Insurance

728x90

រថយន្ត​ហ៊ីយ៉ាន់ដាយ​ធុន​ធំ​ដឹក​ជ្រូក​ដាច់​ប្រអប់​កុង​កូយ​រ៉ឺម៉ក​ក្រឡាប់​ងាប់​ជ្រូក​រាប់សិប​ក្បាល​

​ខេត្តកំពង់ឆ្នាំង​៖ សត្វ​ជ្រូក​បាន​ងាប់​រាប់សិប​ក្បាល នៅពេល​រថយន្ត​ធុន​ធំ​ដឹក​ជ្រូក​១​គ្រឿង បាន​ដាច់​ប្រអប់ កុង​កូយ​រ៉ឺម៉ក​សណ្តោង​ក្រឡាប់​បះជើង​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៤ និង​៣០​នាទី​ទៀបភ្លឺ ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៥ លើផ្លូវ​ជាតិ​លេខ​៥​ចំណុច​ភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​នៅ​ការពារ​កន្លែងកើតហេតុ​បាន​និយាយ​អោយដឹងថា​៖ រថយន្ត​ក្រឡាប់​ខាងលើ នេះ​ម៉ាក​ហ៊ីយ៉ាន់ដាយ ស្លាក​លេខ​ត្រូវបាន​គេ​ដោះ​លាក់ទុក​លើ​កាប៊ីន​រថយន្ត​គ្នា​គេ​មួយគ្រឿង​ទៀត ( ចេញ​លេខ​៣​ខ្ទុង​គឺ ភ្នំពេញ ៥៧៦ ) ដែល​មក​សាង​យក​ជ្រូក ក្រោយពេល​កើតហេតុ បាន​ដឹក​ជ្រូក​ពេញ​រថយន្ត​រាប់រយ​ក្បាល​ពី​ព្រំដែន​ខ្មែរ​ថៃ ឆ្ពោះទៅ​តី​ក្រុងភ្នំពេញ​។ លុះ​មកដល់​កន្លែងកើតហេតុ បាន​ដាច់​កុង​កូយ​រ៉ឺម៉ក​សណ្តោង​ក្រឡាប់​បះជើង​លើ​ទ្រូង​ផ្លូវជាតិ ចាក់​ជ្រូក​ចោល​ពេញ​ផ្លូវ​។ ក្នុងករណី​គ្រោះថ្នាក់​ខាងលើនេះ ពុំ​បណ្តាលអោយមាន​មនុ​ស្សណា​ម្នាក់​រងរបួស​នោះឡើយ ប៉ុន្តែ​ជ្រូក​អាច​ងាប់​រាប់សិប​ក្បាល​។​

​សមត្ថកិច្ច​បានអោយដឹង​ថា​៖ ករណី​គ្រោះថ្នាក់​នេះ​បណ្តាលមកពី​ការដឹក​ជ្រូក​លើស​ទម្ងន់​ទើប​បណ្តាលអោយ​ប្រអប់​កុង​កូយ​ក្បាល​រ៉ឺម៉ក​សណ្តោង​រហែក​ដាច់​ក្រឡា​ប់​កន្ទុយ​រថយន្ត​នោះ​ចាក់​ជ្រូក​រាប់រយ​ក្បាល​ចោល​ពេញ​ផ្លូវ​តែម្តង ករណីនេះ​ក៏​សំណាងល្អ​ដែរ​ព្រោះ​មិន​បង្កអោយមាន​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើចរាច​រណ៍​តាម​ដងផ្លូវ​៕ ​ដោយ រិ​ទ្ធិ ជ័យ ​

KA-01-07-2015-10 KA-01-07-2015-11 KA-01-07-2015-13

 


http://ift.tt/1JJEMQ5
រថយន្ត​ហ៊ីយ៉ាន់ដាយ​ធុន​ធំ​ដឹក​ជ្រូក​ដាច់​ប្រអប់​កុង​កូយ​រ៉ឺម៉ក​ក្រឡាប់​ងាប់​ជ្រូក​រាប់សិប​ក្បាល​ រថយន្ត​ហ៊ីយ៉ាន់ដាយ​ធុន​ធំ​ដឹក​ជ្រូក​ដាច់​ប្រអប់​កុង​កូយ​រ៉ឺម៉ក​ក្រឡាប់​ងាប់​ជ្រូក​រាប់សិប​ក្បាល​ Reviewed by yim PH on 12:34 AM Rating: 5

Entertainment

ads
Powered by Blogger.