បុរសម្នាក់បានចងកសម្លាប់ខ្លួនចោលប្រពន្ធ និងកូន៣នាក់ដោយតូចចិត្តនឹងភាពក្រីក្រ
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់តូចចិត្តនិងភាពក្រីក្រ និងសុំខ្ចីលុយម្តាយមិនបានផងនោះ បានសម្រចចិត្តចង ក សម្លាប់ខ្លួន ចោលប្រពន្ធកូន៣នាក់។ការចងកធ្វើអត្តឃាតសម្លាប់ខ្លួននេះបានកើតឡើង នៅចន្លោះ ម៉ោង ១២ទៅម៉ោង២រំលងអាធ្រាតុ ឈានចូល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចក្រោយ ទ្រុង ក្រពើស្ថិតក្នុង ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលសង្កាត់ផ្សារឆ្នាំង បាននិយាយថា៖ បុរសធ្វើអត្តឃាតរូបនោះមានឈ្មោះ ឡុក ចាន់ អាយុ៣១ឆ្នាំ មានប្រពន្ឋឈ្មោះ អៀត ចាន់ណា អាយុ២៧ឆ្នាំមានកូន៣នាក់ (ស្រី២)។ប្រភពដដែល បានអោយដឹងទៀតថា៖ គ្រួសារខាងលើនេះក្រីក្រណាស់ គ្មានផ្ទះសម្បែងទេមកសុំផ្ទះម្តាយស្នាក់នៅ ។
មុនពេលកើតហេតុ បុរសរូបនោះបានខ្ចីលុយម្តាយ ទៅទិញកាណូតបាឡាស្មាច់ តែម្តាយថា គ្មានទេ លុះដល់ល្ងាចថ្ងៃទី២៩ ខែក្កដា បុរសរូបនោះបានត្រឡប់ពីផឹកស្រាវិញបានមកដេក ជាមួយប្រពន្ធកូនជាធម្មតា នៅខាងមុខផ្ទះម្តាយអោយស្នាក់នៅ ។ប៉ុន្តែនៅម៉ោងប្រមាណជិត២ រំលងអាធ្រាតុ ពេលប្រពន្ធងើបបទជើង ស្រាប់តែបាត់ប្តីមិនឃើញ ពេលនោះប្រពន្ឋបានបើកទ្វារផ្ទះឡើង ស្រាប់តែឃើញប្តីរបស់ខ្លួនបានចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ។
ប្រភពបានបន្តថា៖ ពេលនោះប្រពន្ឋបានប្រាប់អ្នកជិតខាង និងបានបន្តប្រាប់ដល់សមត្ថកិច្ចនគរ បាល ចុះមកព័ទ្ធខ្យែការពារកន្លែងកើតហេតុ រហូតដល់ព្រឹកថ្ងៃទី ៣០ ខែកក្កដា ទើបសមត្ថកិច្ចនគរបាល ពិនិត្យនិងធ្វើកោសល្យពិច្ច័យសពបុរសរូបនោះ ដែលបានយកក្រម៉ា ចងក នឹង ធ្នឹមផ្ទះរួចបានហក់ពីលើកៅអី ដែលដាក់ឈរដល់ធ្នឹមផ្ទះ។
ក្រោយពីបានពិនិត្យលើសពបុរសរូបនោះសមត្ថកិច្ចបានអោយដឹងថា៖បុរសរូបនោះពិតជាបានចងកសម្លាប់ខ្លួនពិតមែន ហើយសមត្ថកិច្ចបានប្រគល់សពបុរសធ្វើអត្តឃាត ទៅក្រុមគ្រួសារធ្វើបុណ្យ ទានតាមប្រពៃណី នៅក្នុងលំនៅដ្ឋានម្តាយកន្លែងកើតហេតុ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1IciwsA