Insurance

728x90

ស្មាតហ្វូន​៥​ម៉ូដែល​មាន​ឈ្មោះ​​ក្នុង​បញ្ជី​ Guinness World Record​

ជា​រឿង​មួយ​ដ៏​ចម្លែក​ ដែល​សូម្បី​តែ​ស្មាតហ្វូន​ក៏​អាច​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ Guinness World Record ​ហើយ​មិន​មែន​តែ​មួយ​ម៉ូដែល​ទេ​ គឺ​ដល់​ទៅ​ប្រាំ​ម៉ូដែល​ឯ​ណោះ។

ខាង​ក្រោម​នេះ​គឺ​ជា​ស្មាតហ្វូន​ចំនួន​៥​ ដែល​មាន​សមត្ថភាព​អាច​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ Guinness World Record៖

 

១. LG G4

 

LG

 

កាល​ពី​ថ្មី​ៗ​នេះ​ LG G4 បាន​បំបែក​ឯតទគ្គកម្ម​​ថ្មី​ដោយ​សារ​តែ​ទូរសព្ទ​នេះ​អាច​ថត​រូប​ Selfie​ បាន​ច្រើន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ គឺ​ថត​បាន​ចំនួន​ ៧៤៦​សន្លឹក​ក្នុង​រយៈ​ពេល​២​ម៉ោង។ ពី​មុន​​ស្មាតហ្វូន​ដែល​គ្រង​តំណែង​ឯតទគ្គកម្ម​នេះ​គឺ​ Samsung Galaxy A3​ និង​ A5 ដែល​​ថត​​រូប​ Selfie​ បាន​ចំនួន​៥៣១​សន្លឹក​ ក្នុង​រយៈពេល​ដូច​គ្នា។

 

២. Gionee Elife S5.1

 

2

ទូរសព្ទ​របស់​ប្រទេស​ចិន​មួយ​នេះ​ទទួល​បាន​តំណែង​ជា​ទូរសព្ទ​ដែល​​មាន​កម្រាស់​ស្ដើង​ជាង​គេ​នៅ​លើ​ពិភព​លោក​ គឺ​មាន​កម្រាស់​ត្រឹម​តែ​ ៥,១​មម​តែ​ប៉ុណ្ណោះ។ ​មួយ​ខែ​ក្រោយ​មក​ក៏​មាន​​​ទូរសព្ទ​ចិន​មួយ​ម៉ូដែល​​ទៀត​បាន​ដណ្ដើម​យក​តំណែង​ពី​ទូរសព្ទ​នេះ។

 

៣. Oppo R5

 

3

Oppo R5 គឺ​ជា​ទូរសព្ទ​ដែល​​ទាញ​ទម្លាក់​​ទូរសព្ទ​ Gionee Elife S5.1​ ចេញ​ពី​បញ្ជី​ Guinness World Record ក្នុង​តំណែង​ជា​ទូរសព្ទ​ដែល​មាន​កម្រាស់​ស្ដើង​ជាង​គេ​វិញ​ម្ដង​ គឺ​​មាន​កម្រាស់​ត្រឹម​តែ​ ៤,៨៥​មម​តែ​ប៉ុណ្ណោះ។

 

៤. HTC One

 

4

 

HTC One​ បាន​បង្កើត​ឯតទគ្គកម្ម​ Guinness World Record​ ថ្មី​ដោយ​សារ​ក្រុមហ៊ុន​ HTC​ បាន​​បង្កើត​ផ្ទាំង​មួយ​ផ្គុំ​ឡើង​ពី​ទូរសព្ទ​ HTC One​ ចំនួន​៤០០​គ្រឿង​ អាច​បង្ហាញ​រូប​ភាព​​​ដែល​ស៊ីមេទ្រី​គ្នា​បាន​​យ៉ាង​ល្អ។

 

៥. LG Optimus 2X

 

5

 

​បាន​​បង្កើត​ឯតទគ្គកម្ម​ Guinness World Record​ ​ក្នុង​នាម​ជា​ស្មាតហ្វូន​ដែល​មាន​ CPU​ ប្រភេទ​ dual-core​ ដំបូង​គេ​នៅ​ឆ្នាំ​​២០១១។

 

-ចុច​អាន៖ Samsung បង្ហាញ​​រថយន្ត​មាន​​អេក្រង់​​ក្រោយ​ ​ងាយ​ស្រួល​អ្នក​បើក​​វ៉ា

 

ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង​
ប្រភព​៖ phonearena

http://ift.tt/1fzJQcR
ស្មាតហ្វូន​៥​ម៉ូដែល​មាន​ឈ្មោះ​​ក្នុង​បញ្ជី​ Guinness World Record​ ស្មាតហ្វូន​៥​ម៉ូដែល​មាន​ឈ្មោះ​​ក្នុង​បញ្ជី​ Guinness World Record​ Reviewed by yim PH on 2:16 PM Rating: 5

Entertainment

ads
Powered by Blogger.