Insurance

728x90

ប្រជាពលរដ្ឋ​រកឃើញ​ថ្ម​ចម្លាក់​ផ្តែ​សម័យអង្គរ​មួយ​ផ្ទាំង​នៅ​ទីទួល​មួយ​អ្នកស្រុក​និយាយថា​ធ្លាប់មាន ប្រសាទ បុរាណ​ពី​ដើម​នៅ​ទីនោះ​ត្រូវបាន​រលាយបាត់​រូប​

​ខេត្តកំពង់ឆ្នាំង​៖ ថ្មភក់​ចម្លាក់​ផ្តែ​សម័យអង្គរ​មួយ​ផ្ទាំង ត្រូវបាន​ប្រជាពលរដ្ឋ​រកឃើញ នៅ​ទីទួល​មួយ កន្លែង ស្ថិតនៅ​ក្នុងភូមិ​ទី​៨ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង នៅ​ម៉ោង ១០​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​១៨ ខែមិថុនា​ឆ្នាំ​២០១៥ នៅពេលដែល​ប្រជាពលរដ្ឋ​បាននាំគ្នា​កាប់យ​កដី​នៅ​ទីទួល​នោះ​ទៅប្រើ​ប្រាស់ចាក់​ក្នុងភូមិ​។​

ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ទី​៨​បាន​និយាយ​អោយដឹងថា​៖ ទីទួល​មួយ​នេះ ពួកគាត់​បានឃើញ​ជា​យូរ​មក ហើយ ដោយមាន​ប្រជា​ពល​បាន​នាំមក​កាប់យ​កដី​ដួល​នោះ​ទៅ​ចាក់​ភូមិដ្ឋាន​របស់ខ្លួន ដោយ​មិនបាន ដឹងថា ជា​ទួល​អ្វី នោះទេ​ប៉ុន្តែ​នៅ​ព្រឹក​នេះ​ពេល​កាប់​ដី​ទៅ​ក៏បាន​ប្រទះឃើញ​ថ្ម​មួយ​ដំ​យ៉ាង​ធំ មិនដឹងថា ជាថ្មី​អ្វី​ដែរ តែ​ពេល​ផ្ងារ​ថ្ម​នោះ​ឡើង​សម្រាប់តែ​ឃើញ​មាន​រូបចម្លាក់​យ៉ាង​ល្អ ហើយ​បាន​ប្រាប់តៗ​គ្នា ដឹង​ដល់​មន្ទីរ​វប្បធម៌ និង​វិច​ត្រ​សិល្បៈ ខេត្ត និង​បានមក​ដឹក​យកទៅ​រក្សាទុក​នៅ​សារ ម​នី្ទ​រ​ខេត្ត​នៅ រសៀល ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៥​តែម្តងទៅ​។​

​លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ​ខេត្ត បាន​និយាយ​ឌោ​យ​ដឹងថា​៖ ផ្ទាំង​ថ្ម​ចម្លាក់​ផ្តែ​នេះ ត្រូវបាន​មន្ត្រី​មន្ទីរ​វប្បធម៌​ខេត្ត យក​រថយន្ត​ទៅ​ដឹក​មកដល់​សារៈមន្ទីរ​ខេត្ត​នៅ​ម៉ោង ២​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​នេះ ។ ផ្ទាំង​ថ្មភក់​នៃ​ចម្លាក់​ផ្តែ​នេះ​មាន​ប្រវែង ១,៣០​ម៉ែត្រ និង​កំពស់ ០,៦០ ម៉ែត្រ និង​កម្រាស់​ប្រមាណ​០,១២​ម៉ែត្រ ធ្វើ​ពី​ថ្មភក់ សម័យអង្គរ ក្នុង​ស​ត្ស​វត្ត​ទី​៦​ឬ​ទី​៧ និង​តាម​ប្រជា​ពល រដ្ឋ​និយាយ​ពេល​ទៅ​ដឹក​ថ្ម​ចម្លាក់​យកមក​រក្សាទុក​និយាយថា ទីកន្លែង​ទួល​មាន​ចម្លាក់​នេះ​ជា​ទួលប្រាសាទ បុរាណ​មានឈ្មោះ “​ទួលប្រាសាទ​អណ្តូង​១” តែ​យ៉ាងណា​នោះ​មិនទាន់​មិន​ច្បាស់​នោះទេ មន្ទីរ​និង​ធ្វើការ​ស្រាវជ្រាវ​បន្តទៀត ពី​ប្រវត្តិ​នៃ​ទីទួល​បុរាណ​មួយ​នេះ​។​

