Insurance

728x90

Pey Pey Dy ត្រៀម​ចេញ​មុខ​ក្នុង​រឿង​ថ្មី

Pey Pey Dy នឹង​ចូលរួម​ថត​រឿង​ថ្មី​របស់​ផលិតកម្ម Mega Film នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ​ក្នុង​នាម​ជា​តួ​សំខាន់​ម្នាក់ ដោយ​បាន​ចរចា​គ្នា​រួច​ស្រេច​ហើយ​នោះ។

 

18529_884282888296965_7275638170654406912_n3
តារា Facebook ដដែល​បញ្ជាក់​ថា រូប​គេ​សម្ដែង​ជា​តួ​ស្រប​តាម​ចរិត​ពី​ធម្មជាតិ និង​តុប​តែង​ខ្លួន​ជា​ស្ត្រី​អាជីវករ​ម្នាក់​លក់​អីវ៉ាន់​នៅ​ក្នុង​ផ្សារ។ តួ​ល្បី​លើ​បណ្ដាញ​សង្គម​រូប​នេះ​បន្ថែម​ថា នេះ​ជា​រឿង​ទី​៦​ហើយ​ ដែល​រូប​គេ​បាន​ចូលរួម​សម្ដែង និង​បាន​ចាត់​ទុក​ថា ជា​រឿង​ងាយ​សម្រាប់​រូប​គេ ព្រោះ​បាន​អនុវត្តន៍​ជា​ប្រចាំ​ទៅ​ហើយ​កន្លង​មក ជា​ពិសេស​លើ​បណ្ដាញ​សង្គម ធ្វើ​ឱ្យ​មនុស្ស​ម្នា​ជា​ច្រើន​បាន​ស្គាល់​រូប​គេ។

 

Pey Pey Dy បញ្ជាក់​ថា៖“ភាគ​ច្រើន អ្នក​ដឹក​នាំ​រឿង គាត់​មើល​ពី​អត្តចរិត ដល់​ពេល​ទម្លាក់​សាច់​រឿង​មក វា​អត់​សូវ​លំបាក​ក្នុង​លេង​ទេ គឺ​ត្រូវ​ទៅ​នឹង​អត្តចរិត​របស់​យើង”។ រូប​គេ​មិន​អាច​បង្ហើប​ពី​ចំណង​ជើង​រឿង​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ក្នុង​ហេតុ​ផល​ថា អាច​នឹង​មាន​ការ​ផ្លាស់ប្ដូរ។ ប៉ុន្តែ​រឿង​ដែល​ពិត​ប្រាកដ​នោះ​រូប​គេ​កំពុង​មើល​ខ្លឹម​សារ​រឿង និង​ត្រៀម​សម្ដែង។

 

ទោះ​បី​ជា​យ៉ាង​ណា អតីត​ជំនួយ​ការ​របស់​តារា​ចម្រៀង ពេជ្រ សោភា ខាង​លើ​បន្ថែម​ថា ការ​ចូលរួម​ថត​កុន​កន្លង​មក បាន​ធ្វើ​ឱ្យ​ប្រជាប្រិយភាព​មាន​ការ​កើន​ឡើង​គួរ​កត់​សម្គាល់។ យុវជន​រូប​នេះ​អះអាង​ថា សប្បាយ​ចិត្ត​នៅ​ពេល​សមិទ្ធផល​កុន​ទាំង​អស់​មាន​ការ​គាំទ្រ​ពី​ទស្សនិកជន។ ចំណែក​កុន​ថ្មី​នេះ Pey Pey Dy អះអាង​ថា នឹង​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព។

 

pey pey dy
ស្រដៀង​គ្នា​នេះ​ដែរ​លោក វ៉ន ប៊ុនស៊ីម ចាងហ្វាង​ផលិតកម្ម Mega Film ក៏​សុំ​រក្សា​សិទ្ធ​មិន​ទាន់​បញ្ចេញ​ចំណង​ជើង​រឿង​ថ្មី​នេះ​ដែរ។ ប៉ុន្តែ​លោក​ឱ្យ​ដឹង​ថា បាន​កំណត់​ទីតាំង​ថត​រួច​ហើយ និង​កំពុង​តាម​ដាន​អាកាសធាតុ​ជាក់​ស្ដែង ជា​ហេតុ​ធ្វើ​ឱ្យ​ពេល​វេលា​អាច​មាន​ការ​ផ្លាស់ប្ដូរ។ គម្រោង​នឹង​ចាប់​ផ្ដើម​ខែ​កក្កដា​នេះ។

 

ចាងហ្វាង​ផលិតកម្ម​រូប​នេះ​បន្ថែម​ថា មូលហេតុ​នាំ​ឱ្យ​លោក​សម្រេច​ចិត្ត​ថត​រឿង​ថ្មី​នេះ ការ​គាំទ្រ​វិស័យ​ភាពយន្ត​មាន​ការ​កើន​ឡើង ជា​ពិសេស​នៅ​ក្នុង​ស្រទាប់​យុវវ័យ។ ផលិតកម្ម​កាន់​តែ​ច្រើន​ក៏​ចាប់​អារម្មណ៍​ផលិត​ភាពយន្ត និង​ខិតខំ​ធ្វើ​ការងារ​នេះ​ដែរ ធ្វើ​ឱ្យ​លោក​ចង់​ចូលរួម​ចំណែក​ជាមួយ​ពួក​គេ ដើម្បី​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ភាពយន្ត។ ម្យ៉ាង​ទៀត វណ្ណកម្ម​ដំបូង​រឿង “កំណប់​ឪ​ខ្ញុំ” មាន​ការ​គាំទ្រ​ពី​ទស្សនិកជន សមស្រប​តាម​អ្វី​ដែល​ចង់​បាន។

 

ចំពោះ​ការ​សម្រេច​ចិត្ត ជ្រើសរើស Pey Pey Dy ចូលរួម​សម្ដែង ក៏​ព្រោះ​រូប​គេ​មាន​ប្រជាប្រិយភាព​ស្រាប់ និង​មាន​សមត្ថភាព​ក្នុង​ការ​សម្ដែង ខណៈ​សាច់​រឿង​ត្រូវ​ទៅ​នឹង​អត្តចរិត​របស់​គេ៕

 

អាន​អត្ថបទ៖ ពាក្យ​ ១ ​ឃ្លា ម៉េង កែវពេជ្ជតា តែង​ផ្ដាំ​កូន​ទាំង​ពីរ​រស់​នៅ​អូស្ត្រាលី

អាន​អត្ថបទ៖ អ្នកស្រី ​ឌីសាវ៉េត​ អួល​ដើមកពេល​ដឹង​ថាអង្គការតា ​ហ៊្វុយសូ​ ជិត​ដាច់​ពោះ

 

10897351_10152568941470703_10152568902815703_62406_1957_b

អត្ថបទ៖ សំ ជំនាញ

http://ift.tt/1BNIbuk
Pey Pey Dy ត្រៀម​ចេញ​មុខ​ក្នុង​រឿង​ថ្មី Pey Pey Dy ត្រៀម​ចេញ​មុខ​ក្នុង​រឿង​ថ្មី Reviewed by yim PH on 10:15 AM Rating: 5

Entertainment

ads
Powered by Blogger.