Insurance

728x90

​ខឹង​ប្រពន្ធ​យកប្តី​ថ្មី​បង្កជម្លោះ​ហើយ​យក​ដាវ​សាមូរ៉ៃ​កាប់​អតីត​ជា​ប្រពន្ធ​ដាច់​ប្រអប់ដៃ​ម្ខាង​

​ខេត្ដ​ពោធិ៍សាត់ ៖ បុរស​អតីត​ជា​ប្តី បាន​យក​ដាវ​សាមូរ៉ៃ កាប់​ប្រហារ​ស្ត្រី​វ័យក្មេង អតីត​ជា​ប្រពន្ធ​ដាច់​ប្រអប់ដៃ​ម្ខាង ដោយសារតែ​ប្រច័ណ្ឌ​រឿង​ស្រី្ត​នោះ​យកប្តី​ថ្មី ខណៈ​ប្តី​ឃោរឃៅ​រូបនោះ​ចុះចោល​ប្រពន្ធ​រយៈពេល​ជាង​១​ឆ្នាំ ដោយ​បន្ទាប់ពី​ពួកគេ​រួមរស់​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​ក្នុង​រយៈពេល​១​ខែ​នោះមក​។ បន្ទាប់ពី​ប្រព្រឹត្ត​រឿង​ឃោរឃៅ​បុរស​រូបនោះ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ដ​បាន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងភូមិ​ឈើទាល​ខ្ពស់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ដ ពោធិ៍សាត់ ។​

លោក នៅ សុជាតិ អនុសេនីយ៍ឯក មេ​បញ្ជា​កងរាជអាវុធហត្ថ​ស្រុក​ក្រគរ បាន​ថ្លែងថា​៖ ជនដៃដល់​មាន ឈ្មោះ សួស ប៊ុន អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គ្រង ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្ដ​កំពង់ចាម ។ ចំណែក​ស្ដ្រី​រងគ្រោះ​ឈ្មោះ​ញ៉ិល សុ​ភី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឈើទាល​ខ្ពស់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ដ​ពោធិ៍សាត់ ។ ក្រោយ​កើតហេតុ​ស្ដ្រី​រងគ្រោះ​ត្រូវបាន​បញ្ជូនទៅ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ខេត្ដ ។ ចំណែក​បុរស​ដៃដល់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន និង បញ្ជូន​ទៅកាន់​ទីបញ្ជាកា​រ កងរាជអាវុធហត្ថ ខេត្ដ​ដើម្បី​កសាង​សំណុំ​រឿ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​តាមច្បាប់ ។​

លោក​អនុសេនីយ៍ឯក​ឲ្យ​ដឹងថា​៖ បើតាម​ប្រភព​អ្នករស់នៅ​ក្បែរ​ខាង​បានបញ្ជាក់​ឲ្យ​ដឹងថា ប្ដី ប្រពន្ធ​មួយគូ​នេះ​បាន​បែកបាក់​គ្នា​ជាង​១​ឆ្នាំ​មកហើយ ពួកគេ​បាន រស់នៅ​ជាមួយគ្នា​ត្រឹមតែ​មួយខែ​ប៉ុណ្ណោះ ។ ពេលនោះ ខាង​ប្រុស​បាន​ចុះចោល​ទៅ​នៅ​ស្រុកកំណើត ។ ក្រោយពី​វិល​មករ​កនាង ហើយ​បានដឹងថា​នាង​មាន​គូ ស្រករ​ថ្មី​ទៀត ដោយ​បុរស​ដៃដល់​ផ្តើម​សួររក​រូបថត​អនុស្សាវរីយ៍​របស់ ពួកគេ លាយ​លំនឹង​ប្រច័ណ្ឌ និង​ស្ដាយ​ប្រពន្ធ​បាន​អ្នកថ្មី ទើប​ទាស់សំដី​នឹង​គ្នា ហើយ​ឈានដល់​ផ្ទុះ​ហិង្សា កាប់​នាង​គ្មាន​ប្រណី​ដៃ​រហូត​ដាច់​ប្រអប់ដៃ​ម្ខាង​៕ គិរី​ ​

KA-20-05-2015-29 KA-20-05-2015-27 KA-20-05-2015-28


http://ift.tt/1IPA6pu
​ខឹង​ប្រពន្ធ​យកប្តី​ថ្មី​បង្កជម្លោះ​ហើយ​យក​ដាវ​សាមូរ៉ៃ​កាប់​អតីត​ជា​ប្រពន្ធ​ដាច់​ប្រអប់ដៃ​ម្ខាង​ ​ខឹង​ប្រពន្ធ​យកប្តី​ថ្មី​បង្កជម្លោះ​ហើយ​យក​ដាវ​សាមូរ៉ៃ​កាប់​អតីត​ជា​ប្រពន្ធ​ដាច់​ប្រអប់ដៃ​ម្ខាង​ Reviewed by yim PH on 10:10 PM Rating: 5

Entertainment

ads
Powered by Blogger.