Insurance

728x90

គោយន្ត​កន្ត្រៃ​បើក​ចុះ​ចំណោត​ហ្វ្រាំង​មិន​ស៊ី​រ៉េ​ក្រឡាប់​ធ្លាក់​រណ្តៅ​លូ​ថ្នល់ជាតិ​៧៨

​ខេត្តរតនគិរី​៖ គោយន្ត​កន្ត្រៃ​ដឹក​មនុស្ស​ចំនួន​៨​នាក់ បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ដោយ​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ទល់មុខ​ផ្សា​រតាយ សេង ស្ថិត​ក្នុងភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី ចុះ​ចំណោត​ហ្វ្រាំង​ចាប់​មិន​ស៊ី​ប​ណ្តោ​ល​អោយ​រ៉េ​ចង្កូត​ធ្លាក់​ពី​ផ្លូវជាតិ​លេខ​៧៨​ទៅខាង​ស្តាំ​ដៃ​ក៏​ក្រឡាប់​នៅក្នុង​រណ្តៅ​នេះ​តែម្តង​។ ប៉ុ​ន្ត​ពុំ​បង្កអោយមាន​នរណាម្នាក់​គ្រោះថ្នាក់​ដល់​អាយុជីវិត នោះទេ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រសៀល ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៥​។

តាម​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា គោយន្ត​កន្ត្រៃ​យ៍​មួយគ្រឿង​នេះ​ចេញពី​ខេត្តកំពង់ស្ពឺ ដឹក​កម្មករ​មាន​ប្រុស ស្រី ទាំងអស់​ប្រមាណ​៨​នាក់ សំដៅ​មក​ក្រុង​បាន​លុង ដើម្បី​ស្វែងរក​ការងារ​ធ្វើ ហើយ​ចៃដន្យ​មិនទាន់​ដល់​គោលដៅ​ស្រាប់តែ​មក​ក្រឡាប់ចាក់​កម្មករ​ចោល​នៅមុខ​ផ្សារ​ថ្មី​តាយសេង​នេះ​។ ប្រភព​បន្តទៀតថា ទាំង​ម្ចាស់​គោយន្ត​កន្ត្រៃ និង​កម្មករ​ពុំបាន​ដឹក​អត្តសញ្ញាណ​នោះទេ ដោយសារ​ពួកគាត់​លាក់លៀម មិន​ចង់អោយ​លិចឮ​ទៅដល់​អ្នកភូមិ​ស្រុកកំណើត​របស់​ពួកគាត់​ខ្មាស់​គេ​។ ក្រោយពី​កើតហេតុ​មិនបាន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​នោះទេ ដោយ​ម្ចាស់​គោយន្ត​កន្ត្រៃ​បាន​ហៅ​រថយន្ត​ស្ទួ​ច​យកទៅ​ជួសជុល​ខ្លួន​ដោយ​ឯង​៕ លី វណ្ណៈ​ ​

KA-16-07-2015-04 KA-16-07-2015-05


http://ift.tt/1LbPMpO
គោយន្ត​កន្ត្រៃ​បើក​ចុះ​ចំណោត​ហ្វ្រាំង​មិន​ស៊ី​រ៉េ​ក្រឡាប់​ធ្លាក់​រណ្តៅ​លូ​ថ្នល់ជាតិ​៧៨ គោយន្ត​កន្ត្រៃ​បើក​ចុះ​ចំណោត​ហ្វ្រាំង​មិន​ស៊ី​រ៉េ​ក្រឡាប់​ធ្លាក់​រណ្តៅ​លូ​ថ្នល់ជាតិ​៧៨ Reviewed by yim PH on 3:07 PM Rating: 5
Powered by Blogger.