Insurance

728x90

កុមារី​អាយុ​២​ឆ្នាំ​ម្នាក់ ស្លាប់​ក្រោម​គំនរ​ត្រី​ជីរ បន្ទាប់ពី​រថយន្ត​ដឹក​ត្រី​ជីរ ថយក្រោយ​រអិល​កំពប់​សង្កត់​លើ​

ខេត្ត​ព្រះសីហនុ​៖ កុមារី​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាមៗ នៅក្នុង​គំនរ​ត្រី​ជីរ គួរអោយ​អាណោចអាធ័ម​ជា​ពន់ពេក បន្ទាប់ពី​ត្រូវបាន​រថយន្ត​ដឹក​ត្រី​ជី​រអិល​ថយក្រោយ ជះ​ត្រី​ជីរ​ទៅ​សង្កត់​លើ​កុមារី​រងគ្រោះ​បណ្តាល​ឲ្យ​ថប់ដង្ហើម​ស្លាប់​ភ្លាមៗ​។ ហេតុការណ៍​ដ៏​គួរអោយ​សង្វេក​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៨ និង​៤៥​នា​ទូ​យប់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្បែរ​រោងចក្រ​ប្រេងកាត ស្ថិត​ក្នុងភូមិ​៤ ឃុំ​អូ​ត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​

​យោងតាម​ប្រភពពី​សមត្ថកិច្ច​ចរាចរណ៍​ស្រុក​ស្ទឹងហាវ​បានអោយដឹងថា​៖ ដោយសារតែ​ការដឹក​លើស​ចំណុះ រថយន្ត​ហ៊ីយ៉ានដាយ​១​គ្រឿង​ម៉ាក ហ៊ីយ៉ានដាយ ពណ៌​ស​ក្រហម ពាក់​ស្លាក​លេខ 3A-0310 បើកបរ​ដោយ​ឈ្មោះ ច​ន សារ៉ាន់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ បាន​រអិល​ថយក្រោយ​ខ​ណៈ​ពេល​ឡើង​ចំនួន​មិន​រួច មក​បុក​តូប​លក់ដូរ​សង្កត់​កុមារី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅក្នុង​គំនរ​ត្រី​ជីរ​។ កុមារ​រងគ្រោះ​មានឈ្មោះ​យឺន ស្រី​លីន​ភេទ​ស្រី អាយុ​២​ឆ្នាំ មាន​ម្តាយ​ឈ្មោះ ទួន​សារ៉ន​២៨​ឆ្នាំ និង​ឪពុក ឈ្មោះ យឺន តុលា ២៨ ឆ្នាំ មាន​ទីលំនៅ ក្រុម​៤​ភូមិ​៤ ឃុំ​អូ​ត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ។​

ដោយឡែក យោងតាម​ប្រភព​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​អះអាងថា​៖ នៅមុន​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយគ្រឿង​ពណ៌​ស បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត (​ពី​ក្រុងព្រះសីហនុ ទៅកាន់​ភ្នំពេញ​) តាម​កំណាត់​ផ្លូវ​តិ​រៈ​វិធី​សម្តេច ហ៊ុន សែន បាន​បើក​ឡើង​ចំណោទ តែដោយសារ​រថយន្ត​ដឹក​ធ្ងន់​ពេក​ឡើង​ចំណោទ​មិន​រួច ក៏​រអិល​ថយក្រោយ​មក​បុក​តូប​លក់​នៅ​ចឹ​ញ្ចើ​ម​ផ្លូវ សង្កត់​កុមារ​រងគ្រោះ​ស្លាប់​តែម្តង ខណៈពេល​ម្តាយ​នៅក្បែរនោះ​រួចផុត​ពី​ជីវិត​។​

ក្រោយ​កើតហេតុ​កុមារ​រងគ្រោះ ត្រូវបាន​ឪពុក ម្តាយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក រថយន្ត​បង្ក​រួមជាមួយ​តៃកុង​រថយន្ត​ត្រូវបាន​ឃុំខ្លួន និង​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​៕ សមុទ្រ​ខៀវ​

KA-01-07-2015-04 KA-01-07-2015-05 KA-01-07-2015-06 KA-01-07-2015-07 KA-01-07-2015-08


http://ift.tt/1eyxD7f
កុមារី​អាយុ​២​ឆ្នាំ​ម្នាក់ ស្លាប់​ក្រោម​គំនរ​ត្រី​ជីរ បន្ទាប់ពី​រថយន្ត​ដឹក​ត្រី​ជីរ ថយក្រោយ​រអិល​កំពប់​សង្កត់​លើ​ កុមារី​អាយុ​២​ឆ្នាំ​ម្នាក់ ស្លាប់​ក្រោម​គំនរ​ត្រី​ជីរ បន្ទាប់ពី​រថយន្ត​ដឹក​ត្រី​ជីរ ថយក្រោយ​រអិល​កំពប់​សង្កត់​លើ​ Reviewed by yim PH on 11:11 PM Rating: 5

Entertainment

ads
Powered by Blogger.