លោក សុខ ធួ​ក បាន​និយាយ​អោយដឹងទៀតថា​៖ ផ្ទាំង​ចម្លាក់​ផ្តែ​គឺមាន​នៅ​គ្រប់​ប្រាសាទ​ទាំងអស់ ដែល​បុព្វបុរស​ខ្មែរ​យើង​ជំនាន់​ដើម ធ្វើ​ពី​ថ្មភក់ ដាក់​លើ​ក្លោងទ្វារ​ប្រាសាទ ដោយមាន​សសរ​ពេ​ជ​ទ្រ​ជា ទម្រ​នៅ សងខាង​មាត់ទ្វារ​។ លោក​សង្ស័យថា នៅ​ទីទួល​នោះ​មាន​ប្រាសាទបុរាណ ដែល​បាន​រំលំ​រលាយ បាត់​រូប ពី​យូរលង់​ណាស់​មកហើយ ប្រជាពលរដ្ឋ​ច្រើន​ជំនាន់​បានមក​កាប់​ទន្ទ្រាន​ទីទួល​ប្រាសាទ​នេះ និង​ផ្ទាំង​នៃ ចម្លាក់​ផ្តែ​នេះ​គឺ​កប់​ផ្កាប់​ផ្ទាំង​ចម្លាក់​នេះ​បាត់​ក្នុង​ដី ទើប​ពេល​ប្រជាពលរដ្ឋ​បានឃើញ​មិនដឹងថា​ជា​ថ្ម​អ្វី ព្រោះ​ពី​ផ្ទាំង​ថ្ម​ម្ខាង​គ្រាន់តែ​ជា​ថ្មភក់​ធម្មតា​ប៉ុណ្ណោះ ។ ព័ត៌មាន​លំអិត​ច្បាស់លាស់​នៃ​ផ្ទាំង​ចម្លាក់​ផ្តែ មួយ​នេះ​លោក​នឹង​បញ្ជាក់​ពេល​ក្រោយ​បន្ទាប់​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​បន្តទៀត​រួចមក ៕ ដោយ រិ​ទ្ធិ ជ័យ

KA-18-06-2015-05 KA-18-06-2015-06 KA-18-06-2015-07


http://ift.tt/1Luu8gi
ប្រជាពលរដ្ឋ​រកឃើញ​ថ្ម​ចម្លាក់​ផ្តែ​សម័យអង្គរ​មួយ​ផ្ទាំង​នៅ​ទីទួល​មួយ​អ្នកស្រុក​និយាយថា​ធ្លាប់មាន ប្រសាទ បុរាណ​ពី​ដើម​នៅ​ទីនោះ​ត្រូវបាន​រលាយបាត់​រូប​ ប្រជាពលរដ្ឋ​រកឃើញ​ថ្ម​ចម្លាក់​ផ្តែ​សម័យអង្គរ​មួយ​ផ្ទាំង​នៅ​ទីទួល​មួយ​អ្នកស្រុក​និយាយថា​ធ្លាប់មាន ប្រសាទ បុរាណ​ពី​ដើម​នៅ​ទីនោះ​ត្រូវបាន​រលាយបាត់​រូប​ Reviewed by yim PH on 10:51 PM Rating: 5

Entertainment

ads
Powered by Blogger.