រថយន្តព្រះវិហារជីងប៉ោវបុកម៉ូតូបុរសម្នាក់ដើរសំលៀងកាំបិតរងរបួសមធ្យមចចារគ្នា សង ជនរងគ្រោះអស់៣០០ដុល្លាបញ្ចប់រឿង
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ជិះម៉ូតូប្រកបមុខរបរដើរសំលៀងកាំបិត បានរងរបួសមធ្យម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដោយត្រូវរថយន្តរបស់ព្រះវិហារជីងប៉ោវ បើក បុកចំពីក្រោយ ករណីនេះបានកើតឡើងនៅម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ លើផ្លូវជាតិលេខ៥៣ ចន្លោះគីឡូម៉ែត្រលេខ២និងលេខ៣ ដែលស្ថិតនៅ ក្នុង ភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ។ #លោក ស សារិទ្ធ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលស្រែថ្មីបានអោយដឹងថា៖ បុរសរគ្រោះមានឈ្មោះ ពីម ប៊ិច អាយុ៥៥ឆ្នាំ រស់នៅភូមិគក ឃុំចូកកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃវែង 1F- 2063 ប្រកបមុខរបរជិះម៉ូតូដើរសំលៀងកាំបិតពូថៅ តាមភូមិ។
មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូពីលិចទៅកើត ដល់ចំណុចកើតហេតុមានរថយន្តម៉ាកតូយូតា ១គ្រឿងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2B- 2316 របស់ព្រះវិហារជីង ប៉ោវ មានទីតាំងនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដឹកបរិស័ទបានបើក មកពីក្រោយស្របទិសគ្នា និងបានគេចពីម៉ូតូ១គ្រឿងនៅខាងមុខ មកបុកចំកន្ទុយម៉ូតូជនរងគ្រោះ បណ្តាលអោយបុរសរគ្រោះ ដួលម៉ូតូត្រឡប់ត្រឡិនសន្លប់និងរងរបួសជាមធ្យម។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តនិងមិត្តភ័ក្ររបស់គេបានជួយសង្គ្រោះលាងរបួសអោយជនរងគ្រោះ និងបានសម្របសម្រួលជាមួយបុរសរងគ្រោះ ដោយបានចចារ ត្រូវរ៉ូវគ្នាក្នុងទឹកប្រាក់៣០០ដុល្លារ ជូនបុរសរងគ្រោះដើម្បីព្យាបាលរបួសបញ្ចប់រឿង។ #បុរសរងគ្រោះបាននិយាយអោយដឹងថា៖ ពួកគាត់មានគ្នា៣នាក់គឺគាត់ ប្អូនប្រុសបង្កើត និងក្មួយម្នាក់ទៀត បាននាំគ្នាជិះម៉ូតូមកពីផ្ទះនៅខេត្តព្រៃវែង ប្រកបមុខរបរដើរ សំ លៀង កាំបិតពូថៅអោយប្រជាពលរដ្ឋតាមមូលដ្នាន រហូតមកដល់ខេត្ត កំពង់ឆ្នាំងមានរយៈពេល៦ថ្ងៃមកហើយ ក៏ជួបគ្រោះថ្នាក់ខាងលើនេះតែម្តង។ ក្រោយពីព្យាបាលរបួសរួចនៅព្រឹកនេះគាត់និងត្រូវជួលរថយន្ត១គ្រឿង ដឹកម៉ូតូ៣គ្រឿងរបស់គាត់ ប្អូនគាត់ និងក្មួយគាត់ និងរូបគាត់ ធ្វើដំណើរទៅលំនៅដ្ឋានក្នុងខេត្តព្រៃវែងវិញ។
បុរសរងគ្រោះ ក៏សូមអរគុណផងដែរដល់អ្នកយកព័ត៌មានយើងដែលបានជួយឌុបរូប គាត់តាមម៉ូតូមកព្យាបាលរបួសនៅផ្ទះពេទ្យឯកជនមួយនៅក្នុងក្រុងកំពង់ឆ្នាំង និងអរគុណផងដែរដល់សមត្ថកិច្ចនគរបាលមូលដ្ឋាន ដែលបានឃាត់រថយន្តបង្កអោយពួកគេទទួលខុសត្រូវ ចេញប្រាក់ដ៏សមរម្យ ជួយព្យាបាលរបួសអោយគាត់៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1gL1cE2