Insurance

728x90

នគរបាល​សេដ្ឋកិច្ច​ចាប់​រថយន្ត​ដឹក​ត្រី​៣​គ្រឿង អត់​លិខិតស្នាម​ប្រគល់ជូន​រដ្ឋបាល​ជលផល ផាក​ពី​ន័យ​ប្រាក់​ចំនួន​៧៥០​ម៉ឺន​រៀល​

​ខេត្តកំពង់ឆ្នាំង​៖ រថយន្ត​ដឹក​ត្រី​៣​គ្រឿង អត់​លិខិត​អនុ​ញ្ញា​ពី​ស្ថាប័ន​ជលផល នៅក្នុង​រដូវ​បិត​នេសាទ​ដែលជា រដូវ​ត្រី​ពង​កូន ត្រូវបាន​សមត្ថកិច្ច​នគ​របាល​សេដ្ឋកិច្ច​ខេត្ត​ចាប់​យកមក​ប្រគល់អោយ​រដ្ឋបាល​ជលផល កំពង់ឆ្នាំង​ផាកពិន័យ​ប្រា​ក់បាន​៧​លាន​កន្លះ​។ ករណី​បង្ក្រាប​នេះ​បាន​ធ្វើឡើង​នៅ​យប់​ឈានចូល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៥ នៅក្នុង​ក្រុង​កំពង់ឆ្នាំង​។​ការផាកពិន័យ​នេះ​លេច​ឮថា ជលផល​ផាក​គ្មាន​លិខិតស្នាម យកលុយ​ដាក់​ហោប៉ៅ តែ​នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​បាន​បដិសេធន៍​ថា ជាការ​និយាយ​បំ​ភ្លើ​ស​ទាំងស្រុង​។​
​ ​#​ទាក់ទង និង​ការចាប់​រថយន្ត​ដឹក​ត្រី​ទាំង​៣​គ្រឿង​ខាងលើនេះ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ត្រី​បាន​ត្អូញត្អែរថា​៖ ពួកគាត់​បាន​ប្រមូល​ទិញ​ត្រី​ពី​ប្រជា​នេសាទ​តាម​កំពង់ដរ និង​កំពង់ផែ​ក្នុង​មូលដ្ឋាន​ដើម្បី​ដឹក​យកទៅលក់ នៅ​គីឡូ​ម៉ែ​ត្រេខ​៩​ក្នុង​ទីក្រុង​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ ដែល​កន្លងមក​មិនដែល​សមត្ថកិច្ច​ណា​ចាប់​ផាកពិន័យ​ឡើយ គឺមាន​ពេលខ្លះ​មាន​អ្នក​សុំ​លុយ​ចាយ​ប​ន្តិ​ត​បន្តួច​តែប៉ុណ្ណោះ នៅពេលនេះ​ស្រាប់តែ​ចាប់​ផាក​ពី​ន័យ​យ៉ាង​ចាស់ដៃ​តែម្តង​គឺ​ត្រូ​ខាត​បះជើង​ហើយ​។​ដោយឡែក​ការចាប់​ផា​ពិន័យ​ខាងលើនេះ ក៏មាន​លេច​ឮថា រដ្ឋបាល​ជលផល​កន្ល​ង​មក​បាន​ឃុបឃិត​យកតែ​លុយ​ពី​អ្នក​ដឹក​ត្រី​មិន​បង្ក្រាប និង​ពេល​ផាកពិន័យ​គ្មាន​លិខិតស្នាម យកលុយ​ចែកគ្នា​ចាយ​ធ្វើបាប​ប្រជាពលរដ្ឋ​។​
​ ​#​ពាក់ព័ន្ធ​ក្នុង​រៀង​ខាងលើនេះ នៅ​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៥ លោក សោម ភិ​រុណ នាយ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​និយាយ​អោយដឹងថា​៖ នៅក្នុង​ច្បាប់​ស្តីពី​ជលផល ការដឹក ជញ្ជូន​ផល នេសាទ​ក្នុង​រដូវ​បិត​នេសាទ​ជា​រដូវ​ត្រី​ពង​កូន​គឺ​ត្រូវតែ​មានច្បាប់​អនុញ្ញាត​ពី​រដ្ឋបាល​ជលផល​។ ការដឹកជញ្ជូន មិន ចាំបាច់​មានច្បាប់​អនុញ្ញាត​គឺអាច​ដឹក​ត្រី​បាន​ត្រឹម​២០០​គីឡូ​ចុះ​លើសពី​២០០​គីឡូ​ទៅ​ត្រូវតែ​មានច្បាប់​អនុញ្ញាត​។​
