Insurance

728x90

ផ្លូវ​ធ្វើ​ដំណើរ​​​ដែល​ល្បី​ថា​​គ្រោះ​ថ្នាក់​ជាង​គេ​​លើ​​លោក​

​ផ្លូវ​​តាម​តំបន់​ពិបាក​ឆ្លង​កាត់​ជា​ច្រើន​ត្រូវ​បាន​គេ​សាងសង់​ឡើង ​សម្រាប់​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​​​ និង​ឆ្លង​​ឧបសគ្គ​​ផ្សេងៗ​ដើម្បី​ឲ្យ​​​ឆាប់​ទៅ​ដល់​គោលដៅ។​ ​មាន​ផ្លូវ​​មួយ​ចំនួន​ មើល​ទៅ​ទៅ​គួរ​ឲ្យ​ខ្លាច​​​ និង​​តម្រូវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ក្នុង​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់។ ជាក់ស្ដែង​ដូច​ផ្លូវ​ទាំង​៥ខាង​ក្រោម​នេះ​ជា​ដើម ដែល​ត្រូវ​បាន​គេ​​ល្បី​ថា​មាន​គ្រោះ​ថ្នាក់​ជាង​គេ​​បំផុត​​៖

 

១. ផ្លូវ​​ Altantic Ocean ប្រទេស​ន័រវែស

 

1

 

​​មាន​ប្រវែង​៨,៣គីឡូម៉ែត្រ​ និង​ត្រូវ​ចំណាយ​ពេល​៣០​នាទី​​ដើម្បី​ធ្វើ​ដំណើរ​ឆ្លង​កាត់។ ផ្លូវ​មួយ​នេះ​ត​ភ្ជាប់​ដោយ​ស្ពាន​ចំនួន​៨​ និង​សង់​ពី​លើ​កោះ​នៃ​មហា​សមុទ្រ​អាត្លង់ទិច​ខាង​ជើង​​​។ នៅ​ពេល​មាន​ព្យុះ​​បោក​បក់​មក​លើ​ផ្លូវ​​នេះ ​គឺ​មាន​សភាព​គួរ​ឲ្យ​ខ្លាច។

 

២. ផ្លូវ ​South Yungas Road ប្រទេស​បូលីវី

 

2

 

​មាន​ប្រវែង​​​​ជាង​៦៩​គីឡូ​ម៉ែត្រ​ និង​ជា​ផ្លូវ​តែ​មួយ​គត់​សម្រាប់​​ឆ្លង​ទៅ​ភូមិ​​នៅ​តំបន់ ​Yungas ។ ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​នេះ​​ប្រឈម​នឹង​ហានិភ័យ​ដល់​ជីវិត​បើ​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​ទេ​នោះ។ ​ជា​រៀង​រាល់​ឆ្នាំ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ជា​ច្រើន​បាន​កើត​ឡើង​នៅ​ទី​នោះ​ និង​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជា​ច្រើន។

 

៣. ផ្លូវ​ឆ្លង​កាត់​ទន្លេ​ Vitim ក្នុង​តំបន់​ស៊ីបេរី

 

3

​​​
ជា​ផ្លូវ​ស្ពាន​ដែល​មាន​ប្រវែង​៦០០​ម៉ែត្រ​ កម្ពស់​១៥​ម៉ែត្រ​។ វា​ជា​​ផ្លូវ​តូច​​ចង្អៀត​ និង​មាន​គ្រោះ​ថ្នាក់​បំផុត។ ​អំឡុង​ពេល​​​រដូវ​រងា​​​ និង​រដូវ​ភ្លៀង​ដែល​មាន​ព្យុះ​ភ្លៀង​បោក​បក់ ​គឺ​ជា​​ទិដ្ឋភាព​​គួរ​ឲ្យ​ខ្លាច។

 

៤. ផ្លូវ​ Shyari ប្រទេស​ឥណ្ឌា​

 

4

 

ជា​ផ្លូវ​​កាត់​រូង​ថ្ម​ដែល​ឆ្លង​ពី​តំបន់ ​Shyari ទៅ ​Ishtyari ។ នៅ​រដូវ​ភ្លៀង​ មាន​​ភាព​លំបាក​ និង​មាន​សភាព​គ្រោះ​ថ្នាក់​​ក្នុង​ការ​ធ្វើ​ដំណើរ ដោយ​សារ​ផ្លូវ​​​​​រអិល​ដោយ​​ភក់​ជ្រាំ​​។

 

៥. ផ្លូវ​​​​លើ​ចង្កេះ​ជួរ​ភ្នំ​ហិមាល័យ​ អាស៊ី​ខាង​ត្បូង

 

5

 

ជា​ផ្លូវ​​​​តូច​ចង្អៀត​ និង​សំបូរ​ទៅ​ដោយ​ដុំ​ថ្ម​ ដែល​ស្ថិត​នៅ​លើ​ជម្រាល​ភ្នំ​ដែល​​មាន​គ្រោះ​ថ្នាក់​បំផុត ​។​ ពេល​ខ្លះ​ផ្លូវ​នេះ​មាន​ព្រិល​ពាស​ពេញ​ និង​មាន​ទឹក​ធ្លាក់​ពី​ខាង​លើ​មក ដែល​បង្ក​​ជា​គ្រោះ​ថ្នាក់​ដោយ​​សារ​ការ​រអិល​បាន​៕​​​​

 

ចុច​អាន៖ ​​ផ្លូវ​តាម​​​ចំណោត​​ភ្នំ​​​នៅ​​ចិន​ គួរ​ឲ្យ​ខ្លាច​ តែ​គេ​សរសើរ​ថា​ស្អាត​អស់​ទាស់

 

ប្រែ​​សម្រួល៖ មាន រតនា
ប្រភព៖ ​storyeo

http://ift.tt/1FAooJt
ផ្លូវ​ធ្វើ​ដំណើរ​​​ដែល​ល្បី​ថា​​គ្រោះ​ថ្នាក់​ជាង​គេ​​លើ​​លោក​ ផ្លូវ​ធ្វើ​ដំណើរ​​​ដែល​ល្បី​ថា​​គ្រោះ​ថ្នាក់​ជាង​គេ​​លើ​​លោក​ Reviewed by yim PH on 2:16 PM Rating: 5

Entertainment

ads
Powered by Blogger.