រថយន្តបាឡែនមួយគ្រឿង លួចដឹកឈើក្រញូងពេញក្នុងរថយន្តរ៉េធ្លាក់ផ្លូវ ម្ចាស់រត់គេចបាត់
ខេត្តកំពង់ឆ្នាំង៖ ឈើក្រញូងដុំតូចៗពេញមួយរថយន្ត ត្រូវបានសមត្ថកិច្ចរកឃើញ នៅក្នុងរថយន្តបាឡែនមួយគ្រឿង នៅពេលដែលអ្នកបើកបររថយន្តបើកបរងោគងុយបានរេចង្កូត ធ្លាក់ពីលើផ្លូវជាតិ។ ករណីនេះបានកើតឡើងនៅម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចផ្លូវបត់កោងខាងត្បូងសាលាបឋមសិក្សាស្វាយជ្រុំ ក្នុងភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖ រថយន្តបាឡែនខាងលើនេះពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2E-9572 បើកបរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុជាផ្លូវបត់ កោង ក៏បានបើកធ្លាក់ពីលើផ្លូវជាតិធ្លាក់ក្នុងស្រែខាងកើតផ្លូវដាច់កង់ក្រោយខាងឆ្វេង ក្រោ យពេលកើតហេតុម្ចាស់រថយន្តបានចុះរត់គេចខ្លួនបាត់។ ករណីនេះសមត្ថកិច្ចសង្ស័យដាក់ការថា បណ្តាលមកពីបើកបរលឿនក្នុងភាពងោគងុយ ពេលមកដល់ផ្លូវបត់កោងក៏បត់មិនទាន់ក៏បើកធ្លាក់ចូលក្នុងស្រែតែម្តងទៅ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងចបានទៅដល់ ឃើញក្នុងរថយន្តមាន ឈើក្រញូងតូចៗជាច្រើនដុំនៅក្នុងរថយន្ត ហើយគូថរយន្តបានបិទជិតបើក មិនរួច។ តាមការពិនិត្យសង្ស័យថា ឈើក្រញូងនៅក្នុងរថយន្តត្រូវបានគេលួចយកអស់មួយចំនួន មុនពេលសមត្ថកិច្ចទៅដល់ ព្រោះឃើញនៅសល់តែពាក់កណ្តាលនៃរថយន្ត ដែលគេ យល់ថា គេមិនដែលដឹកឈើក្រញូងកន្លះរថយន្តបែបនេះទេ។
ទាក់ទងនិងរឿងនេះលោកនាយរងផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំងម្នាក់បានអោយដឹងថា៖ក្រោយពេលកើតហេតុប្រមាណ២០នាទីលោកបានទៅដល់កន្លែងកើតហេតុ លោកបាន ឃើញ រថយន្តមិនបានចាក់សោរទ្វារទេពេលម្ចាស់គេចុះរត់គេចខ្លួន ហើយបានឃើញ ប្រជាពលរដ្ឋ ប្រជាការពារ និងសមត្ថកិច្ចនគរបាលមូលដ្ឋាននៅទីនោះ ហើយត្រង់ថា ឈើក្រញូងនេះមានតែប៉ុណ្ណឹង ឬមានគេលួចយកមួយចំនួនណានោះអត់មានអ្នកណាដឹង នោះទេ គឺគ្រាន់តែសង្ស័យតៗគ្នាតែប៉ុណ្ណោះ ប៉ុន្តែប្រហែលជាមានគេលួចយកខ្លះមែន។
រថយន្តនេះត្រូវបានសមត្ថកិច្ចស្ទូចយកមករក្សាទុកនៅក្នុងខណ្ឌ័រដ្ឋបាលព្រៃឈើកំពង់ ឆ្នាំង នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ ក្រោយពីបានរាប់ចំនួននិងថ្លឹងរួចមក សមត្ថ កិច្ច រដ្ឋបាល ព្រៃឈើបានអោយដឹថា៖ ឈើក្រញូងទាំងអស់នៅក្នុងរថយន្តបាឡែននេះ មាន ចំនួនសរុប ១៥៧ដុំ ស្មើនឹង ៦៩៦គីឡូក្រាម បានកសាងសំណុំរឿងតាមផ្លូវច្បាប់ បញ្ជូនទៅតុលាការខេត្ត៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1SKlYBu