Insurance

728x90

មួយ​ព្រឹក​ម៉ូតូ​ហុងដា​ឌ្រី​ម​២​គ្រឿង ត្រូវ​ចោរ​កាច់ក​យក​ពី​ក្រុង​កំពង់ឆ្នាំង​ដោយ​សុ​វត្តិភាព​អ្នក​ទុក​ម៉ូតូ​គួរ​ចាក់សោរ​ជ​ន្ទ​ល់​ទើប​សុ​វត្តិភាព​

​ខេត្តកំពង់ឆ្នាំង​៖ ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី​ឆ្នាំ​២០១៥​ចំនួន​២​គ្រឿង ត្រូវបាន​ក្រុមចោរ​ដៃ​ឆើត​មក​កាច់ក​យក​យ៉ាង​ងាយ​តែមួយ​ពព្រិច​ភ្នែក នៅក្នុង​រយៈពេល​តែ​ជាង​មួយ​ម៉ោង នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៥ ករណីនេះ​បានកើត​ឡើង​នៅមុខ​សាលា​ម​ត្តេ​យ្យ​មិត្តភាព ក្នុងភូមិ​ឡ​ទឹកត្រី និង​មុខផ្ទះ​ពេទ្យ ឯកជន​មួយ ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ករណី​ទី​១ បុរស​ម្នាក់​បានមក​យក​កូន​ដែល​រៀប នៅក្នុង​សាលា​ម​ត្តេ​យ្យ​មិត្តភាព នៅវេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ដោយបាន​ទុក​ម៉ូតូ​ចាក់សោ​រក ចោល ក្នុង​ដី​ភូមិ​គេ​មួយ​នៅក្បែរ​សាលា​នោះ នៅពេល​ចូល​យក​កូន​ប្រមាណ​៥​នាទី​ចេញមក​វិញ ក៏ត្រូវ​ក្រុមចោរ កាច់ក​យក​ម៉ូតូ​បាត់​តែម្តង​។​

​ករណី​ទី​២ វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក បុរស​ម្នាក់ទៀត​បាន​ចត​ម៉ូតូ​ចាក់សោ​រក​ទុកចោល​នៅក្បែរ ផ្ទះ​ពេទ្យ​ឯកជន​មួយ ដើរចូល​ក្នុង​តែមួយ​ភ្លែត អ្នកជិតខាង​បានឃើញ​ក្រុមចោរ​គ្នា​២​នាក់​ជិះ​ម៉ូតូ មកដល់ ម្នាក់​បាន​ចុះទៅ​កាច់ក​ម៉ូតូ បើក​ចេញ​ភ្លាម​ក្រោយខ្នង​ម្ចាស់ ពេលនោះ​អ្នកជិតខាង​បាន ស្រែក ចោរលួច ម៉ូតូៗ​…!! ប៉ុន្តែ​គ្មាន​អ្នក​ជួយ​ដេញចោរ​នោះ​ទាន់​ឡើយ​។​ភ្លាមៗ​នោះដែរ​សមត្ថកិច្ច​នគ​របាល គ្រប់​ប៉ុស្តិ៍ ក្នុង​ក្រុង​កំពង់ឆ្នាំង បាន​បញ្ចេញ​កម្លាំង​ពួក​ស្ទាក់​គ្រប់​ច្រក នៅក្នុង​ក្រុង​ប៉ុន្តែ​មិនបាន​រកឃើញ ដាន ក្រុមចោរ​ទាំង​២​ក្រុម​នោះឡើយ គឺ​ពួកវា​បាន​យក​ម៉ូតូ​ទាំង​២​គ្រឿង​ដោយ​សុ​វត្តិភាព​។​

​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​អោយដឹងថា​៖​ក្រុមចោរ​ទាំង​២​ក្រុម​ខាងលើនេះ គឺជា​មុខសញ្ញា​មកពី​ក្រៅ​ខេត្ត ពួកវា​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​ជំនាញ​ណាស់ និង​អាចមាន​បក្ខ​ពួកវា​ជួយ​លាក់​បំពួន​ពួកវា​នៅក្នុង ក្រុង​កំពង់ឆ្នាំង​។​រូបភាព​ដែល​ពួកវា​កាច់ក​ម៉ូតូ​យក​បា​តើ​នោះ​គឺ​ប្រើ​ដែក​អក្ស​រអិល រុក​ក្នុង​រន្ធ​សោរ​ម៉ូតូ​មូល​បំបែក​គ្រាប់​សោរ បញ្ឆេះ​ជិះ​យកទៅ​តែម្តង​។​ ​សមត្ថកិច្ច​បានបញ្ជាក់​អោយដឹងថា​៖​វិធានការ​ទប់ស្កាត់​កុំអោយ​ពួកវា​កាច់​សោរ​យក​ម៉ូតូ​បាន​នោះ គឺ​ត្រូវ​ប្រើ​សោរ​ល្អៗ​(​សោរ​សូឡិច​)​ចាក់​ជ​ន្ទ​ល់​ម៉ូតូ​ទើប​ធានា​សុ​វត្តិភាព​បាន​៕ ដោយ រិ​ទ្ធិ ជ័យ ​

KA-09-07-2015-15 KA-09-07-2015-16


http://ift.tt/1Sb4fRy
មួយ​ព្រឹក​ម៉ូតូ​ហុងដា​ឌ្រី​ម​២​គ្រឿង ត្រូវ​ចោរ​កាច់ក​យក​ពី​ក្រុង​កំពង់ឆ្នាំង​ដោយ​សុ​វត្តិភាព​អ្នក​ទុក​ម៉ូតូ​គួរ​ចាក់សោរ​ជ​ន្ទ​ល់​ទើប​សុ​វត្តិភាព​ មួយ​ព្រឹក​ម៉ូតូ​ហុងដា​ឌ្រី​ម​២​គ្រឿង ត្រូវ​ចោរ​កាច់ក​យក​ពី​ក្រុង​កំពង់ឆ្នាំង​ដោយ​សុ​វត្តិភាព​អ្នក​ទុក​ម៉ូតូ​គួរ​ចាក់សោរ​ជ​ន្ទ​ល់​ទើប​សុ​វត្តិភាព​ Reviewed by yim PH on 10:24 PM Rating: 5

Entertainment

ads
Powered by Blogger.