ប៉ូលិសចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុចុះពង្រឹងច្បាប់ចារចណ៍
ខេត្តព្រះសីហនុ៖ ដើម្បីចូលរួម ទប់ស្កាត់ និងការកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ មន្ត្រីនគរបានចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះធ្វើការត្រួតពិនិត្យ ជាការរឹតបន្តឹងច្បាប់ចរាចរណ៍ និងត្រៀមទៅអនុវត្តច្បាប់ចរាចរណ៍ថ្មីនៅពេលខាងមុខ។
ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ លោកវរៈសេនីយ៍ឯក ព្រហ្ម ពៅ បានមានប្រសាសន៍ថា៖ បច្ចុប្បន្នបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាដែលកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់អាយុជីវិតប្រជាពលរដ្ឋ ដោយសារបញ្ហានេះហើយទើបកម្លាំងជំនាញ នៃការិយាល័យចរាចរណ៍ខេត្តព្រះសីហនុ បានចុះធ្វើការ ផ្សព្វផ្សាយ និងត្រួតពិន្យិ ពង្រឹងច្បាប់ចរាចរណ៍នៅគ្រប់គោលដៅ ទូរទាំងខេត្តព្រះសីហនុ ក្នុងគោលបំណង ចង់អោយប្រជាពលរដ្ឋទាំងអស់យល់អោយច្បាស់អំពីច្បាប់ចរាចរណ៍ និងហានិភ័យផ្សេងៗដែលបណ្តាលមកពីការបើកបរមិនគោរពច្បាប់ បង្កឲ្យគ្រោះថ្នាក់ករណីគ្រោះថ្នាក់ចរាចរណ៍នេះ។
លោកវរៈសេនីយ៍ឯក ព្រហ្ម ពៅ បានថ្លែងថា៖ ក្នុងនាមអង្គភាពនគរបាលចរាចរណ៍ សូមអំពាវនាវហើយអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរដោយបើកបរយាន្ត យន្តគ្រប់ប្រភេទ សូមមេត្តាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសត្រូវមានការយោគយល់ អធ្យាស្រ័យឲ្យគ្នា ត្រូវបើកបរតាមល្បឿនកំណត់។ គ្រប់ម្ចាស់យានយន្តទាំងអស់ត្រូវធ្វើការត្រួតពិនិត្យលើលក្ខណៈបច្ចេកទេសអោយបានទៀងទាត់ និងគ្រប់ពេលដែលមន្ត្រីជំនាញបានណែនាំ៕ សមុទ្រខៀវ
http://ift.tt/1Dkq7IP