Insurance

728x90

ចាប់បញ្ជូន​ខ្លួន​ស្ត្រី​មេបន​ជួញដូ​ផ្លូវភេទ​ទៅកាន់​តុលាការខេត្ត​

​ខេត្ត​ព្រះសីហនុ​៖ ស្ត្រីជន​សង្ស័យ ជាប់​ពាក់ព័ន្ធ​បទ​សញ្ញា​កម្ម​ម្នាក់ បន្ទាប់ពី​ស្ត្រីជន​រងគ្រោះ ពីរ​នាក់​ទ្រាំ​មិនបាន​ពី​ការបង្ខំ​ឲ្យ​វ៉ៃ​សិច​ជាមួយ​ភ្ញៀវ​ជាប្រចាំ​បាន​លួច​រត់​មកប្តឹង​ដែល​សមត្ថកិច្ច​កង​រាជ​អាវុធ​ឲ្យ​ជួយ ហើយ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៥ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាត​ដំបូង​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​៦ ខែកក្កដា​នេះ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កង​រាជ​អ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បានអោយដឹងថា​៖ កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៥ វេលា​ម៉ោង​ប្រមាណ​ជា​៥​ទៀបភ្លឺ ស្រី្ត​ជា​ជនរងគ្រោះ​ចំនួន​២​នាក់ ដោយ​ទី​១-​ឈ្មោះ​ចាន់ ស្រី ស្រស់ ភេទ ស្រី អាយុ​២៨​ឆ្នាំ ទី​២-​ឈ្មោះ វ៉ាន់​ញិ​ប ភេទ​ស្រី អាយុ​៣៤​ឆ្នាំ បានមក​ប្តឹង ឈ្មោះ ហ៊ុយ មួយ ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង ព្រះសីហនុ ថា​បាន​បង្ខំ​អោយ​ពួកនាង​រួមភេទ​ជាមួយ​ភ្ញៀវ​ព្រមទាំង​ជេ​ប្រមាថ លើ​ពួក នាង ទាំង ពីរ​នាក់​ទៀតផង​។ ក្រោយពី​បានទទួល​បណ្តឹង​នេះ​ភ្លាម កម្លាំង​កង​រាជ​អាវុធ​ចំនួន​៥​នាក់ បាន​ចុះទៅ​អន្តរាគមន៍​ដល់ទី​កន្លែងកើតហេតុ ដោយបាន​នាំខ្លួន​ឈ្មោះ ហ៊ុយ មួយ មកកាន់​ទីបញ្ជាការ ដើម្បី​សួរចម្លើយ​។​

​យោងតាម​ការបំភ្លឺ​រប​ស់​ឈ្មោះ ចាន់ ស្រី​ស្រស់ និង​ឈ្មោះ វ៉ាន់ ញិ​ប បានអោយដឹងថា​៖ កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៥ នាង​បាន​ជួប​ជា​ឈ្មោះ ហ៊ុយ មួយ នេះ​នៅ​វត្តភ្នំ រួច​គាត់ បាន​បបួល នាង​មក​ធ្វើការ​នៅ​ក្រុងព្រះសីហនុ ជា​អ្នកបំរើ​តាម​ផ្ទះ​។ ពេលនោះ​នាង​ក៏​យល់ ព្រម​មក​តាម​គាត់​។ លុះ​មកដល់​ក្រុងព្រះសីហនុ ស្រាប់តែ​ឈ្មោះ ហ៊ុយ មួយ បាន​បង្ខំ​អោយ នាង​ទទួល ភ្ញៀវ​បំរើសេវា​ផ្លូវភេទ​ទៅវិញ ដោយ​ពុំមាន​ជំរើស​ពួកនាង​បាន​បង្ខំចិត្ត​រួមភេទ​ជា មួយ​ភ្ញៀវ ក្នុង​ថ្ងៃ​ចាប់ពី​២​ទៅ​៣​នាក់ ហើយ​កម្រៃ នៃ​ការ​រួមភេទ​ក្នុង​មួយ​សិច​២​ម៉ឺន​រៀល តែ​ត្រូវ បង់ អោយឈ្មោះ ហ៊ួ​យ មួយ​ម៉ឺន​រៀល​។

​ហើយ​នាង​បាន​បន្ថែមទៀតថា​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ពួកនាង​ទទួលភ្ញៀវ​បាន​ជាង​១០​នាក់ ព្រមទាំង​បាន​បង្ខាំង​នាង​មិនអោយ​ទៅណា និង​បង្ខំ​អោយ​រូបនាង​ទទួលភ្ញៀវ​គ្មាន​ម៉ោង​សំរាក​ទៀតផង​។ ដោយ​ទ្រាំ​នឹង​ទង្វើ​នេះ​លែង​បាន​រូបនាង ក៏បាន​ប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឲ្យ​ជួយ​ពួកនាង​៕ សម​យ​ទ្រ​ខៀវ

KA-01-07-2015-01 KA-01-07-2015-02 KA-01-07-2015-03 KA-01-07-2015-09​ ​


http://ift.tt/1HHRr5w
ចាប់បញ្ជូន​ខ្លួន​ស្ត្រី​មេបន​ជួញដូ​ផ្លូវភេទ​ទៅកាន់​តុលាការខេត្ត​ ចាប់បញ្ជូន​ខ្លួន​ស្ត្រី​មេបន​ជួញដូ​ផ្លូវភេទ​ទៅកាន់​តុលាការខេត្ត​ Reviewed by yim PH on 11:44 PM Rating: 5

Entertainment

ads
Powered by Blogger.