Insurance

728x90

ឧក​ញ្ញា ឆាយ ជ្រាយ សម្រុក​ដឹកឈើ​ដោយ​រថយន្ត​យី​ឌុប ចេញពី​ស្រុក​ព្រែក​ប្រសព្វ ឆ្លង ដរ​ចម្លង​កំពង់​គរ​-​ឆ្លូង​រាល់​យប់ អាជ្ញាធរ​ខេត្តក្រចេះ​បើកដៃ​ឲ្យ​ពេញទំហឹង​

​ខេត្តក្រចេះ​៖ ប្រភពពី​ប្រជាពលរដ្ឋ​ស្រុក​ព្រែក​ប្រសព្វ​បាន​រាយការណ៍​អោយដឹងថា ជា​រៀងរាល់​យប់ មាន​រថយន្ត​យី​ឌុប​ដឹកឈើ​ប្រណិត​ច្រើន​គ្រឿង បាន​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ឡង់ ចូលមក​ស្រុក​ព្រែក​ប្រសព្វ​ឆ្លងតាម​ដរ​ចម្លង​ពី​កំពង់​គរ​ទៅ​ស្រុក​ឆ្លូង និង​បន្ត​នាំ​ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ ដោយ​គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​ណាមួយ​នៅក្នុង​ខេត្ត​នេះ​មាន​វិធានការ​ទប់ស្កាត់​តាមផ្លូវ​ច្បាប់​ឡើយ បើទោះជា​គេ​បានដឹងថា​ឈើ​ដែល​ដឹកជញ្ជូន​ទាំងនោះ គ្មាន​ច្បាប់ទម្លាប់​អ្វី​ក៏ដោយ​។​

​ប្រភព​បន្តថា ក្នុង​មួយ​យប់ៗ​មាន​ក្រុម​រថយន្ត​ដឹកឈើ​ប្រណិត​រាប់សិប​គ្រឿង ឆ្លងតាម​ដរ​ចម្លង​កំពង់​គរ​ឆ្លូង ដែល​បង្ក​ជា​សំលេង​រំខាន​ដល់​ពួកគាត់​រាល់​យប់ តែ​សកម្មភាព​ទាំង​មិន មានការ​រំខាន​ដល់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ឡើយ ដែក​គេ​អាចនិយាយបាន​ថា​នេះ​ជា​អំពើ​ឃុបឃិត​ចែក​ផលប្រយោជន៍​គ្នា​រវាង​មេ​ឈ្មួញ​ឈើ និង​អ្នកមានអំណាច​នៅក្នុង​ខេត្ត​នេះ​។​

​ប្រភព​ដដែល​បាន​អះអាងថា​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ខាងលើនេះ​ត្រូវបាន​គេ​ដឹងថា ប្រព្រឹត្តឡើង​ដោយ​មេ​ឈ្មួញ​មុខ​ដដែលៗ​គឺ​ឧក​ញ្ញា ឆាយ ជ្រាយ​។ ឧកញ៉ា​ម្នាក់នេះ​ល្បីល្បាញ​ខាង​ធ្វើ​ជំនួញ​ឈើ ដែល​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ក្នុងការ លួច​កាប់បំផ្លាញ​ព្រៃឈើ​ជាតិ​។ គាត់​ជា​មេ​ឈ្មួញ​ដ៍​ធំ​ប្រចាំខេត្ត​ក្រចេះ ត្បូងឃ្មុំ ដែល​ក្នុងនោះ មាន​មន្ត្រី​ម្នាក់ ម្នាក់​ឈ្មោះ គុ​ន្ឋា មាន​តួរ​នាទី​ជា​នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​ដំរី ស៊ីឈ្នួល​ធ្វើជា​មេការ ជា​អ្នកមើល​ខុស ត្រូវ និង​ចាំ​យាម​មើល​ក្បួន​រថយន្ត​ដឹកឈើ​ឆ្លង​ដរ​ចម្លង​ខាងលើ ដើម្បី​បន្តរ​ដំណើរ​ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ និង​នាំ​ចេញទៅ​ប្រទេស​វៀតណាម ។​

