Insurance

728x90

ឧកញ៉ា សុខ ប៊ុន វាយ​ស្រី​ផ្អើល​ពេញ​ប្រទេស ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស​

​ភ្នំពេញ ៖ លោក​ឧកញ៉ា សុខ ប៊ុន ដែល​ល្បី​ពេញ​ប្រទេស​រឿង​វាយ​ទាត់​ធាក់ បោចសក់ អូស​សម្រាត​អតីត​ពិធី​ការិនី​ទូរទស្សន៍ CTN កញ្ញា ឯក សុជាតា ហៅ​សា​សា និង​បញ្ជា​ឲ្យ​អង្គរក្ស បាញ់សម្លាប់​នាង កាលពី​យប់​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៥ ត្រូវបាន​ចៅក្រម ស៊ើប សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លាង សំណាត់ សម្រេច​ឃុំខ្លួន​បណ្ដោះ អាសន្ន​ដាក់ពន្ធនាគារ​ព្រៃ​ស​កាលពី រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ នេះ​។

​ជនជាប់ចោទ សុខ ប៊ុន ដើមកំណើត​នៅ​ខេត្តក្រចេះ អាយុ​៣៧​ឆ្នាំ ទម្ងន់​៧៥​គីឡូក្រាម កំពស់ ១.៧​ម៉ែត្រ ត្រូវបាន សមត្ថកិច្ច​នាំខ្លួន​ពី​ប្រទេស​សិង្ហ​បុរី​តាម ជើងយន្ដហោះ​របស់​ក្រុមហ៊ុន​អាកាស ចរ Silk Air មកដល់ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ​ជាង ៩ ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា​នេះ គឺ​ពីរ​ថ្ងៃនេះ​បន្ទាប់ពី​មានការ​ព្រមាន​ឲ្យ​ចូលខ្លួន ដើម្បី​ដោះស្រាយ​បទ​ហិង្សា​របស់ខ្លួន ពី​សំណាក់ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​តាម​ការបញ្ជា​ឲ្យ​ចាប់ខ្លួន​។​

​សូម​រំលឹកថា កាលពី​ព្រឹក​ម្សិលមិញ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លាង សំណាត់ បាន​បញ្ជ​ប់​ការសាកសួរ អតីត​ពិធី​ការិនី​ទូរទស្សន៍ CTN កញ្ញា ឯក សុជាតា ហៅ​សា​សា ជុំវិញ បណ្តឹង​ព្រហ្មទណ្ឌ​របស់​នាង ដែល​បាន​ប្តឹង​ទាមទារ​រក​យុត្តិធម៌ ពី​លោក​ឧកញ៉ា សុខ ប៊ុន ដែល​បាន​ប្រើ​អំពើហិង្សា យ៉ាង​ឃោរឃៅ​លើ​រូបរាងកាយ​នាង កាលពី​យប់​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៥ កន្លងទៅនេះ​។​

កញ្ញា សា​សា បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត បន្ទាប់ពី​បញ្ចប់​ការសាកសួរ នៅ​ខាងក្រៅ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​៖ នាង​បាន​ស្នើសុំ​ឲ្យ​តុលាការ សម្រេច​ផ្តន្ទាទោស លោក​ឧកញ៉ា​សុខ ប៊ុន ទៅតាម​ច្បាប់ និង​ទាមទារ​ឲ្យ​លោក​ឧកញ៉ា សុខ ប៊ុន ចូលខ្លួន​ដោះស្រាយ​នៅមុខ​តុលាការ​។​

​នៅក្នុង​រឿងក្តី​នេះ ឧកញ៉ា សុខ ប៊ុន ត្រូវបាន តំណាង​អយ្យកា​រលោក​ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី ភ្នំពេញ​សម្រេច​ចោទប្រកាន់​ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​អង្គរក្ស​របស់លោក​ពីបទ​ប៉ុនប៉ង​មនុស្សឃាត និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ទាក់ទង​នឹង ករណី​ហិង្សា ដោយ​វាយ​ទៅលើ អតីត​ពិធី​ការិនី​ទូរទស្សន៍ CTN កញ្ញា សា​សា កើតហេតុ​កាលពី​យប់​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៥៕

KA-18-07-2015-01 KA-18-07-2015-02 KA-18-07-2015-04 Sok-bun-interpol-18-07-2015


http://ift.tt/1Mc2F2q
ឧកញ៉ា សុខ ប៊ុន វាយ​ស្រី​ផ្អើល​ពេញ​ប្រទេស ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស​ ឧកញ៉ា សុខ ប៊ុន វាយ​ស្រី​ផ្អើល​ពេញ​ប្រទេស ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស​ Reviewed by yim PH on 7:50 PM Rating: 5
Powered by Blogger.