ជនភៀសខ្លួន៤រូបមកពីកោះណារូប្រទេសអូស្ត្រាលីមកដល់កម្ពុជាជាលើកដំបូងយ៉ាងលាក់លៀម
ភ្នំពេញ៖ ជនភៀសខ្លួន៤រូបមកពីកោះណារូប្រទេសអូស្ត្រាលីចំនួន៤រូបបានធ្វើដំណើមកដល់កម្ពុជាហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៤ មិថុនា។ ការមកដល់របស់ជនជាតិភៀសខ្លួនទាំងនោះគឺជាជំហានដំបូងនៃការតាំងទីលំនៅរបស់ជនភៀសខ្លួនរាប់ពាន់នាក់ពីកោះណារូ។ ការមកដល់កម្ពុជានេះ គឺធ្វើឡើងយ៉ាងលាក់លៀម។ យ៉ាងណាក៏ដោយការមកដល់លើកដំបូងនេះ សង្គមស៊ីវិលរិះគន់។
ដូចការគ្រោងទុកជនភៀសខ្លួនពីប្រទេសអូស្ត្រាលីចំនួន៤រូប បានមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោងប្រមាណជាង១០និង២០នាទី ព្រឹក ថ្ងៃព្រហស្បតិ៍ ៤មិថុនាតាមរយៈយន្ត ហោះម៉ាឡេស៊ី។ ជាការមកដល់ក្រោមការតាមដានពីអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាច្រើនស្ថាប័ន ប៉ុន្តែការមកដល់នេះគឺលាក់លៀមបំផុត។ ជាការលាក់លាមដែលមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលទៅក្នុងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងផ្តិតរូបភាពនោះទេ ប៉ុន្តគេអាចមើលឃើញជនភៀសខ្លួនទាំ៤នាក់នោះ ដើរចូលរថយន្ត១២កៅអីមួយគ្រឿង ហើយបើកចេញតាមច្រកទ្វាពិសេសដោយបាំងវាំងននជិត។ ក្នុងការមកដល់របស់ជនភៀសខ្លួនទាំង៤រូបលើកដំបូងនោះ គឺមានវត្តមានតំណាងស្ថានទូតអូស្ត្រាលី និងអង្គការអាយ.អូ.អឹម។
ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ លោក កែម សារិទ្ធ បានឱ្យដឹងថា ជនភៀសខ្លួនទាំងអស់នឹងត្រូវបង្រៀនភាសាខ្មែរ និងបំណិនជីវិតពីមន្ត្រីជំនាញរបស់នាយកដ្ឋាន ដោយមានអង្គកា ទេសន្តប្រវេសន៍ អាយ អូ អឹមជាអ្នកផ្តល់ជំនួយ។ លោកបន្ថែមថា ជនភៀសខ្លួនទាំងនោះនឹងស្ថិតិនៅក្នុងខណ្ឌច្បារអំពៅដែលគ្រប់គ្រងដោយក្រសួងមហាផ្ទៃ។
ជនភៀសខ្លួនទាំង៤រូបនោះ គឺ៣នាក់គឺជាជនជាតិ អ៊ីរ៉ង់ និងម្នាក់ជាជនជាតិរូហ៊ីនយ៉ា។ យ៉ាងណាក៏ដោយការបញ្ជូនជនភៀសខ្លួនពីកោះណារូមកតាំងទីលំនៅជាថ្មីនៅទឹកដីកម្ពុជានេះ អង្គការសហប្រជាជាតិផ្នែកសិទ្ធមនុស្ស និងសង្គមស៊ីវិលក្នុងស្រុក បានរិះគន់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលីថា បានចូលរួមរំលោភសិទ្ធិជនភៀសខ្លួន។ លោកនី ចរិយា ប្រធានស៊ើបអង្កេតនៃអង្គការសិទ្ធមនុស្សអាដហុក បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាបញ្ចប់ការទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលីជាបន្តទៀត ព្រោះថាកម្ពុជា គឺជាប្រទេសក្រីក្រមួយក្នុងសកលលោក។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថាការមកតាំងទីលំនៅជាថ្មីរបស់ជនភៀសខ្លួនទាំងនោះ គឺជាគោលការណ៍មនុស្សធម៌ និងស្ម័គ្រចិត្តដែលគោរពតាមច្បាប់អន្តរជាតិស្តីពីជនភៀសខ្លួន។ ប៉ុន្តែសង្គមស៊ីវិល ជាតិនិងអន្តរជាតិបានរិះគន់រដ្ឋាភិបាលអូស្ត្រាលីថា បានប្រើប្រាស់ថវិកាជំនួយទិញទឹកចិត្តជាថ្នូរនឹងការបញ្ជូនជនភៀសខ្លួនពីអូស្ត្រាលីមកកម្ពុជា។
ក្នុងសំណុំរឿងដ៏ចម្រូងចម្រាស់នេះ អូស្ត្រាលីបានចំណាយទឹកប្រាក់ប្រមាណ៤៣ លានដុល្លារដល់រដ្ឋាភិបាកម្ពុជា ជាថ្នូរនឹងការផ្តល់ទីតាំងស្នាក់នៅរបស់ជនភៀសខ្លួនពីអូស្ត្រាលី។ គួរំលឹកបន្តិចថា រដ្ឋាភិបាលប្រទេសទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នាដើម្បីបញ្ជូនជនភៀសខ្លួនពីអូស្ត្រាលីកាលពីខែកញ្ញា ឆ្នាំ២០១៤ ៕ ប្រភព rfi
http://ift.tt/1MpExYa