​ក្រៅពី​ជំនួញ​ឈើ​ខុសច្បាប់ លោក ឧកញ៉ា ឆាយ ជ្រាយ ត្រូវបាន​គេ​ដឹងថា ជា​មន្ត្រី​យោធា នៃ​កងយោធពល​ខេមរភូមិន្ទ មាន​តួរ​នាទី​ជា មេបញ្ជាការ​សឹក​រង​ស្រុក​ដំបែរ​ផងដែរ​។ ហើយ​បាន​យក​ស្បែក​ជា​យោធា​រយ​ត់​ការ​ផង និង​កាង​ផង​ធ្វើ​ជំនួញ​ឈើ​ល្មើសច្បាប់ រហូតមកដល់​ពេលនេះ​បើទោះជា​ឧកញ៉ា ឆាយ ជ្រាយ ល្មើស​នឹង​ច្បាប់​កងទ័ព ពូកែ​សូកប៉ាន់ ល្មើស​នឹង​ច្បាប់​ប្រឆាំង​អំពើពុករលួយ ល្មើស​នឹង​ច្បាប់​ព្រៃឈើ ។​ល​។ ក៏​នៅតែ ឧកញ៉ា​រូបនេះ​មិនដែល​រង​ការចោទប្រកាន់​ពី​ស្ថាប័ន​ណាមួយ​នៅឡើយ​។ គេ​មិនដឹងថា​តើ​ការ​គេច​ផុតពី​ទោស​ទាំងនោះ​ដោយសារតែ​ឧកញ៉ា ឆាយ ជ្រាយ អួតអាង​ប្រាប់​គេ​ថា​គាត់​រកស៊ី​ឈើ​នោះ​រកលុយ​ដើម្បី​ជួយ​បក្ស​ចុះ​មូលដ្ឋាន ឬ​យ៉ាងណា​នោះទេ​។​

ម​ជ្ឍ​ដ្ឋា​ន​មួយចំនួន​បានធ្វើ​ការរិះគន់ មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ និង​មន្ត្រី​ផ្នែក ឆ្លូង​ថា បាន​បើកដៃ​អោយ​ក្រុម​ឈ្មួញ​ធ្វើ សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់​ពី តំបន់​នានា​ចូលមកក្នុង​ទឹកដី​ព្រែក​ប្រសព្វ ហើយ​ឆ្លង​មក​ស្រុក​ឆ្លូង យ៉ាង​គក្រឹក គ្មាន​ចំណាត់ការ​បង្ក្រាប​អ្វី​សោះឡើយ ដែលជា​ទង្វើ​អសកម្ម​ពេញបន្ទុក​។​

មន្ត្រី​អាជ្ញាធរ​ស្រុក​ព្រែក​ប្រសព្វ​បាន​បញ្ជាក់ថា ចំពោះ​សកម្មភាព​ដឹកឈើ​នៅក្នុង​ស្រុក​ព្រែក​ប្រសព្វ គឺ​មានតែ​ក្រុមហ៊ុន​មួយ​ប៉ុណ្ណោះ​ដែលមាន​ច្បាប់ ដែល​គេ​ដឹក​ជ​ញ្ចូ​ន​ឆ្លូង​តាម​កំពង់ចម្លង​ព្រែក​ព្រលូង ដោយឡែក​បើ​មាន​អ្នក​ដឹក​ចេញពី​តំបន់​ផ្សេងទៀត គ្មាន​ច្បាប់​នោះទេ ហើយ​លោក​ក៍បាន​បញ្ជាក់ថា ចំពោះ​សកម្មភាព​បែ​នោះ​គឺ​វា​លើស ពី​សមត្ថភាព​របស់លោក​ហើយ មានតែ​ជំនាញ​ពាក់ព័ន្ធ​ទេ​ចាត់ការ​រឿងនេះ​មាន​ប្រសិទ្ធិភាព​៕ ឥ​ឦសាន​១ ​

KA-09-07-2015-26 KA-09-07-2015-27 KA-11-06-2015-02


http://ift.tt/1Cv6228
ឧក​ញ្ញា ឆាយ ជ្រាយ សម្រុក​ដឹកឈើ​ដោយ​រថយន្ត​យី​ឌុប ចេញពី​ស្រុក​ព្រែក​ប្រសព្វ ឆ្លង ដរ​ចម្លង​កំពង់​គរ​-​ឆ្លូង​រាល់​យប់ អាជ្ញាធរ​ខេត្តក្រចេះ​បើកដៃ​ឲ្យ​ពេញទំហឹង​ ឧក​ញ្ញា ឆាយ ជ្រាយ សម្រុក​ដឹកឈើ​ដោយ​រថយន្ត​យី​ឌុប ចេញពី​ស្រុក​ព្រែក​ប្រសព្វ ឆ្លង ដរ​ចម្លង​កំពង់​គរ​-​ឆ្លូង​រាល់​យប់ អាជ្ញាធរ​ខេត្តក្រចេះ​បើកដៃ​ឲ្យ​ពេញទំហឹង​ Reviewed by yim PH on 3:19 PM Rating: 5

Entertainment

ads
Powered by Blogger.