Insurance

728x90

ប្រធានសហគមន៍នេសាទអន្លង់កញ្ចុះស្ម័គចិត្តចុះចេញពីតំណែងហើយនៅពេលប្រជានេសាទមួយ ចំនួនលើកគ្នាមកតវ៉ាដោយមិនពេញចិត្តនឹងភាពអសកម្មរបស់គាត់

ខេត្តកំពង់ឆ្នាំង៖ លោកមេឃុំប្រឡាយមាសមកចូលរួមប្រជុំបូកសរុបលទ្ធផល លើគ្រប់វិស័យនៅក្នុង សាលានយោបាយខេត្ត នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ បាននិយាយអោយដឹងថា៖ លោក សឿន ធឿន ប្រធានសហគមន៍នេសាទអន្លង់កញ្ចុះដែលប្រជាពលរដ្ឋតវ៉ាសុំផ្លាស់ប្តូរនោះ ពេលនេះលោក បានសុំលាលែងពីតំណែងប្រធានសហគមន៍នេសាទហើយ ដើម្បីកុំអោយមានបញ្ហានៅក្នុងសហគមន៍នេសាទតទៅទៀត។

លោក គង់ គន មេឃុំប្រឡាយមាសបានអោយដឹងថា៖ លោក សឿន ធឿន ប្រធានសហគមន៍នេសាទអន្លង់កញ្ចុះ ត្រូវបានប្រជានេសាទប្រមាណជាង៥០នាក់ មកពីភូមិអន្លង់កញ្ជុះ ឃុំប្រឡាយ មាសស្រុកកំពង់លែងនាំគ្នាមកយកលិខិតតវ៉ាដែលមានស្នាមមេដៃចំនួន១១២នាក់សុំដកចេញពីប្រធានសហគមន៍នេសាទអន្លង់កញ្ចុះ ដោយពួកគាត់បានចោទប្រកាន់ថាលោកប្រធានសហគមន៍ អសមត្ថភាព។ ការដាក់លិខិតតវ៉ានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ នៅមុខខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង។ក្រោយមកបាន១ខែ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ លោក សឿន ធឿន បានសុំដកលាលែងពីប្រធានសហគមន៍នេសាទ ដើម្បីកុំអោយប្រជានេសាទអន់ចិត្តជាមួយរូបលោក។

សូមបញ្ជាក់ថា៖ រឿងចំរូងចំរាស់ជាមួយទៀតដែលទាក់ទងនឹងលោក ផាន់ ផល្លា ប្រធានសហគមន៍នសាទកំពង់ព្រះគគីរ ស្រុកបរិបូរណ៌ វិញប្រជាពលរដ្ឋកំពុងតែងឿងឆ្ងល់នោះ គឺខុសគ្នាដាច់ស្រឡះពីលោក សឿន ធឿន ប្រធានសហគមន៍នសាទអន្លង់កញ្ចុះ ដោយលោក សឿន ធឿន ហ៊ានទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋនៅពេលគេថាខ្លួនអសមត្ថភាព។ ប៉ុន្តែលោក ផាន់ ផល្លា ប្រធានសហគមន៍នេសាទកំពង់ព្រះគគីវិញ គឺនៅឈរជើងរឹងមាំមិនទាន់មានការផ្លាស់ប្តូរ ឬសុំលាលែងពីតំណែងឡើយ ខណៈដែលបទល្មើសនេសាទបានកើតយ៉ាងច្រើនពេញឡូត៍ អភិរក្សពូជត្រីស្តីពាក់កន្ទេល ស្ថិតក្នុងឃុំកំពង់ព្រះគគីរក្នុងឆ្នាំ២០១៤ កន្លងមកក្នុងរដូវបិទ និងបើកនេសាទ។ បទល្មើសទាំងនោះមានដូចជា ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់អភិរក្ស ការដាក់សម្រាស់ក្នុង តំបន់អភិរក្ស ការដាក់របាំងរាប់ពាន់ម៉ែត្រក្នុងតំបន់អភិរក្ស ដែលទង្វើទាំងនេះ គឺបានធ្វើផ្ទុយពីអនុ សាសន៍ ទាំង៧ចំណុចរបស់សម្តេច ហ៊ុន សែន ផ្ទុយពីច្បាប់ស្តីពីជលផលក្នុងការអភិរក្សពូជត្រី និងផ្ទុយពីច្បាប់សហគមន៍នេសាទ។

ជុំវិញបញ្ហាប្រធានសហគមន៍ទាំង២ខាងលើនេះ លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថា៖ករណីលោក សឿន ធឿន ប្រធានសហគមន៍នេសាទអន្លង់កញ្ចុះគឺគាត់បានស្ម័គចិត្តលាលែងពីដំណែង ដូច្នេះខណ្ឌរដ្ឋបាលជលផលរង់ចាំបងប្អូនប្រជានេសាទក្នុងឃុំចុះឈ្មោះចូលជាសមាជឹកសហគមន៍អោយបានច្រើនសិន នឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានសហគមន៍ថ្មីជំនួសលោក សឿន ធឿន។ ចំណែកលោក ផាន់ ផល្លា ប្រធានសហគមន៍កំពង់ព្រះគគីវិញ គឺគាត់មិនបានស្ម័គចិត្តចុះចេញពីតំណែងទេ ហើយខាងខណ្ឌរដ្ឋបាលជលផលក៍រង់ចាំប្រជានេសាទនៅក្នុងសហគមន៍នោះចុះឈ្មោះអោយបានច្រើនដូចគ្នាដើម្បីបោះឆ្នោតទំលាក់ជ្រើសរើសប្រធានសហគមន៍នេសាទថ្មីជំនួសវិញ៕ ដោយ រិទ្ធិ ជ័យ

KA-09-07-2015-19 KA-16-07-2015-03 KA-16-07-2015-04


http://ift.tt/1OfZA0r
ប្រធានសហគមន៍នេសាទអន្លង់កញ្ចុះស្ម័គចិត្តចុះចេញពីតំណែងហើយនៅពេលប្រជានេសាទមួយ ចំនួនលើកគ្នាមកតវ៉ាដោយមិនពេញចិត្តនឹងភាពអសកម្មរបស់គាត់ ប្រធានសហគមន៍នេសាទអន្លង់កញ្ចុះស្ម័គចិត្តចុះចេញពីតំណែងហើយនៅពេលប្រជានេសាទមួយ ចំនួនលើកគ្នាមកតវ៉ាដោយមិនពេញចិត្តនឹងភាពអសកម្មរបស់គាត់ Reviewed by yim PH on 2:47 PM Rating: 5

Entertainment

ads
Powered by Blogger.