Insurance

728x90

ប្រជាកសិករ​ព្រោះស្រូវ​បាន​ជាង​១​ពាន់​ហិកតា និង​បាន​ផ្លាស់ប្តូរ​ពី​ធ្វើ​ស្រែ​សន្ទូង​មក​ធ្វើស្រែ​ ​ព​ង្រួ​ស​វិញ​ដោយសារ​ខ្វះ​កម្លាំង​ពលកម្ម​

​ខេត្តកំពង់ឆ្នាំង​៖ ប្រជាកសិករ​បាន​ផ្លាស់ប្តូរ​ពី​ការធ្វើ​ស្រែ​ដោយ​សន្ទូង​មក​ធ្វើស្រែ​ដោយ ព​ង្រួ​ស វិញ​ដោយសារតែ​ខ្វះ​កម្លាំង​ពលកម្ម មកដល់ពេលនេះ​ប្រជាកសិករ​ព្រួស​ស្រូវ​បាន ជាង​១​ពាន់​ហិកតា​ហើយ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​។​ ​ ​

​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៥​នេះ បាន​និយាយ​អោយដឹងថា​៖ នៅក្នុង​រដូវ​ធ្វើ​ស្រែវស្សា​ឆ្នាំនេះ​ប្រជាកសិករ ភាគច្រើន​នៅក្នុង​ខេត្តកំពង់ឆ្នាំង បាន​ផ្លាស់ប្តូរ​ពី​ការ​ធ្វើស្រែ​ដោយ​ស្ទូង មក​ធ្វើស្រែ​ដោយ​ព​ង្រួ​ស​វិញ​ដោយសារ​នៅតាម​គ្រួសារ​និ​មួយៗ​ខ្វះ​កម្លាំង​ពលកម្ម ព្រោះតែ​កូនចៅ​របស់ ពួកគាត់​បាននាំគ្នា​ចេញទៅ​ធ្វើ​កម្មករ​កម្មការិនី​នៅតាម​បណ្តា​រោងចក្រ​ផ្សេងៗ​ក្នុង​ខេត្ត និង​មួយចំនួនទៀត​បានចេញ​ទៅធ្វើ​កម្មករ​កម្មការិនី​នៅក្រៅ​ប្រទេស​។​ដោយឡែក​នៅក្នុង​ខេត្ត​កំ ពង់​ឆ្នាំង​កម្មករ​កម្មការិនី​ជាង​៣​ម៉ឺន​នាក់ កំពុងធ្វើការ​នៅក្នុង​រោងចក្រ​នាៗ​ចំនួន​១៨​កន្លែង​នៅតាម​បណ្តា​ស្រុក​។​ ​ ​

លោក ងិន ហ៊ុន បាន​និយាយ​អោយដឹងទៀតថា​៖ បើ​ប្រៀបធៀប​និង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​១០១៤ នៅក្នុង​ខែមិថុនា ដូចគ្នានេះ​ប្រជាកសិករ​ដក​ស្ទូង​បាន​ជាង​១​ពាន់​ហិកតា​និង​ព​ង្រួ​សបាន​ជាង​១០០​ហិកតា​។​ដោយឡែក​នៅក្នុង ខែមិថុនា ឆ្នាំ​២០១៤ នេះ​វិញ​ប្រជាកសិករ​ធ្វើស្រែ​ព​ង្រួ​សបាន​ជាង​១​ពាន់​ហិកតា និង​ស្ទូង​បាន​ជាង​១០០​ហិកតា​។ ដោយឡែក​ប្រជាកសិករ​មួយចំនួន​នៅក្នុង​ឆ្នាំនេះ​បាន​ប្រើ​មា​ស៊ីន​ស្ទួ​ង​ស្រូវ ត្រាន់​ស៊ីន​ឌ័​រ ជាង​១​ពាន់​គ្រឿង​នៅតាម​មូលដ្ឋាន ព្រោះ​មា​ស៊ីន​ស្ទូ​វ​ស្រូវ​ប្រភេទ​នេះ ស្ទូងស្រូវ​បាន​រត់ជួរ​ត្រង់​ល្អ និង​អាចជួយ​កម្លាំង​ពលកម្ម​មនុស្ស​បាន​ច្រើន​នាក់​។ ចំពោះ​សភាព​ការ​ទឹកភ្លៀង​វិញ​នៅក្នុង​ខេត្តកំពង់ឆ្នាំង ទើប​តែមាន​ភ្លៀង​ធ្លា​ក់ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ ដែលជា​អំណោយផល​ដល់​ប្រជាកសិករ​ក្នុងការ​រូតរះ​ធ្វើស្រែ​រដូវវស្សា​។​ ​ ​

