Insurance

728x90

កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ឫស្សី​ក្រោក បើក​ប្រតិបត្តិការ​បង្ក្រាបបាន​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ម្នាក់ វត្ថុតាង​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន ចំនួន​១​ថង់​(​តូច​) និង​អា​អិន​ចុច​ពិល​១​គ្រឿង​!

​ខេត្តបន្ទាយមានជ័យ​៖ កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ឫស្សី​ក្រោក បានធ្វើការ​ពួនស្ទាក់​បង្ក្រាប មុខសញ្ញា​ជួញដូរ​គ្រឿងញៀន នៅវេលា​ម៉ោង​២​រសៀល កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ភូមិ​កោះ​កែវ (​ចាន់​ទ្រា​) ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ និង​ឃាត់ខ្លួន​បាន​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ម្នាក់ រួមទាំង​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ក្រាម ពណ៌​ស ចំនួន​១​ថង់​តូច ។​

​លោក​ស៊ី ឌី អធិការ​ស្រុក​មង្គល​បូរី​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៨ ខែឧសភា នេះ​ថា​៖ ក្រោយពី​ទទួល​ព័ត៌មាន​ពី ភ្នាក់ងារ​សម្ងាត់​ថា ជនសង្ស័យ​ខាងលើនេះ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ ភ្លាមនោះ​លោក​ក៏បាន​ដាក់​កម្លាំង​នគរបាល ចុះ​ប្រតិបត្តិ​ការណ៍​តែម្តង ។ លោក​បាន​បន្ថែមថា ជនសង្ស័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន​មាន ឈ្មោះ​ចៅ វិចិត្រ ភេទ​ប្រុស អាយុ​២៥ ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ហើយ​ជនសង្ស័យ​នេះ (​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ចាស់​មាន​ពាក់ព័ន្ធ​សំណុំរឿង​មុនៗ​) ​

លោក​បន្តថា​៖ ក្នុងពេល​បង្ក្រាប​នោះបាន​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម ពណ៌​ស ១​កញ្ចប់​ថង់​តូច ទូរ​ស័​ព្វ​ដៃ​ម៉ាក​ណូគា​ចុច​ពិល​១ គ្រឿង​និង ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េ​រ​ឆ្នាំ ២០១៤ ពណ៌​ខ្មៅ ស្លាក​លេខ​បន្ទាយមានជ័យ 1J-3109 ចំនួន​១​គ្រឿង​។ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​កំពុង​សាង​សំណំ​រឿង​ជនសង្ស័យ រួមទាំង​វត្ថុតាង​គ្រឿង ញៀន​ទាំងអស់​ខាងលើនេះ បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕ យី​ហាំង

KA-08-05-2015-05 KA-08-05-2015-04

​ ​


http://ift.tt/1QtnCGy
កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ឫស្សី​ក្រោក បើក​ប្រតិបត្តិការ​បង្ក្រាបបាន​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ម្នាក់ វត្ថុតាង​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន ចំនួន​១​ថង់​(​តូច​) និង​អា​អិន​ចុច​ពិល​១​គ្រឿង​! កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ឫស្សី​ក្រោក បើក​ប្រតិបត្តិការ​បង្ក្រាបបាន​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ម្នាក់ វត្ថុតាង​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន ចំនួន​១​ថង់​(​តូច​) និង​អា​អិន​ចុច​ពិល​១​គ្រឿង​! Reviewed by yim PH on 11:05 PM Rating: 5

Entertainment

ads
Powered by Blogger.