​ ​#​ចំពោះ​ការចេញ​ច្បាប់​អនុញ្ញាតអោយ​ដឹក​ត្រី​នោះ​វិញ​ក៏​មិនអាច​ចេះតែ​ចេញ​ដោយ​សេរី​នោះដែរ គឺ​លុះ ត្រា ណា​តែ​ប្រជា​នេសាទ​នោះ​មាន​ស្រះ ឬ​បែរ​ចិញ្ចឹម​ត្រី​ទទួលស្គាល់​ដោយ​ស្ថ​ប័ន​ជលផល ហើយ​បានធ្វើ ស​ន្និ ធិ​ស្តុក​ទុក​ត្រី ដើម្បី​លក់​ក្នុង​រដូវ​បិត​នេសាទ ( ឧទាហរណ៍​មាន​ស្តុក​ត្រី​១០​តោន ពេលធ្វើ​ច្បាប់​ដឹកជញ្ជូន កាត់ ពាក់ មី​ម្តង​ប​ន្តិ​តៗ​លុះត្រា​ដឹក​ត្រី​អស់​ក្នុង​ចំនួន​ស្តុក​ទុក​ដូចខាងលើ ) ទើប​ស្ថាប័ន​ជលផល​ចេញ​លិខិត​ដឹកជញ្ជូន អោយបាន​។​ចំពោះ​ការផាកពិន័យ​វិញ​គឺ​ត្រូវ​ផាកពិន័យ​១​គុណ និង​២​នៃ​តម្លៃ​ត្រី​នៅ​ទីផ្សារ​តាម​ការ​ព្រមព្រៀងគ្នា ចំណែក​ប្រាក់​ផាក​ពិ ន័យ​ត្រូវ​បង់​ចូល​ថវិកាជាតិ​៥០% ចំណែក​៥០%​ទៀត​ត្រូវ​បានជា​ប្រាក់រង្វាន់​សំរាប់​សម ត្ថ​កិច្ច ច្បាប់​ធ្វើបែបនេះ​ព្រោះតែ​ចង់​រក្សាទុក​ត្រី​ក្នុង​រដូវ​ពង​កូន មិន​ចង់​អោយគេ​ចាប់​លក់​អាណាធិបតេយ្យ​។​
​ ​#​លោក សោម ភិ​រុណ បាន​បញ្ជាក់ថា​៖ ការ​និយាយថា រដ្ឋបាល​ជលផល​ឃុបឃិត​កន្លងមក​មិន​បង្ក្រាប និង​ការផាកពិន័យ​បាន​លុយ​៧​លាន​កន្លះ មិន​ធ្វើ​លិខិតស្នាម យកលុយ​ចែកគ្នា​ចាយ​នោះ​ជា​រឿង និយាយ​បំភ្លៃ​ការ ពិត​ទាំងស្រុង សម័យនេះ​អត់​អ្នកណា​ហ៊ាន​ធ្វើបែបនេះ​ទេ​។ លោក​បាន​បន្តថា ការចាប់​រថយន្ត​ដឹក​ត្រី​ខាង លើ នេះ នគរបាល​សេដ្ឋកិច្ច​ខេត្ត​ជា​អ្នក​ចាប់​ដោយមាន​ការអនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​ខេត្ត​ដោយ​ចាច់ រថយន្ត​២ គ្រឿង​ដឹក​ត្រី​មកពី​ឃុំ​កំពង់​លួង ស្រុក​ក្រគរ និង​១​គ្រឿង​ទៀត​ដឹក​ត្រី​ចេញពី​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ មិនបាន សហការ​ជាមួយ​ជំនាញ​ទេ​ពេល​ចាប់បាន​ទើប​ប្រគល់អោយ​ជំនាញ​លោក​ពិនិត្យ​និង​ផាកពិន័យ​តាមផ្លូវ​ច្បាប់ រឿង​អី​ដែល​សមត្ថកិច្ច​ជំនាញ​ជលផល​យកលុយ​នេះ​ចែកគ្នា​ចាយ​បាន​នោះ​។​
#​ការបង្ក្រាប​បទល្មើស​នេសាទ​តាមផ្លូវ​ច្បាប់​គឺ​សមត្ថកិច្ច​នគរបាល ត្រូវ​ហៅ​ជំនាញ​ជលផល​ចូលរួម បង្ក្រាប​ព្រោះ​ការកសាង​សំណុំរឿង​ផាកពិន័យ ឬ​បញ្ជូនទៅ​តុលាការ​គឺ​និតិ​វិធី​របស់​ជំនាញ​ជលផល​។ ចំណែក ការចាប់​ផាកពិន័យ​វិញ​គួរតែមាន​ការយោគយល់​ចំពោះ​ប្រជាពលរដ្ឋ​ខ្លះៗ មិនត្រូវ​តឹងតែង​ពេក​ឡើយ​៕
​ដោយ រិ​ទ្ធិ ជ័យ
​ ​

​ ​
​ ​


http://ift.tt/eA8V8J
នគរបាល​សេដ្ឋកិច្ច​ចាប់​រថយន្ត​ដឹក​ត្រី​៣​គ្រឿង អត់​លិខិតស្នាម​ប្រគល់ជូន​រដ្ឋបាល​ជលផល ផាក​ពី​ន័យ​ប្រាក់​ចំនួន​៧៥០​ម៉ឺន​រៀល​ នគរបាល​សេដ្ឋកិច្ច​ចាប់​រថយន្ត​ដឹក​ត្រី​៣​គ្រឿង អត់​លិខិតស្នាម​ប្រគល់ជូន​រដ្ឋបាល​ជលផល ផាក​ពី​ន័យ​ប្រាក់​ចំនួន​៧៥០​ម៉ឺន​រៀល​ Reviewed by yim PH on 8:37 AM Rating: 5

Entertainment

ads
Powered by Blogger.