រថយន្តកុងតៃនឺសង្ស័យដាច់ហ្វ្រាំងរ៉េចង្កូតប៉ះម៉ូតូស្លាប់១នាក់ របួសធ្ងន់ស្រាល២នាក់
ខេត្តព្រះសីហន៖ ស្ត្រីម្នាក់បានបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងបុរស២នាក់ទៀតបានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ មួយដែលបង្ក ឡើងដោយ រថយន្តកុងតៃនឺមួយគ្រឿងបើកក្នុងទិសដៅបញ្ជ្រាសគ្នា។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង ៦និង០០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចផ្លូវបំបែកចំណោទរ៉ា ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ប៉ូលីសចរាចរណ៍បានអោយដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹកព្រលឹមនេះបង្កឡើងដោយរថយន្តកុងតៃនឺមួយគ្រឿង ពណ៌ ស ពាក់ស្លាកលេខក្រុងព្រះសីហនុ -3A 0276 បើកបរដោយយុវជនម្នាក់ ឈ្មោះ ឈុំ ដាលិត្រ ភេទប្រុស អាយុ២៥ឆ្នាំ បានរត់គេចខ្លួនក្រោយកើតហេតុ។ រថយន្តបង្កជាកម្មសិទ្ឋរបស់ក្រុមហ៊ុនម៉ីងលាំង ដែលរួមដំណើរជាមួយអ្នកនាំទំនិញម្នាក់ទៀតឈ្មោះ ឌុច ពេទ្យ ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរជាបុគ្គលិករោងចក្រ តាក់សាន់ចោមចៅ មានទៅលំនៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពបន្ត ខណៈរថយន្តបានដាច់ហ្វ្រាំងរ៉េចង្កូតទៅប៉ះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេវេវពណ៌ក្រហមគ្មានស្លាកលេខ បើកបរដោយឈ្មោះ សុង ធាន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ មុខរបររត់ម៉ូតូឌុប (រងរបួសស្រាល) មានទិសដៅពីលិចទៅកើត រួមតំណើរជាមួយស្ត្រីម្នាក់ទៀតឈ្មោះ ចាន់ នី ភេទស្រី អាយុ៣១ឆ្នាំ(ស្លាប់នៅកន្លែងកើតហេតុ) មានមុខរបរជាកម្មាការនីរោងចក្រ មានទីលំនៅជាមួយអ្នកបើកបរម៉ូតូដែរ។
ជុំវិញករណីនេះផងដែរ បើយោងតាមសាក្សីនៅកន្លែងកើតហេតុបានអះអាងថា៖ នៅមុនកើតហេតុគេបានឃើញ រថយន្តបង្កបើកចុះចំណោទក្នុងទិសដៅចូលទៅកំពង់ផែ ប៉ុន្តែមកដល់ក្បែរកន្លែងមិនដឹងមូលហេតុអីស្រាប់តែរថយន្តរ៉េចង្កូតទៅខាងឆ្វេង ទាំងកំរោលរួចបានប៉ះជាមួយម៉ូតូមួយគ្រឿង និងបានបន្តទៅបុកបង្គោលភ្លើង និងបង្គោលប៉ាណូក្រឡាប់ផ្ងារជើង បណ្តាលអោយស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ឯ តៃកុងបានរត់គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុ សាកសពត្រូវបានសាច់ញ្ញាតិ ដឹកយកទៅស្រុកកំណើតឯខេត្តកំពង់ចាមភ្លាមៗដែរ។ ចំណែកអ្នករបួសធ្ងន់កំពុងត្រូវភ្នាក់ងារបេឡាជាតិរបបសន្តិសុខសង្គមជួយព្យាបាលយ៉ាងយកចិត្តទុកដាក់នៅក្នុងមន្ទីរពេទ្យឯកជននៅក្នុងក្រុងព្រះសីហនុ៕ សមុទ្រខៀវ
http://ift.tt/1LoNyU4