Insurance

728x90

រថយន្ត​តូ​រី​ស​ដឹកឈើ​ប្រណីត​ជាង​៣​គុប​មកពី​ខេត្តពោធិសាត់​លោតឆ័ត្រ ត្រូវ​ជាប់អន្ទាក់​នគរ​បាល​សេដ្ឋកិច្ច ខេត្តកំពង់ឆ្នាំង​

​ខេត្តកំពង់ឆ្នាំង​៖ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​មានមុខ​កាត់​ធំៗ មួយ​រថយន្ត​តូ​រី​ស ដឹកជញ្ជូន​លោតឆ័ត្រ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​សេដ្ឋកិច្ច​ខេត្ត​ធ្វើ​ការដេញ​និង​ស្ទាក់​ចាប់បាន នៅ​ម៉ោង​០០ និង​៤៥​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូរ​ណ៌ ខណៈដែល​រថយន្ត​ខាងលើ​បាន​ព្យាយាម​បើក​រត់គេច​ពី​សមត្ថកិច្ច ។

សូមបញ្ជាក់ថា ឈើ​ប្រណីត​ជា​ប្រភេទ​គ្រញូង​ដែល​ធ្លាប់តែ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ លើផ្លូវ​ជាតិ និង​ផ្លូវលំ កាត់​ពី​ខេត្តពោធិសាត់ កំពង់ឆ្នាំង សំដៅទៅ​ទល់ដែន​វៀតណាម បាន​បាត់អស់​ទៅហើយ និង​បន្ទាប់​ឈើ​ប្រភេទ​នេះ​បាន​រលាយ​ផុត​ទៅ ដោយ​ជនល្មើស និង​បូក​ទាំង​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​មួយចំនួន​ផងដែរ​។ ពេលនេះ ធ្លាក់​ដល់​រដូវ​កាល​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​វិញ​ម្តង ដែល​កំពុង​ចាប់ផ្តើម​ដឹកជញ្ជូន​យ៉ាង​ផុលផុស​ជាថ្មី​ម្តងទៀត ដោយ​មិនសូវមាន​សមត្ថកិច្ច​ជំនាញ​ណា​បង្ក្រាប​ឡើយ​។ ​ ​

លោក ជន ដា​រ៉ា មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្ត បាន​និយាយ​អោយដឹងថា​៖ ដោយបាន​ទទួល​ព័​ត៌​ ​មាន​ថា មាន​រថយន្ត​ប្រភេទ​ទូ​រី​ស​២​គ្រឿង​ដឹកឈើ​ប្រណីត​ចេញពី​ភូមិសាស្ត្រ ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិ​ ​សាត់ កាត់​តាម​បំ​ណ​ក់ ធ្លាក់​មកលើ តំបន់​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង លោក​ក៏​ទទួល​ ​បញ្ជា​ពី​ថ្នាក់លើ អោយ​ចាំ​ស្ទាក់ចាប់​នៅ​ចំណុច​ផ្លូវលំ និង​ថ្នល់ជាតិ នៅ​ចំណុច ភូមិ​ផ្សារ ស្រុក​បរិបូរ​ណ៌​។​

លុះ​នៅ​ម៉ោង​ប្រមាណ​១២​យប់ ក៏​បានឃើញ​រថយន្ត​ខាងលើ​ចេញ​តាមផ្លូវ​លំ​ពី​ភូមិ​ក្តុល ឡើង មក​ថ្នល់ជាតិ​មែន ហើយ​បានចេញ​ឡាន​ស្ទាក់ចាប់ តែ​រថយន្ត​ជនល្មើស​មាន​ចំនួន​២​គ្រឿង​ផ្សេងទៀត ដែលជា​រថយន្ត​បិទគូថ រថយន្ត​ដឹកឈើ​ក្នុងនោះ​មាន​រថយន្ត​ឆ្លាម​មួយគ្រឿង និង​កាមរី​បា​ឡែ​ន​មួយគ្រឿង ។​

លោក​បាន​បន្តថា ក្រោយពី​ដេញ​មិនទាន់​ព្រោះ​មាន​រថយន្ត​២​គ្រឿង​បាន​បា​រ៉ា​ស​ជាប់ ក្រុម​រថយន្ត របស់ លោក​បាន​ប្រើល្បិច​ជា​តាម​មិនទាន់ ពេលនោះ​ធ្វើអោយ​រថយន្ត​ដឹកឈើ​ដែលមាន​ចំនួន ច្រើន ស្ទើរ​រត់​មិន​រួច​មានឱកាស​គេច​ចូល​រក​កន្លែង​លាក់ខ្លួន ចំណែក​រថយន្ត​បិទគូថ​រថយន្ត​ដឹកឈើ បាន​ធ្វើជា អោយ​រថ​រថយន្ត​សមត្ថកិច្ច​តាម តែ​ពេលនោះ​សមត្ថកិច្ច​មិនបាន​តាម​ឡើយ​គឺ​បាន​បើក​រក​តាម​ផ្លូវលំ​វិញ ហើយក៏​បានឃើញ​រថយន្ត​ដឹកឈើ​បានគេច​មក​លាក់ទុក​លើ​ផ្លូវលំ មុខ សាលារៀន ប៉ុន្តែ​អ្នកបើកបរ បាន​រត់ គេច ខ្លួន​បាត់ ទុក​តែ​រថយន្ត​ដឹកឈើ​ចោល ទើប​សមត្ថកិច្ច​នាំយក​មក​រក្សាទុក នៅ​ស្នងកា រដ្ឋា​ន​នគរបាល​ខេត្ត​តែម្តង ចំណែក​រថយន្ត​មួយគ្រឿង​ទៀត​បាន​បាត់​រក​មិនឃើញ​ទេ​។​ ​ ​

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖ ក្រោយពី​ធ្វើការ​រាប់​និង​វាស់វែង​ឈើ ជាមួយ​មន្ត្រី​ជំនាញ រួចមក​បានឃើញ​ឈើ​ក្នុង​រថយន្ត​មាន​ចំនួន​១៥​ដុំ​ធំៗ ស្មើនឹង​៣,១០៧​ម៉ែត្រគូប ហើយ​បាន ប្រគល់ ទាំង​ឈើ​ប្រណីត និង​រថយន្ត​តូ​រី​ស​គ្មាន​ស្លាក​លេខ​ទៅ ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ បញ្ជូនទៅ​តុលាការខេត្ត​៕ ដោយ រិ​ទ្ធិ ជ័យ ​

KA-16-07-2015-01 KA-16-07-2015-02


http://ift.tt/1OfZA0o
រថយន្ត​តូ​រី​ស​ដឹកឈើ​ប្រណីត​ជាង​៣​គុប​មកពី​ខេត្តពោធិសាត់​លោតឆ័ត្រ ត្រូវ​ជាប់អន្ទាក់​នគរ​បាល​សេដ្ឋកិច្ច ខេត្តកំពង់ឆ្នាំង​ រថយន្ត​តូ​រី​ស​ដឹកឈើ​ប្រណីត​ជាង​៣​គុប​មកពី​ខេត្តពោធិសាត់​លោតឆ័ត្រ ត្រូវ​ជាប់អន្ទាក់​នគរ​បាល​សេដ្ឋកិច្ច ខេត្តកំពង់ឆ្នាំង​ Reviewed by yim PH on 2:47 PM Rating: 5

Entertainment

ads
Powered by Blogger.