Insurance

728x90

G.E.M Tang រង​ការ​រិះគន់​ដូច​ព្យុះ​រឿង​យក​ iPhone មក​វាយ​ពីងប៉ុង

ថ្មី​ៗ​នេះ តារា​ចម្រៀង​ហុងកុង G.E.M Tang ត្រូវ​បាន​មហាជន​រិះគន់​យ៉ាង​ចាស់​ដៃ បន្ទាប់​ពី​​នាង​បាន​បង្ហោះ​វីដេអូ​លេង​វាយ​ពីងប៉ុង ជាមួយ​អ្នក​គ្រប់គ្រង ដោយ​ប្រើ​ទូរសព្ទ​ដៃ iPhone។

 

GEMTang

 

តារា​វ័យ ២៣ឆ្នាំ​រូប​នេះ​បាន​បង្ហោះ​វីដេអូ​លេង​ពីងប៉ុង ដោយ​សរសេរ​ភ្ជាប់​ថា “នេះ​គ្រាន់​តែ​ជា​ការ​ចែក​រំលែក​អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​ធ្វើ​នៅ​ពេល​សម្រាក​ពី​ការងារ​ប៉ុណ្ណោះ។ Steve Jobs ពិត​ជា​​​អស្ចារ្យ​មែន។ បើ​គ្មាន​គាត់ ពួក​យើង​មិន​អាច​មាន​ដង​វាយ​ពីងប៉ុង​ល្អ​បែប​នេះ​ទេ!”។

 

ខណៈ​ដែល​វីដេអូ​នេះ​គ្រាន់​តែ​ជា​ការ​កម្សាន្ត​សម្រាប់ G.E.M អ្នក​លេង​អ៊ីនធឺណិត​ភាគ​ច្រើន​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​មួយ​នេះ។ អ្នក​លេង​អ៊ិនធឺណិត​ម្នាក់​បាន​បញ្ចេញ​យោបល់​ថា “អ្នក​មាន​លុយ​ប៉ុណ្ណឹង​វា​យ៉ាង​ម៉េច? ទូរសព្ទ​ដៃ​ប្រើ​សម្រាប់​តេ​រក​គ្នា មិន​មែន​សម្រាប់​វាយ​ពីងប៉ុង​ទេ។ Steve Jobs ឈឺចិត្ត​ស្លាប់​ហើយ​បើ​គាត់​ឃើញ​បែប​នេះ”។ អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​ទៀត​និយាយ​ថា “អ្នក​គ្រាន់​តែ​ចង់​អួត​ពី​ទ្រព្យ​សម្បត្តិ​តែ​ប៉ុណ្ណោះ!”។

 

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ​សម្រាប់ G.E.M ដែល​ទទួល​រង​ការ​រិះគន់​បែប​នេះ។ តារា​ចម្រៀង​រូប​នេះ ធ្លាប់​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រិះគន់​ថា​ជា​តារា​វាយឬក មិន​ចេះ​គោរព​អ្នក​ដទៃ អំឡុង​ពេល​នាង​ចូល​ប្រឡង​ក្នុង​កម្មវិធី “I Am a Singer” ៕

 

 bkn-20150622195714624-0622_00862_001_03b

 

bkn-20150622195714624-0622_00862_001_02b

 

27ED2C5400000578-3053334-This_gem_sparkles_She_has_been_called_the_Chinese_version_of_Tay-m-137_1429841965235

 

ចុចអាន៖G.E.M Tang ត្រូវ​អ្នកគាំទ្រគប់​ដប​ទឹក​សុទ្ធ​ដាក់ ពេល​កំពុងច្រៀង

ចុចអាន៖ស្គាល់ Taylor Swift ចិន​អត់?

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ lollipop

http://ift.tt/1LthPAE
G.E.M Tang រង​ការ​រិះគន់​ដូច​ព្យុះ​រឿង​យក​ iPhone មក​វាយ​ពីងប៉ុង G.E.M Tang រង​ការ​រិះគន់​ដូច​ព្យុះ​រឿង​យក​ iPhone មក​វាយ​ពីងប៉ុង Reviewed by yim PH on 2:46 PM Rating: 5

Entertainment

ads
Powered by Blogger.