រថយន្តធុនធំបើកពេលយប់តៃកុងងោគបុកបង្កាន់ស្ពានខ្សាមខុចស្រាសជាង៧ម៉ែត្រ និងដាច់ កង់ មុខអស់មួយចំហៀង
ខេត្តកំពង់ឆ្នាំង៖ បង្កាន់ដៃដែកស្ពានខ្សាមប្រវែងជាង៧ម៉ែត្របានរងការខូតខាតស្រាល ដោយសាររថយន្តធុនធំមួយគ្រឿងបើកបុក និងគៀរពេលយប់ ដែលសមត្ថកិច្ចសង្ស័យ ថាបើកបរងោគហើយរថយន្តនោះបានដាច់កង់មុខខាងស្តាំមួយចំហៀងផងដែរទៅមុខលែងរួច។ ករណីនេះបានកើតឡើងនៅវេលាម៉ោង២៣និង២០នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ នៅលើស្ពានខ្សាម ផ្លូវជាតិលេខ៥ ក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖រថយន្តបង្កខាងលើនេះម៉ាកUD ចង្កូតស្តាំ ពណ៌ស ប៉ៃតង ពាក់ស្លាកលេខ តាកែវ 3A-2254 បើកបរដោយឈ្មោះ ស ប៊ុនធឿន អាយុ៣០ឆ្នាំ រស់នៅស្រុកសង្កែ ខេត្តបាត់ដំបង បើកបរដឹកឥវ៉ាន់ចាប ហួយ ហៀរ ហួសទ្រុង ពីក្រុងភ្នំពេញទៅបាត់ដំបង។
អ្នកបើកបររថយន្តខាងលើបាននិយាយអោយសមត្ថកិច្ចដឹងថា៖មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង និងរថយន្តធំមួយគ្រឿងបើកជ្រែកមកពីមុខ ពេលនោះគាត់ក៏បានបើក គេចពីគ្រោះថ្នាក់មកបុកគៀរបង្កាន់ដៃស្ពានតែម្តង បណ្តាលអោយកង់មុខខាងស្តាំដាច់ បាត់ទៅមុខលែងរួច។នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ គេឃើញម្ចាស់រថយន្ត យករថ យន្តមួយគ្រឿងផ្សេងទៀតមកសាងឥវ៉ាន់ចាបហួយ ដើម្បីយករថយន្តទៅជួសជុល។
ដោយឡែកសមត្ថកិច្ចបាននិយាយអោយដឹងថា៖ករណីខាងលើនេះ គេសង្ស័យថា អ្នកបើកបរងោគទើបបង្កអោយមានគ្រោះថ្នាក់បែបនេះ។ករណីនេះម្ចាស់រថយន្តត្រូវធ្វើការ ដោះស្រាយ ការខូចខាតបង្កាន់ដៃស្ពានជាសម្បត្តិរដ្ឋជាមួយមន្ទីរសាធារណការ ខេត្តអោយ ហើយសិនទើបសមត្ថកិច្ចអនុញ្ញាត អោយយករថយន្តទៅធ្វើអាជីវកម្មបន្តទៀត៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1eWmQ7g