាច់​ផ្លាត​ផ្លូវថ្នល់​បណ្តាល​ឲ្យ​ដួល ហើយ​ស្របពេលនោះ​មាន រថយន្ត​មកពី​ក្រោយ​បុក​ចំ​ពេញទំហឹង កាលពី​វេលា​ម៉ោង​១៥ និង​៤៨​នាទី ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៥ នៅលើ​ដងផ្លូវ​ជាតិ​លេខ ១​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤ និង​៣៥ ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​នគរបាល​ប៉ុស្តិ៍​ឃុំ​សំរោង​ធំ​បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ស្លាប់បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​២៧​ឆ្នាំ មិន​ស្គាល់​អាស័យដ្ឋាន និង អ្នករួមដំណើរ​២​នាក់ ស្រី​១​នាក់ ប្រុស​១​នាក់​រងរបួស​ធ្ងន់ ពួកគេ​ឌុប​គ្នា​ជិះ​ម៉ូតូ C.110 ពណ៌​ក្រហម ស្លាក​លេខ យ​-​ភព​1-9475 ទិសដៅ​ធ្វើដំណើរ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ ខណៈ​កំពុង​បើកបរ​លើ​ដងផ្លូវ​ជាតិ​លេខ​១​ស្ថិត​ចំណុចកើតហេតុ​ខាងលើ បាន​ក្រឡាច់​ផ្លាត​ផ្លូវថ្នល់​បណ្តាល​ឲ្យ​ដួល ហើយ​ស្របពេលនោះ​មាន រថយន្ត ម៉ាក​ហ៊ី​ហាន់​ដាយ ពាក់​ស្លាក​លេខ​3B-4360 ពណ៌ ស បើកបរ​ដោយ​ឈ្មោះ ឈុំ ហុង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​លន់ ទិសដៅ​ស្របគ្នា បាន​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់​០១​នាក់ ប្និ​ងរ​បួស​០២​នាក់​ស្រី​០១​នាក់ និង​ប្រុស​១​នាក់​។​

​បន្ទាប់ពី​កើតហេតុ តៃកុង​រថយន្ត​ឃោះ​សភាព​មិន​ស្រួល បាន​រត់​គេចខ្លួនបាត់​បន្សល់ទុក​រថយន្ត​នៅនឹងកន្លែង​កើតហេតុ​។ ក្រោយ​បន្តិច​ន​សមត្ថកិច្ច​នគ​របាល​បាន​ចុះទៅ​ជួយ​អន្តរាគមន៍ ដោយបាន​បញ្ជូន​ជន​រងរបួស​ទៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ ចំណែក​អ្នកស្លាប់ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​គ្រួសារ​ជនរងគ្រោះ​ទទួលយក​ទៅធ្វើ​បុណ្យ​។ ដោយឡែក រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ បាន​ប្រមូល​យកទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕ គិរី​ ​

KA-09-05-2015-05 KA-0-05-2015-01 KA-09-05-2015-02 KA-09-05-2015-04


http://ift.tt/1KToP73
​ជិះ​ម៉ូតូឌុប​គ្នា​ផ្លាត​ដួល​លើ​ថ្នល់ ត្រូវ​រថយន្ត​មកពី​ក្រោយ​បុក​ចំ​ពេញទំហឹង ស្លាប់​១​នាក់ និង​របួសធ្ងន់​២​នាក់​ ​ជិះ​ម៉ូតូឌុប​គ្នា​ផ្លាត​ដួល​លើ​ថ្នល់ ត្រូវ​រថយន្ត​មកពី​ក្រោយ​បុក​ចំ​ពេញទំហឹង ស្លាប់​១​នាក់ និង​របួសធ្ងន់​២​នាក់​ Reviewed by yim PH on 10:33 PM Rating: 5

Entertainment

ads
Powered by Blogger.