​យោងតាម​រដូវ​កាល​នៃ​ការធ្វើ​ស្រែវស្សា​មកដល់ពេលនេះ​ដែល​ខើច​ពេល​បន្តិច​ទៅហើយនោះ ប្រជាកសិករ​គួរ​នាំគ្នា​ធ្វើ​ស្ទូង​និង​ព​ង្រួ​ស​ស្រូវកណ្តាល និង​ស្រាល​ទើប​ទទួល​ទិ​ន្និ​ផល​បានល្អ ព្រោះស្រូវ​កណ្តាល​ត្រូវ​ស្ទូង​ឬ​ព​ង្រួ​ស​រយៈពេល​៤​ខែ​កន្លះ​ទើប​ទទួលផល ចំណែក​ស្រូវស្រាល​វិញ​ត្រូវ​ស្ទូង​ឬ​ព​ង្រួ​សរ​យះ​៣​ខែ​ទើប​ទទួលផល​។​ ​ ​

លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង សូម​អំពាវនាវ​ដល់​ប្រជាកសិករ​ ​នៅ​ខេត្តកំពង់ឆ្នាំង គ្រប់​មូលដ្ឋាន​សូម​នាំគ្នា​ប្រឹងប្រែង​ធ្វើស្រែ​វស្សា​អោយបាន​អស់​លទ្ធភាព​ កុំ​ទុក​ដីស្រែ​អោយនៅ​ទំនេរ ព្រោះ​ថាបើ​យើង​បោះបង់​ដីស្រែ​គ្រប់ៗ​គ្នា​នោះ យើង​និង​ខ្វះ​អង្ករ​ហូប​នៅ​ឆ្នាំក្រោយ ហើយ​អង្ករ​នៅ​ទីផ្សារ និង​ឡើងថ្លៃ​ខ្ពស់ ដែល​អាច​ធ្វើអោយប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​យើងទាំងអស់គ្នា​៕ ដោយ រិ​ទ្ធិ ជ័យ

KA-30-06-2015-06 KA-30-06-2015-07 KA-30-06-2015-08 KA-30-06-2015-09​ ​ ​


http://ift.tt/1HuJjVQ
ប្រជាកសិករ​ព្រោះស្រូវ​បាន​ជាង​១​ពាន់​ហិកតា និង​បាន​ផ្លាស់ប្តូរ​ពី​ធ្វើ​ស្រែ​សន្ទូង​មក​ធ្វើស្រែ​ ​ព​ង្រួ​ស​វិញ​ដោយសារ​ខ្វះ​កម្លាំង​ពលកម្ម​ ប្រជាកសិករ​ព្រោះស្រូវ​បាន​ជាង​១​ពាន់​ហិកតា និង​បាន​ផ្លាស់ប្តូរ​ពី​ធ្វើ​ស្រែ​សន្ទូង​មក​ធ្វើស្រែ​ ​ព​ង្រួ​ស​វិញ​ដោយសារ​ខ្វះ​កម្លាំង​ពលកម្ម​ Reviewed by yim PH on 8:22 AM Rating: 5

Entertainment

ads
Powered by Blogger.