ទំនាស់គណៈកម្មការនិងចៅអធិការនៅវត្តបន្ទាយធ្លកមានគេលួចបាញ់គ្រាប់ចំពាមកៅស៊ូរបួសព្រះសង្ឃ២អង្គ ព្រះអនុគុណស្រុកបង្ខំព្រះទ័យដកចៅអធិការ និងព្រះសង្ឃទាំងអស់ចេញពីវត្ត
ខេត្តកំពង់ឆ្នាំង៖ អធិករណ៍ជាយូរមកហើយមួយ បានក្លាយជាអំពើហិង្សាលួចបាញ់គ្រាប់ចំពាមកៅស៊ូ ធ្វើអោយព្រះគ្រូចៅអធិកាវត្តនិងនេន១អង្គ រងរបួសស្រាល និងជាចុងក្រោយដើម្បីបញ្ចប់អធិករណ៍ខាងលើនេះ ព្រះអនុគណស្រុក សម្រេចព្រះទ័យដកព្រះគ្រូចៅអធិការវត្ត និងព្រះសង្ឃនៅក្នុងវត្ត ទៅគង់នៅវត្តផ្សេង។ ហេតុការណ៍ទំនាស់ ក្លាយហិង្សាបង្ករបួសស្នាមពេលចុងក្រោយនេះបានកើតឡើង នៅយប់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៥ នៅវត្តព្រះជ័យឥន្ទ្រាហៅ វត្តព្រះបន្ទាយធ្លក ស្ថិតនៅក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរណ៌ ។
ព្រះគ្រូចៅអធិការព្រះនាម ឡៃ សៀងហ៊ុន ព្រះជន្ម៣៣ព្រះវស្សា គង់នៅវត្តព្រះជ័យឥន្ទ្រាហៅ វត្តព្រះបន្ទាយធ្លកបាន មាន សង្ឃដីកាថា៖ ប៉ុន្មានយប់កន្លងទៅនេះ មានជនពុំស្គាល់មុខ បានបាញ់គ្រាប់ជំពាមកៅស៊ូ សំដៅមកលើកុដិចំអាត្មាបណ្តាល អោយ រងរបួសស្រាល ក្នុងនោះលោកនេនមួយអង្គ ព្រះនាម តុន សុជា ព្រះជន្ម១៦វស្សា ក៏បានរងរបួសដែរ ។ដោយសារតែ បែបនេះអាត្មា បានប្រាប់អាជ្ញាធរមូលដ្ឋាន និងបានចាត់អោយប្រជាការពារភូមិម្នាក់ឈ្មោះ រ៉ាយ សារ៉ុម ហៅជ័យ មកជួយ ការពារអាត្មា ។
ព្រះគ្រូចៅអធិការវត្តមានសង្សដីការទៀតថា៖ ក្រោយពីមានអ្នកការពារអាត្មា ជនពុំស្គាល់មុខទាំងនោះបានគុំគួន បែរជាត្រឡប់ ទៅបាញ់ចំពាមកៅស៊ូដាក់ផ្ទះប្រជាការពារម្នាក់នោះទៅវិញ ជាក់ស្តែងនៅយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ ក្រុមជនមិនស្គាល់ មុខទាំងនោះបានបាញ់គ្រាប់ចំពាមចូលផ្ទះឈ្មោះ រ៉ាយ សារ៉ុម ជាថ្មីម្តងទៀត បណ្តាលអោយកូនស្រី គាត់អាយុ១៣ឆ្នាំម្នាក់ បាន រងរបួស។
លោក ប៊ិន សុផាន មេឃុំផ្សារ ស្រុកបរិបូរណ៌ បាននិយាយអោយដឹងថា៖ក្រោយពីទទួលព័ត៏មាននៃទំនាស់ ថាមានគេ បាញ់គ្រាប់ ចំពាមកៅស៊ូត្រូវរបួសកូនស្រីលោក រ៉ាយ សារ៉ុម លោកបានដឹកនាំក្រុមប្រឹក្សាឃុំ ប្រជាការពារ និងប្រជាពលរដ្ឋប្រមាណ២០នាក់ ទៅផ្ទះកើតហេតុ ប៉ុន្តែពេលទៅដល់ក្រុមមិនស្គាល់មុខទាំងនោះបានរត់គេចខ្លួនអស់ និងបានឯកភាពគ្នាដាក់កំលាំងប្រជាការ ពារនៅផ្ទះជនរងគ្រោះរហូតដល់ភ្លឺ ។
នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ ព្រះអនុគុណស្រុកបរិបូរណ៌ ព្រះនាម អៀន សារឿន រួមនិងមន្ត្រីសង្ឈ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចំណុះជើងវត្តមួយចំនួនទៀតបាននិមន្ត ទៅកាន់វត្តកើតហេតុធ្វើការប្រជុំដោះស្រាយ។ ក្រោយពីបានប្រជុំ ពិភាក្សា ពិគ្រោះយោបល់គ្នារួចមក ព្រះអនុគុណស្រុក បានសំរេចព្រះទ័យ និមន្តព្រះគ្រូចៅអធិការវត្តព្រះជ័យឥន្ទ្រាហៅវត្ត ព្រះ បន្ទាយធ្លក រួមនិងព្រះសង្ឈ៣អង្គនៅក្នុងវត្ត អោយទៅគង់បណ្តោះអាសន្ន នៅវត្តព្រះឥន្ទទេព ស្ថិតនៅក្នុងឃុំមេលំ ស្រុកបរិ បូរណ៌ បើទោះបីនៅ ព្រឹកនោះមានការតវ៉ាពីប្រជាពលរដ្ឋប្រមាណ ៣០-៤០នាក់គាំទ្រព្រះចៅអធិការជាអ្នករងគ្រោះក្តី ។
ព្រះអនុគណស្រុកមានសង្ឈដីកាថា៖ បើពុទ្ឋបរិស័ទ្ធ លោកតា លោកយាយ ចង់បានលោកគ្រូចៅអធិកាវត្ត ទៅគង់នៅវត្តបន្ទាយ ធ្លកវិញ ត្រូវធ្វើលិខិតស្នាមជាលាក់ល័ក្ខណអក្សរស្នើរសុំ និងទទួលខុសត្រូវលើសុវត្ថិភាពព្រះគ្រូចៅអធិការ និងព្រះសង្ឈ ខាង លើនេះ ទើបអាត្មាយល់ព្រមអោយត្រឡប់មកវិញ។
អធិករណ៍ក្លាយជាអំពើហឹង្សាបង្ករបួសស្នាមដល់ព្រះសង្ឃខាងលើនេះ ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋាននិយាយថា៖បញ្ហានេះ កើតឡើងដោយសារជំទាស់ដ៏យូរឆ្នាំ រវាងព្រះគ្រូចៅអធិការវត្ត ជាមួយគណកម្មការនិងអាចារ្យវត្ត ដែលគ្មានរឿងអ្វីក្រៅពី បច្ច័យ របស់វត្តចាយវាយមិនឯកភាពគ្នានោះឡើយ។ប្រជាពលរដ្ឋគាំទ្រលោកនិយាយថា៖ការលួចបាញ់គ្រាប់ចំពាមចំព្រះសង្ឃគឺជាអំពើបាបដ៏ធ្ងន់ធ្ងរក្នុងការគោរពប្រតិប្តព្រះពុទ្ធសាសនាដែលសមត្ថកិច្ចត្រូវតែស្រាវជ្រាវចាប់ជនដៃដល់អោយបានយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ និងត្រូវធ្វើការបោះឆ្នោតជ្រើសរើសគណកម្មការវត្តថ្មីទៅ ទើបបានសុខ និងទើបមានព្រះសង្ឍធ្វើបុណ្យក្នុងវត្ត៕ ដោយ រិទ្ធិជ័យ
http://ift.tt/1NW9JPy